(មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

(មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន

Published

on

ចំពេលមានភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសចិន ទីភ្នាក់ងារការពារប្រទេសឥណ្ឌាបានបញ្ចប់ការបាញ់សាកល្បងចុងក្រោយនៃមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន ។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរបស់ឥណ្ឌា (DRDO) បានប្រកាសថា មីស៊ីលប្រឆាំងរថក្រោះ (ATGM) ឈ្មោះ Nag ដែលមានបំណងប្រើប្រាស់ក្នុងរយៈចម្ងាយ ៤ គីឡូម៉ែត្របានបញ្ចប់ការបាញ់សាកល្បងចុងក្រោយរបស់ខ្លួនដោយជោគជ័យ ហើយឥឡូវនេះបានត្រៀមសម្រាប់ការដាក់ពង្រាយនៅជួរមុខ ។

មីស៊ីល ATGM ជំនាន់ទី ៣ បំពាក់ដោយឧបករណ៍អ៊ីនហ្វ្រាស្វែងរករូបភាព និងបញ្ចូលជាមួយក្បាលគ្រាប់ក្នុងរយៈពេលជាច្រើនឆ្នាំបានបញ្ចប់ការបាញ់សាកល្បងចំនួន ១០ ដងមកហើយ ហើយការបាញ់នីមួយៗប្រកាសថាទទួលបានជោគជ័យ ។ មីស៊ីលទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនរដ្ឋ Bharat Dynamics ហើយនឹងមានការដាក់ពង្រាយជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ការសាកល្បងមីស៊ីល Nag គឺជាការបាញ់សាកល្បងចុងក្រោយបង្អស់ដែលអនុវត្តដោយ DRDO ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈទីភ្នាក់ងារនេះកាលពីពេលថ្មីៗនេះបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង Shaurya ក៏ដូចជាមីស៊ីល Nirbhay ជាដើម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ដៃគូអាជីវកម្មរបស់លោក Hunter បញ្ជាក់អំពីភាពពិតប្រាកដនៃអ៊ីម៉ែលក្នុងកុំព្យូទ័រយួរដៃ និងថា លោក Joe Biden គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ចិន

ចុចអាន ៖ មេៗក្រុមឧទ្ទាមកំពុងជួបជុំផឹកស៊ីត្រូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ ស្លាប់១៥នាក់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម