បច្ចេកវិទ្យា
រៀនភាសាលែងពិបាកទៀតហើយ ដោយសារ App ទំាងនេះ
ភាសាជាស្លាប ភាសាជាយាន។ មិនចេះភាសាដូចជាកំបុតជើងឬខ្វាក់ភ្នែកប្រសិនបើយើងមានបំណងចង់ដើរហើរជុំវិញពិភពលោកនេះ។ មានកម្មវិធីបង្រៀនមួយចំនួនលើទូរសព្ទដែលអាចជួយយើងបានក្នុងការហ្វឹកហាត់ឬសាកសួរសំណួរនានាជុំវិញភាសាដែលយើងចង់រៀន។
មិនរៀនខ្លួនឯងអាចប្រាប់ប្អូនឬកូនក្មួយក៏បាន!
១ Babbel
ជាសេវាកម្មបង្កើតឡើងក្នុងឆ្នាំ ២០០៨។ យោងតាម LinguaLift App នេះមិនតម្រូវឲ្យបង់លុយទេ។ ថ្នាក់នីមួយៗចាប់ផ្ដើមដោយការបង្រៀន វាក្យសព្ទជាបន្តបន្ទាប់ ដោយមានរូបភាពជំនួយទៀត។ វគ្គសិក្សានេះត្រូវបានរៀបចំឡើង សម្របទៅតាមកម្រិតសិស្សដែលអនុញ្ញាតឲ្យរៀន។ ដូច្នេះហើយយើងនឹងឆ្លងកាត់ការសាកសួរព័ត៌មានសិនមុនបានចូលរៀនភាសាដែលយើងចង់។ រាល់កម្មវិធីនឹងណែនាំពីការជ្រើសរើសភាសា ដោយមានវាគ្មិនដែលមានសមត្ថភាពភាពដូចយើងកំពុងធ្វើការរៀនសូត្រជាក់ស្ដែងជាមួយមនុស្សពិតៗ។ ដោយសារកម្មវិធីទាំងនេះត្រូវបានរចនាឡើងដើម្បីសម្របទៅតាមប្រភេទនៃការរៀនសូត្រក្នុងលក្ខខណ្ឌខុសៗគ្នាសូមទាញយក សិនដើម្បីបានយល់ច្បាស់។
ទាញយក www.hellotalk.com/
២ HelloTalk
កម្មវិធី HelloTalk មានគោលបំណងជួយសម្រួលដល់ការអនុវត្តការ រៀននិយាយនិងបំបាត់ភាពតានតឹងនៃការសន្ទនាភាសាផ្សេងដែលមិនមែនភាសាកំណើតរបស់យើង។ កម្មវិធីនេះភ្ជាប់យើងទៅនិយាយជាមួយអ្នកដែលមានដើមកំណើតនៃភាសានោះដើម្បីបង្វឹក។ ការជជែកនឹងធ្វើត្រាប់តាមចំណុចប្រទាក់របស់វាងាយចាប់បានងាយចេះ។ លើសពីនេះទៅទៀត HelloTalk ក៏មានមុខងារបកប្រែរួមបញ្ចូលគ្នាដែលជៀសផុតពីការលំបាកក្នុងការផ្ញើ សារដោយពាក្យដែលបាត់ហើយផ្ទុយទៅវិញបំពេញចន្លោះ។
៣ Busuu
ជាកម្មវិធីរៀនភាសាសង្គមដែលមានតែលើគេហទំព័រប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ បច្ចុប្បន្ននេះ Appនេះ គាំទ្រការរៀន ១២ ភាសាហើយឥតគិតថ្លៃ។
មុខងារជាច្រើននៅទីនោះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ រៀនពាក្យការសន្ទនានិងសំណួរសាមញ្ញៗណា ដែលទាក់ទងនឹងការសន្ទនា។ លើសពីនេះទៀតការសន្ទនានីមួយៗ ត្រូវបានកត់ត្រាដោយអ្នកនិយាយជនជាតិដើម ដែលនាំឲ្យជិតយើង ទទួលបាន បទពិសោធន៍នៃការរៀនភាសាល្អជាងមុន។
ទាញយក www.busuu.com/en/choose-your-language
៤ Duolingo
ជាកម្មវិធីដែលទទួលបានជោគជ័យខ្លាំងដែលបានរួមបញ្ចូលគ្នារវាងហ្គេមនិងការរៀនភាសា។ យោងទៅតាមការពង្រីក Ramblings ឥឡូវនេះកម្មវិធីនេះមានចំនួនអ្នកប្រើប្រាស់ចំនួន ៣០០ លាននាក់។
នេះកម្មវិធីដ៏ល្អមួយ ដែលវគ្គសិក្សាត្រូវបានបង្កើតឡើងដោយលំអិត ២៥ ភាសានិងពេញនិយមសម្រាប់អ្នកសិក្សាណាដែលអាចនិយាយភាសាអង់គ្លេសបានហើយមានបំណងចង់ រៀនភាសាផ្សេងៗទៀត។
ទាញយក www.duolingo.com/log-in
៥ Mindsnacks
នៅលើ Mindsnacks មានបញ្ជីភាសាជាច្រើនដែលមានកម្មវិធីភ្ជាប់មកជាមួយផង។ កម្មវិធីនេះ ត្រូវបានរចនាឡើងដើម្បីរៀនវេយ្យាករណ៍និងស្ដាប់វាក្យសព្ទ។
ទាញយក www.mindsnacks.com
ការរៀនសូត្រមិនដែលយឺតពេលទេហើយក៏មិនដែលថាគ្មានប្រយោជន៍នោះដែរ៕
ប្រែសម្រួល៖ ចម្រើន តារា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?