Connect with us

បច្ចេកវិទ្យា

twitter, facebook ឬ instagram មួយ​ណា​ល្អ​បំផុត​សម្រាប់​ផ្សព្វផ្សាយ​អំពី​អាជីវកម្ម?

បានផុស

នៅ

យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​សម្រាប់​អាជីវកម្ម​កំពុង​ពេញនិយម​ហើយ​ក្នុង​នោះ​បណ្ដាញ Twitter, Facebook ឬ Instagram​ មាន​មនុស្ស​ប្រើប្រាស់​ច្រើន​បំផុត។

ចម្ងល់​ថា រវាង​បណ្ដាញ​ទាំង ៣ នេះ តើ​មួយ​ណា​អាច​មាន​ប្រសិទ្ធភាព​ផ្សព្វផ្សាយ​ទៅ​កាន់​អតិថិជន​គោលដៅ​ជាង​យើង​គួរ​ពិចារណា​ទិន្នន័យ​ទំាងនេះ៖

នៅ​សហរដ្ឋអាមេរិក​ចំនួន​មនុស្ស​ពេញវ័យ​ដែល​ប្រើប្រាស់ Twitter មាន ២៤% ។ ដោយឡែក Facebook មាន​អ្នកប្រើសរុប ៧០% រីឯ Instagram មាន ៣៧%។

ជា​ទូទៅ​មនុស្ស​ចូល​មើល Twitter គិតជា​មធ្យម ៥ ដង​ក្នុង​មួយ​ថ្ងៃ។ ដោយសារ​ប្រព័ន្ធ Twitter ទទួល​បាន​ការ​ពេញនិយម​ពី​អ្នកសារព័ត៌មាន អ្នកនយោបាយ និង​បុគ្គល​ល្បីល្បាញ​ច្រើន​រូប ទើប​អ្នកប្រើប្រាស់​ងាក​ទៅ​ប្រើប្រាស់ Twitter សម្រាប់​តាមដាន​ព័ត៌មាន​ពី​ក្រុម​ទាំងនេះ។ អ្នកប្រើប្រាស់ Twitter ចំនួន ៧៤% សារភាព​ថា ពួកគេ​ប្រើ​បណ្ដាញ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន។ ហេតុនេះ​បើ​សិន​យើង​មាន​អាជីវកម្ម​បែប​អត្ថបទ​ព័ត៌មាន ឬ អត្ថបទ​ខ្លី ឬ​ស្លាកយីហោ Twitter ជា​ជម្រើស​ល្អ​មួយ​ ព្រោះ​បណ្ដាញ​នេះ​មាន​ល្បឿន​លឿន។

រីឯ Facebook មនុស្ស​ប្រើ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ។ ពួកគេ​ប្រើ Facebook ដើម្បី​ចែករំលែក​រូបថត វីដេអូ និង​ព័ត៌មាន​ថ្មីៗពី​ជីវិត​ផ្ទាល់ខ្លួន។ បើ​និយាយ​ពី​ការ​ចូលរួម​ក្នុង​រយៈយូរ Facebook គឺ​ជា​ជម្រើស​ដ៏​ប្រសើរ ព្រោះ​ថា​វា​ទាក់ទាញ​អ្នក​ប្រើ​ម្នាក់​ចូល​មើល ៨ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​អត្រា​ចុច Like ឬ Comment និង ចែករំលែក​មាន​ខ្ពស់​ដល់​ទៅ ៧០% នៃ​អ្នក​ប្រើ​សរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក Instagram ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចែករំលែក​រូបថត និង​វីដេអូ។  ចំពោះ Instagram អ្នក​ប្រើប្រាស់​ឆែក​មើល ៦ ដងក្នុង​មួយថ្ងៃ។ ​បើ​យើង​មានតាមដានពី ១០០០-៥,០០០ នាក់ យើង​អាច​ទាក់ទាញ​ពួកគេ ៥%។ បើ​ប្រៀបធៀប​ជាមួយ Twitter និង Facebook ការប្រើប្រាស់ Instagram មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ឲ្យ​ចូលរួម​ជាមួយ។

ក្នុង​នោះ​ប្រព័ន្ធ Twitters ជា​កន្លែង​ដែល​អតិថិជន​អាច​ចូលរួម​យ៉ាង​លឿន​ជាមួយ​នឹង​ហានិភ័យ​បាត់បង់​តិចតួច។ រីឯ Facebook ជា​កន្លែង​ជួប​ជាមួយ​អតិថិជន​ក្នុង​រយៈ​ពេល​យូរ។ចំណែក Instagram ជា​កន្លែង​ទាក់ទាញ​អតិថិជន​បាន​ចំនួន​ច្រើន។

ជាទូទៅ​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ Facebook និង Instagram ជួយ​ឲ្យ​យើង​មាន​អ្នកទស្សនា​កាន់​តែ​ច្រើន។ ប៉ុន្តែ​ក្រោយ Instagram ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន Facebook ប្រព័ន្ធ​ទាំងពីរ​នេះ​ផ្ដល់​ជូន​នូវ​ឧបករណ៍​ផ្សាយពាណិជ្ជកម្ម​ស្រដៀងគ្នា។ លើស​ពីនេះ​ទៀត ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម Facebook អាច​មាន​តម្លៃ​ថោក​គួរសម​ផងដែរ ស្រប​ពេល​ដែល​យើង​អាច​កំណត់​ថវិកាតិចពី ២ ទៅ ៣ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្សាយ។ ទោះបី​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម Twitter មានតម្លៃថ្លៃជាង Facebook ក៏ដោយ ប៉ុន្តែ​អាច​ចាប់​បាន​អតិថិជន​ជាក់លាក់​និង​ខ្ពស់ជាងដែរ។

ទោះយ៉ាងណា​យើង​អាច​សាកល្បង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​លើ Twitter, Facebook និង Instagram មួយ​រយៈសិន ដើម្បីឲ្យ​ដឹង​ថា​បណ្ដាញ​មួយ​ណា​ល្អ​ជាង​សម្រាប់​អាជីវកម្ម​របស់​យើង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ hubspot

ចុចអាន៖ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម