​និមិត្ត​សញ្ញា​បក្សី​ទាំង ៥ តំណាង​ឲ្យ​ហុងស៊ុយ​ស្នេហា ​និង​ថាមពល​ខ្លាំងក្លា​ក្នុង​ផ្ទះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជំនឿ

​និមិត្ត​សញ្ញា​បក្សី​ទាំង ៥ តំណាង​ឲ្យ​ហុងស៊ុយ​ស្នេហា ​និង​ថាមពល​ខ្លាំងក្លា​ក្នុង​ផ្ទះ

Published

on

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ ថា​សត្វ​ស្លាប​គឺ​ការ​បំផុស​គំនិត​សេរីភាព ​និង​ភាព​យូរ​អង្វែង ​នៃ​ការ​រួបរួម​ជាមួយ​ព្រះ​ពុទ្ធ។ តាម​ក្បួន​ហុងស៊ុយ​បែប​ប្រពៃណី​ចិន ​សត្វ​ស្លាប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​និមិត្ត​រូប​ដ៏​មាន​ឥទ្ធិពល​ នៃ​ឱកាស​ថ្មី​សម្រាប់​មនុស្ស​គ្រប់គ្នា​ សូម្បី​តែ​ពេល​មាន​ទុក្ខ​លំបាក​ក៏​ដោយ។

ក្នុង​ផ្ទះ​បើ​មាន​និមិត្ត​សញ្ញា​រូបតំណាង​បក្សី​ទាំង​នេះ​តាំង​លំអ​ នឹង​នាំ​សេរី​សួស្ដី​មក​មិនខាន ៖

១. Phoeni

Phoeni គឺ​ជា​បក្សី​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ក្បួន​ហុងស៊ុយ​ ហើយ​ត្រូវ​បាន​គេ​ភ្ជាប់​ជា​ញឹកញាប់​ជាមួយ​សត្វ​នាគ​និង​ជា​និមិត្ត​រូប​ហុងស៊ុយ ​នៃ​សុភមង្គល​គ្រួសារ។ Phoenix មាន​ថាមពល​នៃ​ភាសា Yang (ភាសា​ចិន) គូ​ជាមួយ​នាគ ​ជា​និមិត្តរូប Yin នៃ​ថាមពល​របស់​ស្ត្រី។

Phoeni ជា​និមិត្តរូប​នៃ​ថាមពល​ភាព​ខ្លាំង ​ធន់​និង​ការ​ផ្លាស់ប្ដូរ ហើយ​ធាតុ​ហុងស៊ុយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ Phoeni គឺ​ជា​ធាតុផ្សំ​​ភ្លើង ​នៃ​តំបន់​ហុងស៊ុយ​នៅ​ខាងត្បូង។

២. ​ក្រៀល

ជា​ញឹកញាប់​រូបភាព​នៃ​សត្វ​ក្រៀល​គឺ​មាន​នៅ​ក្នុង​គ្រឿង​តុបតែង​ផ្ទះ​ ភាគច្រើន​កន្លែង​ដែល​មាន​ប៉ាក់​សំលៀកបំពាក់ ​ហុងស៊ុយ​ ឬ​វត្ថុ​សិល្បៈ​ជាដើម។  សត្វ​ក្រៀល​បាន​មក​ជា​និមិត្តរូប​នៃ​ភាព​ជាប់​បាន​យូរ​ ដោយសារ​តែ​អាយុកាល​វែង​របស់​វា។

នៅ​ក្នុង​រឿង​ព្រេង​ចិន​បុរាណ​ សត្វ​ក្រៀល​ដឹក​ព្រលឹង​​អ្នក​ដែល​បាន​ចាកចេញ​ទៅ​ឋានសួគ៌។ ដូច្នេះ​និមិត្តរូប​នៃ​សត្វ​ក្រៀល​ ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ហុងស៊ុយ​ ដើម្បី​នាំ​ថាមពល​នៃ​ជីវិត​ដ៏​ថ្លៃថ្នូរ​និង​សន្តិភាព​ និង​នាំ​ព្រលឹង​មនុស្ស​ទៅ​ឋានសួគ៌។

៣.ទា​ចិន​កុកងឺ

សត្វ​ទា​ចិន​កុកងឺ​​គឺ​ជា “ បក្សី​ស្នេហា”  នៃ​ហុងស៊ុយ​ ព្រោះ​វា​ជា​ឱសថ​ហុងស៊ុយ​បែប​បុរាណ​ដែល​ពេញ​និយម​សម្រាប់​ស្នេហា​និង​ភាព​រ៉ូមែនទិច។ ដោយសារ​តែ​សត្វ​ទា​បាន​រួមរស់​ជាមួយ​គ្នា​អស់​ពេល​មួយ​ជីវិត​ ហើយ​ក៏​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ភក្ដីភាព ​ស្មោះត្រង់​និង​ស្នេហា​ពេញ​មួយ​ជីវិត​ក្នុង​រឿង​បេះដូង​របស់​មនុស្ស។

ទា​ចិន​កុកងឺ​ភាគច្រើន​គេ​ប្រើ​ជា​គូ​ ហើយ​ដាក់​នៅ​ក្នុង​ផ្ទះ ​ឬ​បន្ទប់​គេង​របស់​មនុស្ស​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ជាដើម។

៤. មាន​ជល់

មាន់​ជល់​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​ហុងស៊ុយ ​សម្រាប់​ភាព​ជឿនលឿន​នៃ​អាជីព ​ពី​ព្រោះ​ពាក្យ​ចិន​ “ផ្លូវការ” ឬ​អ្នក​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​ ក៏​មាន​ន័យ​ថា “ទ្រូង​មាន់” ។ សម្រាប់​ភាព​ជឿនលឿន​នៃ​អាជីព ​រូបភាព​របស់​សត្វ​មាន់​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ទិសដៅ​ហុងស៊ុយ​នាំ​សំណាង​របស់​មនុស្ស​ម្នាក់​នោះ។

មាន់​រងាវ​ភ្ញាក់​ពី​ព្រលឹម​ ហើយ​ប្រកាស​ពី​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ថ្មី​ និង​ការ​បែកខ្ញែក​នៃ​ភាព​ងងឹត​និង​វិញ្ញាណ​ងងឹត ​វា​ក៏​ជា​និមិត្តរូប​នៃ​សមត្ថភាព​ក្នុង​ការ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។

៥. ក្ងោក

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​ភាព​ស្រស់​ស្អាត​របស់​ក្ងោក ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នៃ​អាទិទេព​នៅ​លើ​ផែនដី (ពណ៌​និង​ភ្នែក​រាប់​ពាន់ )។  ចំណែក​នៅ​លើ​កន្ទុយ​របស់​សត្វ​ក្ងោក​គឺ​ជា​ហុងស៊ុយ​ដែល​តំណាង​ឲ្យ​ការ​លើក​កម្ពស់ ​កិត្តិនាម ​និង​សំណាង​ល្អ​ រួម​ទាំង​បង្កើន​ការ​ការពារ​និង​ការ​យល់ដឹង។

ជា​ការ​ពិត​សត្វ​ក្ងោក​ក៏​ជា​និមិត្តរូប​នៃ​សម្រស់​និង​អារម្មណ៍​នៃ​ស្នេហា ​និង​ការ​ទាក់ទាញ​ដែរ។

នេះ​ជា​មូលហេតុ​ដែល​រូបភាព​របស់​សត្វ​ក្ងោក​ត្រូវ​បាន​គេ​ណែនាំ​ថា ​ជា​សត្វ​ក្នុង​ក្បួន​ហុងស៊ុយ​ ហើយ​ជា​វិធី​ព្យាបាល​ស្នេហា​សម្រាប់​មនុស្ស​នៅ​លីវ​ ឲ្យ​ឆាប់​បាន​ជួប​គូ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នៅក្រោយហេតុផល ដែលមនុស្សជាច្រើន​មានតំណមនឹងលេខ​​១៣

ចុចអាន៖ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិចិន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម