ព័ត៌មានអន្ដរជាតិ
Breaking News! រដ្ឋ New Hampshire ចាប់ផ្ដើមបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីមុនគេ
ការបោះឆ្នោតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមហើយនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលការឆ្នោតដំបូងគេនោះគឺធ្វើឡើងនៅក្នុងរដ្ឋ New Hampshire ។
ការបោះឆ្នោតនេះគឺស្ថិតក្នុងទីក្រុង Dixville Notch និងទីក្រុង Millsfiield ដែលជាទីក្រុងតូចចំនួន ២ នៅភាគឦសាននៃរដ្ឋ New Hampshire ។
អ្នកបោះឆ្នោតកំពុងជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្តសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក និងអភិបាលរដ្ឋ New Hampshire ក៏ដូចជាអាសនៈនីតិប្បញ្ញត្តិរបស់សហព័ន្ធ និងរដ្ឋក្នុងការបោះឆ្នោតនៅពាក់កណ្តាលអធ្រាត្រ ។

បើយោងតាមគេហទំព័រគម្រោងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា គិតត្រឹមពេលនេះ ជនជាតិអាមេរិកជាង ៩៧ លាននាក់បានទៅបោះឆ្នោតនៅមុនថ្ងៃកំណត់ទាំងការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដោយផ្ទាល់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះការស្ទង់មតិថ្នាក់ជាតិបានបង្ហាញថា លោក Biden បាននាំមុខនៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារនេះដោយទទួលបានសម្លេង ៥១ ភាគរយ ខណៈលោក Trump មានសម្លេង ៤៣ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ មុនបិទបញ្ចប់យុទ្ធនាការបោះឆ្នោត តើលោក Trump និងលោក Biden ចេញឃោសនានៅរដ្ឋណាខ្លះ?
ចុចអាន ៖ កូរ៉េខាងជើងនៅតែអះអាងថាមិនមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសខ្លួន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ