រៀន​ភាសា​លែង​ពិបាក​ទៀត​ហើយ​ ដោយសារ App ទំាង​នេះ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

រៀន​ភាសា​លែង​ពិបាក​ទៀត​ហើយ​ ដោយសារ App ទំាង​នេះ

Published

on

ភាសា​ជា​ស្លាប ​ភាសា​ជា​យាន។ មិន​ចេះ​ភាសា​ដូចជា​កំបុត​ជើង​ឬ​ខ្វាក់ភ្នែក​ប្រសិន​បើ​យើង​មាន​បំណង​ចង់​ដើរ​ហើរ​ជុំវិញ​ពិភពលោក​នេះ។ មាន​កម្មវិធី​បង្រៀន​មួយ​ចំនួន​លើ​ទូរសព្ទ​ដែល​អាច​ជួយ​យើង​បាន​ក្នុង​ការ​ហ្វឹកហាត់ឬ​សាកសួរ​សំណួរ​នានា​ជុំវិញ​ភាសា​ដែល​យើង​ចង់​រៀន។

មិន​រៀន​ខ្លួនឯង​អាច​ប្រាប់​ប្អូន​ឬ​កូនក្មួយ​ក៏​បាន!

១ Babbel

ជា​សេវាកម្ម​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨។ យោង​តាម ​​LinguaLift App នេះ​មិន​តម្រូវ​ឲ្យ​បង់លុយ​ទេ។ ថ្នាក់​នីមួយៗ​ចាប់ផ្ដើម​ដោយ​ការ​បង្រៀន វាក្យសព្ទ​ជា​បន្តបន្ទាប់ ដោយ​មាន​រូបភាព​ជំនួយ​ទៀត​។ វគ្គ​សិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង សម្រប​ទៅ​តាម​កម្រិត​សិស្ស​ដែល​អនុញ្ញាត​ឲ្យ​រៀន។ ដូច្នេះ​ហើយ​យើង​នឹង​ឆ្លងកាត់​ការ​សាកសួរ​ព័ត៌មាន​សិន​មុន​បាន​ចូល​រៀន​ភាសា​ដែល​យើង​ចង់។ រាល់​កម្មវិធី​នឹង​ណែនាំ​ពី​ការ​ជ្រើសរើស​ភាសា ដោយមាន​វាគ្មិន​ដែល​មាន​សមត្ថភាព​ភាព​ដូច​យើង​កំពុង​ធ្វើការ​រៀន​សូត្រ​ជាក់ស្ដែង​ជាមួយ​មនុស្ស​ពិតៗ​។ ដោយសារ​កម្មវិធី​ទាំង​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​សម្រប​ទៅ​តាម​ប្រភេទ​នៃ​ការ​រៀនសូត្រ​ក្នុង​លក្ខខណ្ឌ​ខុសៗ​គ្នា​សូម​ទាញ​យក សិន​ដើម្បី​បាន​យល់ច្បាស់។

ទាញ​យក www.hellotalk.com/

២ HelloTalk

កម្មវិធី HelloTalk មាន​គោលបំណង​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​ការ រៀន​និយាយ​និង​បំបាត់​ភាព​តានតឹង​នៃ​ការ​សន្ទនា​ភាសា​ផ្សេង​ដែល​មិនមែន​ភាសា​កំណើត​របស់​យើង។ កម្មវិធី​នេះ​ភ្ជាប់​យើង​ទៅ​និយាយ​ជាមួយ​អ្នក​ដែល​មាន​ដើមកំណើត​នៃ​ភាសា​នោះ​ដើម្បី​បង្វឹក។ ការ​ជជែក​នឹង​ធ្វើ​ត្រាប់​តាម​ចំណុច​ប្រទាក់​របស់​វា​ងាយ​ចាប់​បាន​ងាយ​ចេះ។ លើស​ពី​នេះ​ទៅ​ទៀត HelloTalk ក៏​មាន​មុខងារ​បកប្រែ​រួមបញ្ចូល​គ្នា​ដែល​ជៀស​ផុត​ពី​ការ​លំបាក​ក្នុង​ការ​ផ្ញើ ​សារ​ដោយ​ពាក្យ​ដែល​បាត់​ហើយ​ផ្ទុយទៅវិញ​បំពេញ​ចន្លោះ។

៣ Busuu

ជា​កម្មវិធី​រៀន​ភាសា​សង្គម​ដែល​មាន​តែ​លើ​គេហទំព័រ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ។ បច្ចុប្បន្ន​នេះ Appនេះ គាំទ្រ​ការ​រៀន​ ១២ ភាសា​ហើយ​ឥតគិតថ្លៃ។

មុខងារ​ជា​ច្រើន​នៅ​ទីនោះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ រៀន​ពាក្យ​ការ​សន្ទនា​និង​សំណួរ​សាមញ្ញៗ​ណា ដែល​ទាក់ទង​នឹង​ការ​សន្ទនា។ លើស​ពី​នេះ​ទៀត​ការ​សន្ទនា​នីមួយៗ ត្រូវ​បាន​កត់ត្រា​ដោយ​អ្នក​និយាយ​ជនជាតិ​ដើម ដែល​នាំ​ឲ្យ​ជិត​យើង ទទួល​បាន បទពិសោធន៍​នៃ​ការ​រៀន​ភាសា​ល្អ​ជាង​មុន​។

ទាញ​យក www.busuu.com/en/choose-your-language

៤ Duolingo

ជា​កម្មវិធី​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដែល​បាន​រួមបញ្ចូល​គ្នា​រវាង​ហ្គេម​និង​ការ​រៀន​ភាសា។ យោង​ទៅ​តាម​ការ​ពង្រីក Ramblings ឥឡូវនេះ​កម្មវិធី​នេះ​មាន​ចំនួន​អ្នក​ប្រើប្រាស់​ចំនួន ៣០០ លាន​នាក់។

នេះ​កម្មវិធី​ដ៏​ល្អ​មួយ ដែល​វគ្គសិក្សា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លំអិត ២៥ ភាសា​និង​ពេញ​និយម​សម្រាប់​អ្នក​សិក្សា​ណា​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បានហើយ​មានបំណង​ចង់ រៀន​ភាសា​ផ្សេងៗ​ទៀត។

ទាញ​យក www.duolingo.com/log-in

៥ Mindsnacks

នៅ​លើ Mindsnacks  មាន​បញ្ជី​ភាសា​ជា​ច្រើន​ដែល​មាន​កម្មវិធី​ភ្ជាប់​មក​ជាមួយ​ផង។ កម្មវិធី​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​រៀន​វេយ្យាករណ៍​និង​ស្ដាប់​វាក្យសព្ទ។

ទាញ​យក www.mindsnacks.com

ការ​រៀន​សូត្រ​មិន​ដែល​យឺត​ពេល​ទេ​ហើយ​ក៏​មិន​ដែល​ថា​គ្មាន​ប្រយោជន៍​នោះ​ដែរ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

ចុចអាន៖Isuzu D-Max 2021 ស្អាត និង ទំនើប​បំផុត​ក្នុងចំណោម រថយន្ត Pick Up ទាំងអស់​នៅ​កម្ពុជា គឺ ថ្មី​ទាំងស្រុង​! All-New Isuzu D-Max 2021…Discover The New Pride!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម