បច្ចេកវិទ្យា
ឧស្សាហកម្មបច្ចេកវិទ្យា រងផលប៉ះពាល់អ្វីខ្លះកំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ១៩ ?
ឧស្សាហកម្មបច្ចេកវិទ្យាសកលកំពុងត្រូវបានវីរុសកូវីដ១៩រាតត្បាតធ្វើឲ្យខាតបង់រាប់លានដុល្លារនៅដើមឆ្នាំនេះ។ ក្រុមហ៊ុនជាច្រើនបានបិទរោងចក្រ និងហាមឃាត់ការធ្វើដំណើរទាក់ទងនឹងធុរកិច្ចនិងព្រឹត្តិការណ៍ឧស្សាហកម្មធំៗផ្សេងទៀត។
ក្រុមហ៊ុន Facebook

- លុបចោលសន្និសីទអ្នកអភិវឌ្ឍន៍ F8 របស់ខ្លួនដែលជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដោយនាយកប្រតិបត្តិលោក Mark Zuckerberg នឹងរៀបចំការប្រជុំមូលដ្ឋានសម្រាប់អ្នកអភិវឌ្ឍន៍និងព្រឹត្តិការណ៍តាមអ៊ីនធឺណិតជំនួសវិញ។
- កាត់បន្ថយបុគ្គលិកធ្វើដំណើរទៅប្រទេសចិន។
- លុបចោលកិច្ចប្រជុំកំពូលផ្នែកទីផ្សារដែលគ្រោងនឹងធ្វើនៅដើមខែមីនា
- កំពុងផ្តល់ការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក WHO ដើម្បីផ្តល់ព័ត៌មានសុខភាពដល់អ្នកប្រើប្រាស់។
- ពន្យារពេលក្នុងការផលិតកាស Oculus VR របស់ខ្លួន។
- ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងដែលអះអាងថាអាចព្យាបាលវីរុសកូរ៉ូណា។
- ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
- បុគ្គលិកម្នាក់ក្នុងការិយាល័យរបស់ទីក្រុង Seattle បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។
- បិទការិយាល័យនៅទីក្រុង Seattle សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៩ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា។
- បន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។
ក្រុមហ៊ុន Apple

- ប្រាក់ចំណូលប្រចាំត្រីមាសរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
- បិទហាងចំនួន ៤២ ជាបណ្តោះអាសន្ននៅចិនដីគោក ហើយក៏បានបិទការិយាល័យសាជីវកម្មនិងមជ្ឈមណ្ឌលទំនាក់ទំនងរបស់ខ្លួនដែរ។
- បន្ទាប់ពីអ្នកផ្គត់ផ្គង់នៅអ៊ូហានបានបិទ ពេលនេះក្រុមហ៊ុនកំពុងស្វែងរកប្រភពជំនួសសម្រាប់គ្រឿងបន្លាស់។
- ព្រមានដល់ហាងលក់រាយមិនឲ្យផ្លាស់គ្រឿងបន្លាស់សម្រាប់ទូសព្ទ iPhone ដែលខូចខាត ព្រោះតែកង្វះឧបករណ៍។
- នាយកប្រតិបត្តិលោក Tim Cook អនុញ្ញាតឲ្យបុគ្គលិកទូទាំងពិភពលោករបស់ក្រុមហ៊ុនធ្វើការពីផ្ទះ។
- ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
- គិតត្រឹមថ្ងៃទី ៦ ខែមីនា ក្រុមហ៊ុន Apple ជាច្រើនកន្លែងនៅក្នុងទីក្រុងញូវយ៉កត្រូវបានដាច់ស្តុកទូរសព្ទ iPhone 11។
ក្រុមហ៊ុន Google

- បុគ្គលិកក្រុង Seattle សហរដ្ឋអាមេរិកអាចធ្វើការពីចម្ងាយបាន។
- បិទការិយាល័យរបស់ខ្លួនទាំងអស់នៅចិនដីគោក ហុងកុង និងតៃវ៉ាន់។
- បុគ្គលិកម្នាក់នៅក្រុង Zurich ប្រទេសស្វីសត្រូវបានគេធ្វើរោគវិនិច្ឆ័យថាបានឆ្លងវីរុសកូរ៉ូណា។
- លុបចោលកិច្ចប្រជុំកំពូលរបស់ខ្លួនដែលគ្រោងធ្វើនៅចុងខែមេសានៅរដ្ឋកាលីហ្វ័រញ៉ា។
- បន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។
- បានលុបចោលសន្និសីទ I / O ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៤ ខែឧសភានៅ Mountain View រដ្ឋ California ។
- រឹតត្បិតភ្ញៀវទេសចរទៅកាន់ការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉កនិងតំបន់សានហ្វ្រាន់ស៊ីស្កូដោយលុបចោលរាល់បទសម្ភាសន៍ការងារដោយផ្ទាល់។
- នៅថ្ងៃទី ៩ និង ទី ១០ ខែមីនា ក្រុមហ៊ុនប្រកាសថា បុគ្គលិកអាមេរិកខាងជើង កូរ៉រខាងត្បូង ជប៉ុនទាំងអស់ត្រូវធ្វើការពីផ្ទះ។
ក្រុមហ៊ុន Microsoft

- ប្រកាសកាត់បន្ថយម៉ោងធ្វើការ និងប្រាប់បុគ្គលិកឲ្យធ្វើការពីផ្ទះជាជាងទៅក្រុមហ៊ុន។ បើទោះបីកាត់ម៉ោងការងារ ប៉ុន្តែនៅតែផ្ដល់ប្រាក់ខែពេញឲ្យនិយោជិកខ្លួន។
- វិនិយោគិនបានព្រមានថា ប្រាក់ចំណូលក្នុងប្រព័ន្ធប្រតិបត្តិការ Window និងឧបករណ៍អេក្រង់អាចនឹងខាតជាងការព្យាករណ៍ទុកពីពេលមុន។
ក្រុមហ៊ុន Amazon

- ដកហូតបញ្ជីទំនិញជាង ១ លានមុខ ដែលអះអាងថាអាចព្យាបាលឬការពារប្រឆាំងនឹងវីរុសកូរ៉ូណាចេញពីបញ្ជីលក់។
- ដកហូតទំនិញរាប់ពាន់មុខពីឈ្មួញ។
- បុគ្គលិកម្នាក់នៅទីស្នាក់ការកណ្តាលសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។
- និយោជិកនៅតំបន់ Seattle អាចធ្វើការពីផ្ទះ រហូតដល់ចុងខែមីនា។
- ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW។
ក្រុមហ៊ុន Twitter

- ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
- បញ្ឈប់រាល់ការធ្វើដំណើរអាជីវកម្មនិងព្រឹត្តិការណ៍មិនសំខាន់សម្រាប់និយោជិក។
- ណែនាំនិយោជិកទាំងអស់ឱ្យចាប់ផ្តើមធ្វើការពីផ្ទះ។
- នៅថ្ងៃទី ៦ ខែមីនាការិយាល័យនៅទីក្រុង Seattle សហរដ្ឋអាមរិកត្រូវបានបិទបន្ទាប់ពីនិយោជិកម្នាក់សង្ស័យថាឆ្លងវីរុសកូរ៉ូណា។ វាបណ្ដាលឲ្យនិយោជិកមិនបានទៅការិយាល័យអស់ពេលជាច្រើនសប្តាហ៍។ ប៉ុន្តែក្រុមហ៊ុននឹងបន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។
ក្រុមហ៊ុន TikTok
ក្រុមហ៊ុន Dell
ក្រុមហ៊ុន Foxconn
នៅដើមខែកុម្ភៈនិយោជិករបស់ខ្លួនមិនត្រូវអនុញ្ញាតឲ្យត្រលប់មកធ្វើការនៅការិយាល័យ ក្នុងប្រទេសចិនវិញទេ រហូតដល់មានការជូនដំណឹងបន្ថែម។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដំណើរការរោងចក្រធម្មតាវិញនៅចុងខែមីនានេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖សម័យមេរោគ គំនិតដែលធ្លាប់មិនឲ្យតម្លៃលើបណ្ដាញបច្ចេកវិទ្យានឹងខកចិត្ត
ចុចអាន៖របៀបបញ្ជូនឯកសារតាម Zoom មិនថា File ស្ថិតក្នុងម៉ាស៊ីនឬក្នុងពពក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី