បច្ចេកវិទ្យា
កុំឲ្យស្មាតហ្វូនឆាប់ឡើងកម្ដៅនិងខូចថ្ម គួរអនុវត្ត ៣ គន្លឹះនេះ
ទូរសព្ទស្មាតហ្វូន ជាទូរសព្ទកំពុងពេញនិយមនាសម័យបច្ចុប្បន្ន សម្រាប់មនុស្សគ្រប់ស្រទាប់និងមាននៅគ្រប់ទីកន្លែង។ ទោះបីស្មាតហ្វូនថ្មីៗបានបំពាក់នូវបច្ចេកវិទ្យាទំនើបយ៉ាងណាក្ដី ក៏វានឹងចេះខូចដែរ ប្រសិនបើយើងប្រើប្រាស់មិនត្រូវតាមក្បួនខ្នាតទេនោះ។
ប៉ុន្តែបើអនុវត្តគន្លឹះទាំងនេះបាន ស្មាតហ្វូននឹងមិនងាយឡើងកម្ដៅឬឆាប់ខូចថ្មឡើយ!
បិទមុខងារ Multiple Task
នៅពេលដែលយើងបើក ឬប្រើប្រាស់កម្មវិធីណាមួយនៅលើទូរសព្ទដៃ វានឹងបង្ហាញនៅលើអេក្រង់ទាំងអស់។ នេះជាមូលហេតុដែលមុខងារនោះស៊ីថាមពលថ្ម និងធ្វើឲ្យដំណើរការក្នុងការប្រើប្រាស់កម្មវិធីផ្សេងទៀតយឺតផងដែរ ប្រសិនយើងមិនបានអូសវាចេញទេ។ ដូច្នេះ បើបានបើកមុខកម្មវិធីច្រើនទុកចោល យើងត្រូវបិទមុខងារទាំងនោះចេញ គឺត្រូវបើកមួយប្រើមួយ ទើបជាការល្អ។
បិទមុខងារមួយចំនួននៅលើទូរសព្ទដៃ
ក្នុងចំណោមមុខងារទាំងអស់នៅលើទូរសព្ទដៃរួមមាន មុខងារប៊្លូធូ (Bluetooth) ការចែកចាយអ៊ីនធឺណិតទៅកាន់ទូរសព្ទផ្សេងទៀត (Hotspot) ការបើកប្រព័ន្ធ Wi-Fi និងការបើកអ៊ីនធឺណិត (Mobile Data -3G ឬ 4G) បើយើងឈប់ប្រើមុខងារណាទេ ត្រូវបិទវាទាំងអស់។ ការបើកមុខងារទូសព្ទប៉ុន្មានខាងលើទុកចោលនោះនឹងធ្វើឲ្យថ្មទូរសព្ទឆាប់ខូច ឡើងកម្ដៅ និងស៊ីថាមពលថ្ម ហើយក៏នាំឲ្យខាតលុយក្នុងការប្រើប្រាស់អ៊ីនធឺណិតថែមទៀត។

បិទទូរសព្ទរយៈពេល ១ ទៅ ៣ នាទី
គ្រប់ឧបករណ៍ទាំងអស់ពិតជាត្រូវការពេលសម្រាកដោយមិនអាចដំណើរការបាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍បាននោះឡើយ។ ការដំណើរការទូរសព្ទមិនឈប់ មិនត្រឹមតែធ្វើឲ្យឡើងកម្ដៅខ្លាំងនៅពេលដែលកំពុងតែប្រើប្រាស់នោះទេ នោះក៏អាចធ្វើឲ្យថ្មឡើងប៉ោង ឬអាចផ្ទុះថ្មក៏មាន។ ដូច្នេះដើម្បីការពារនូវបញ្ហាទាំងអស់នោះយើងគួរតែបិទទូរសព្ទពី ១ ទៅ ៣ នាទីរៀងរាល់ថ្ងៃ រួចចាំបើកដំណើរការវិញដើម្បីឲ្យគ្រឿងម៉ាស៊ីនខាងក្នុងបានសម្រាកនិងបន្ថយកម្ដៅផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
ចុចអាន៖ធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C