បច្ចេកវិទ្យា
ប្រជុំតាម Zoom បែបណា អាចការពារសុវត្ថិភាពបានពីពួក Hackers
ការប្រជុំតាមអនឡាញ បានក្លាយជាបណ្ដាញទំនាក់ទំនងសង្គមឈានមុខគេសម្រាប់យើងទាំងអស់គ្នា ក្រោយពេលកូវីដ១៩មានវត្តមាន ដូចគ្នានឹងទំនើបកម្មបច្ចេកវិទ្យាថ្មីដែលយើង ឧទាហរណ៍មានកម្មវិធី Zoom ដ៏ពេញនិយម ។
ខណៈពេលដែល Zoom បានបន្ថែមនូវវិធានការណ៍សុវត្ថិភាពនិងឯកជនភាព ដើម្បីការពារមានជំហានងាយៗមួយចំនួនដែលអ្នកប្រជុំ អាចរៀនអនុវត្តដើម្បីការពារគណនីរបស់អ្នកខ្លួន ចៀសវាងការធ្វើចារកម្មឬចម្លងមេរោគទាញយកអត្ថប្រយោជន៍ពីអនឡាញ។
១. ប្រើគេហទំព័រ Zoom
វេបសាយ Zoom នឹងធានានូវយន្តការនៃការត្រួតពិនិត្យសន្ធឹកសន្ធាប់ច្រើនជាន់ ជាងការប្រជុំដោយបណ្ដាញដទៃ ដែលធានាកម្រិតសុវត្ថិភាពខ្ពស់ជាងពីមុនៗមក គឺមាន ការ Update ជានិច្ច។
ប្រសិនបើមិនមានជម្រើស ឬអ្នកចូលចិត្ត App ផ្សេងក្ដី សូមប្រាកដថា មានការ Update ទាន់សម័យជាមួយនឹងកម្មវិធីការពារថ្មីៗដែលនឹងធានាថា មិនមានការបំពានសុវត្ថិភាពឡើយ។
២. Turn Off ការផ្ទេរឯកសារ
ការបិទនេះ មិនឲ្យអនុញ្ញាតឲ្យផ្ទេរឯកសារបាន ក៏ដូចជា ការលួចជ្រៀតចូល ដែលអាចជួយពពួក Hacker រកបានគណនីយើងក្នុងអំឡុងពេលប្រជុំតាមរយៈ Search ។ ការផ្ទេរឯកសារគឺជាមធ្យោបាយពួកគេអាចបំបែកផ្លូវជ្រៀតចូលក្នុងកុំព្យូទ័ររបស់យើងនិងធ្វើឲ្យខូចការសម្ងាត់បាន ។ អាចរកមើលវិធីសាស្ត្របិទការផ្ទេរឯកសារដោយរុករកលើ Youtube។
៣ កុំផ្ញើលិខិតអញ្ជើញផ្ទាល់ខ្លួនជាមួយលេខសម្ងាត់
ធានាថាមានតែអ្នកចូលរួមប្រជុំ ដែលត្រូវបានអញ្ជើញប៉ុណ្ណោះ កំពុងចូលរួមក្នុងការប្រជុំ។អាចធ្វើការអញ្ជើញផ្ទាល់ខ្លួនដោយប្រើលេខសម្ងាត់ ហើយប្រើសារ SMS ឬអ៊ីមែលដើម្បីបន្ថែមមនុស្សចូលប្រជុំក្នុងចំនួនដែលកុងត្រូលបាន។
៤ ចែករំលែកតែ Fileណាដែលចាំបាច់បំផុតប៉ុណ្ណោះ
ប្រសិនបើកិច្ចប្រជុំត្រូវចែករំលែកឯកសារ សូមណែនាំឲ្យចែករំលែកតែកម្មវិធីឬឯកសារជាក់លាក់ណាមួយជាជាងចែករំលែកអេក្រង់ទាំងមូល។ នោះដោយសារតែយើងមិនគួរបង្ហាញទិន្នន័យឯកជនទេ។
៥. ត្រួតពិនិត្យរាល់៣នាទីម្តងថាអ្នកណាខ្លះកំពុងចូលរួមការប្រជុំ
ដើម្បីរារាំងមនុស្សដែលមិនបានអញ្ជើញលួចចូលរួមក្នុងកិច្ចប្រជុំ សូមប្រាកដថាមានតែម្ចាស់ផ្ទះប៉ុណ្ណោះដែលអាចសម្រេចថា អ្នកណាចូលរួមដោយបើកបន្ទប់រង់ចាំសម្រាប់ភ្ញៀវ។ មនុស្សដែលចូលរួមសន្និសីទជាដំបូងស្ថិតក្នុងបន្ទប់រង់ចាំ។ ម្ចាស់ផ្ទះអាចមើលឃើញថា អ្នកណាកំពុងចាំនៅទីនោះហើយសម្រេចចិត្តថាអនុញ្ញាតឲ្យពួកគេចូល (ឬអត់) ។
៦. ផ្ដាច់បណ្ដាញពីកិច្ចប្រជុំ Zoom ភ្លាមៗនៅពេលចប់នៅចុងបញ្ចប់នៃការប្រជុំ
ត្រូវប្រាកដថាបានផ្ដាច់ចេញពីបណ្ដាញហើយ មនុស្សជាច្រើនចុចប៊ូតុងមិនត្រូវ ការសន្ទនានៅតែឮបន្តដំណើរការក្រោយការប្រជុំ ហើយអ្នកណាម្នាក់អាចបន្តស្ដាប់និងមើលសកម្មភាពយើង។ ហេតុដូច្នេះហើយម្ចាស់ផ្ទះគួរតែបញ្ចប់ការប្រជុំសម្រាប់អ្នករាល់គ្នាដោយចុចផ្ដាច់៕
ប្រែសម្រួល៖សុភាប្រភព techieliving
ចុចអាន៖ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
ចុចអានធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី