បច្ចេកវិទ្យា
តើបណ្ដាញ linkedin គឺជាអ្វី និងមានសារៈប្រយោជន៍បែបណាខ្លះ?
LinkedIn ជាវេទិកាមួយដ៏មានប្រសិទ្ធភាពយូរណាស់មកហើយ សម្រាប់ទីផ្សារស្វែងរកការងារនិងបុគ្គលិក ។ ទោះបីមិនមានទាក់ទាញខាងកម្សាន្តដូចជាហ្វេសបុក និងអ៊ិនស្តាក្រាមតែបណ្ដាញសង្គម LinkedIn មានវត្តមានសហគ្រិនឬម្ចាស់អាជីវកម្ម ប្រធានធនធានមនុស្ស ។ល។ មកពីគ្រប់ទិសទី ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សបែបជីវៈវិជ្ជា ដូចជា៖

១. បណ្ដាញទំនាក់ទំនងកម្រិតខ្ពស់បែបវិជ្ជាជីវៈ
នៅក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានឥទ្ធិពល LinkedIn គឺជាផ្នែកមួយក្នុងចំណោមវេទិកាសង្គមធំៗ សម្រាប់អ្នកដែលត្រូវការយុទ្ធសាស្ត្រ មាតិកា ឬមានគោលបំណងចង់ឲ្យទីផ្សារការងាររបស់ខ្លួនឈានដល់កម្រិតខ្ពស់មួយ។ LinkedIn កំពុងដើរតួនាទីជាមាតិកាសំខាន់សម្រាប់ម៉ាកយីហោ បុគ្គល និងអាជីវកម្មផ្ទាល់ខ្លួនមិនថាធំឬតូច។
LinkedIn កំពុងពង្រឹងការធ្វើឲ្យទីផ្សារអាជីវកម្មឬយីហោផ្ទាល់ខ្លួនកាន់តែដំណើរការបានលឿន មានគេស្គាល់ច្រើន ជាពិសេសសម្រាប់អ្នកដែលមានថវិកាតិច ឬទីផ្សារតូចពេក។
២. លក់យីហោផ្ទាល់ខ្លួនសម្រាប់អាជីពឬធុរកិច្ច
LinkedIn ផ្ដល់នូវឱកាសដ៏ល្អមួយ ក្នុងការលក់យីហោផ្ទាល់ខ្លួនរបស់យើង ហើយដាក់ខ្លួនយើងថាជាអ្នកមានទេពកោសល្យខ្ពស់ នៅចំពោះមុខនិយោជកដែលមានសក្ដានុពល។ បណ្ដេញសង្គមមួយនេះមានសារៈសំខាន់ក្នុងការបន្ថែមប្រវត្តិការងារទៅប្រវត្តិរូប ភ្ជាប់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រង ការជួលបុគ្គលិកធនធានមនុស្ស នៅក្នុងឧស្សាហកម្ម និងទីតាំងការងារដែលយើងចង់បាន។

៣. តភ្ជាប់និងបណ្ដាញ
LinkedInបានប្រមូលផ្ដុំទៅដោយមនុស្សដែលមានឥទ្ធិពល ឬអ្នកមានមុខតំណែងមានអំណាច ដូចជានាយកប្រតិបត្តិ នាយកគ្រប់គ្រង ដែលអាចទិញឬជួល ហើយភ្ជាប់យើងជាមួយមនុស្សដែលមានគំនិតនិងមានឥទ្ធិពលផ្សេងទៀត។
នៅទីនោះយើងអាចបង្រួមអតិជនគោលដៅរបស់យើង ដោយចំណងជើងការងារ ទីតាំង ឈ្មោះក្រុមហ៊ុនជាក់លាក់ណាមួយ។
៤. កន្លែងដ៏អស្ចារ្យដើម្បីចែករំលែកមាតិកា
គ្មានអាថ៌កំបាំងទេដែលថា “ មាតិកាគឺជាស្ដេច” នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ។ ហើយ LinkedIn បង្ហាញនូវឱកាសដើម្បីដាក់ចេញនូវមាតិកាដែលទាក់ទងនឹងអាជីវកម្មរបស់យើង ឬយីហោផ្ទាល់ខ្លួន ដែលបង្កើតវត្តមានយើង នៅលើអ៊ីនធឺណិត។
៥. ផ្សព្វផ្សាយជំនួញឬបង្កើតសហគ្រាស
គោលដៅសំខាន់មួយនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយ គឺដើម្បីបង្កើតអតិថិជនថ្មីៗ។ ដូច្នេះ LinkedIn ផ្ដល់នូវឱកាសជាច្រើនដើម្បីផ្សាយផលិតផល ឬសេវាកម្មជាមួយនឹងការឈានដល់កម្រិតខ្ពស់នៃជម្រើសផ្សព្វផ្សាយពាណិជ្ជកម្មដែលបានបាត់បង់ និងសមត្ថភាពក្នុងការផ្សព្វផ្សាយមាតិកាជាច្រើន។
លើសពីនេះទៅទៀត LinkedIn អនុញ្ញាតឲ្យយើងផ្សព្វផ្សាយផលិតផល ឬសេវាកម្មតាមរយៈប្រវត្តិរូបផ្ទាល់ខ្លួនរបស់យើង ឬតាមរយៈទំព័រក្រុមហ៊ុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bossbabe
ចុចអាន៖តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!
ចុចអាន៖តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់