ចំនួន​អ្នក​ប្រើ facebook កើន​ឡើង​យ៉ាង​គំហុក​ពេល​មាន​ជំងឺកូវីដ១៩ តែ​ក្រុមហ៊ុន​បែរ​ជា​មើល​ឃើញ​អនាគត​ស្រពេចស្រពិល – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ចំនួន​អ្នក​ប្រើ facebook កើន​ឡើង​យ៉ាង​គំហុក​ពេល​មាន​ជំងឺកូវីដ១៩ តែ​ក្រុមហ៊ុន​បែរ​ជា​មើល​ឃើញ​អនាគត​ស្រពេចស្រពិល

Published

on

កាល​ពី​ថ្ងៃ​ពុធ​នេះ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​រាយការណ៍​អំពី​កំណើន​ដ៏​ខ្លាំង​នៃ​ចំនួន​ការ​ប្រើប្រាស់​របស់​ខ្លួន ខណៈដែលជំងឺកូវីដ១៩រាតត្បាតជាសាកលក្នុងការធ្វើបច្ចុប្បន្នភាព ប្រចាំត្រីមាសបានធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នៃ​ភាគហ៊ុន​នៅ​ក្នុង​បណ្ដាញ​សង្គមមួយនេះ ទោះបី​ជា​មាន​ការ​ព្រមាន​អំពី​ភាព​ច្របូកច្របល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​ក៏ដោយ។

ភាគហ៊ុនបានកើនឡើងប្រហែល១០% បន្ទាប់ពី Facebook បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​ចំនួន ៤,៩ពាន់លានដុល្លារ​លើ​ប្រាក់ចំណូល​ដែល​បាន​កើនឡើង ១៧% ឬស្មើនឹង១៧,៤ពាន់លានដុល្លារ​ក្នុង​រយៈ​ពេល ៣ខែដំបូង​នៃ​ឆ្នាំនេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Mark Zuckerberg បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​ចាក់​លុយ​ចូល​ទៅ​តម្រូវការ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ដោយ​វិបត្តិ​នៃ​ជំងឺ​នេះ ទោះបី​ជា​មាន​ភាព​មិន​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​នៃ​ភាព​អាសន្ន​ផ្នែក​សុខភាព​ចំពោះ​សេដ្ឋកិច្ច និង​អាជីវកម្ម​យ៉ាង​ណាក្ដី។

លោក​ថា “ខ្ញុំ​គិត​ថា​តាម​វិធី​ខ្លះ​គឺ​ជា​ឱកាស​មួយ ហើយ​តាម​វិធី​ផ្សេង​ទៀត ខ្ញុំ​គិត​ថា​វា​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​វិនិយោគ​លើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច” ។

តួលេខ​នៃ​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំខែ​បាន​កើន​ឡើង ១០% ឬ​ស្មើនឹង ២,៦ ពាន់​លាន​នាក់​សម្រាប់​បណ្ដាញ​សង្គម​ស្នូល​របស់​ខ្លួន​គឺ Facebook នេះ ចំណែក​ចំនួន​អ្នក​ប្រើប្រាស់​សម្រាប់​កម្មវិធី​ក្នុង​ត្រកូល​គ្រួសារ​របស់​ខ្លួន​ដូច Instagram និង WhatsApp បាន​កើន​ដល់ ៣ ពាន់​លាន​នាក់។

ក៏ប៉ុន្តែ Facebook បាន​ព្រមាន​អំពី “ភាព​មិន​ប្រាកដប្រជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក” អំពី​អនាគត​នៃ​អាជីវកម្ម​របស់​ខ្លួន​ដែល​បណ្ដាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ១៩។
លោក Zuckerberg បាន​បន្ត​ថា“ ផល​ប៉ះពាល់​លើ​អាជីវកម្ម​របស់​យើង​គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ភាព​អាសន្ន​មួយ​នេះ ដូច្នេះ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នឹង​មាន​រយៈពេល​យូរ​ជាង​ការ​រំពឹង​ទុក​របស់​ប្រជាជន​ទៅ​ទៀត” ។

គួរ​រម្លឹក​ថា បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​មួយ​នេះ​បាន​និយាយ​ថា​បាន​ឃើញ “ការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់” នៅ​ក្នុង​តម្រូវការ​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម ក៏​ដូចជា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ពេល​បី​សប្ដាហ៍​ចុងក្រោយ​នៃ​ត្រីមាស​នេះ

ប្រែសម្រួល៖ តរុណី

ប្រភព៖AFP

ចុចអាន៖សម្រង់​សម្ដី​អស្ចារ្យ​ទាំង៥ ដែល​ធ្វើ​ឲ្យ​យើង​ច្បាស់​ពី​បច្ចេកវិទ្យា​ជាង​ពី​មុន

ចុចអាន៖ធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម