សុខភាព
ជឿទេថា កាហ្វេបង្កើនថាមពលខួរក្បាលមនុស្សយើងបានពិតមែន?
កាហ្វេអ៊ីនមានសមត្ថភាព ជំរុញថាមពលដ៏អស្ចារ្យ សម្រាប់ការកន្ត្រាក់រំញោចនៃខួរក្បាល។ ទោះបីជាទទួលទានកាហ្វេអ៊ីនតែតិចតួចក្ដី ក៏រាងកាយយើងនឹងប្រើពេលដល់ទៅ ហោចណាស់៨ ម៉ោង ក្នុងការរំលាយវាចេញ។ ដូច្នេះចូរប្រយ័ត្នចំពោះការញាំកាហ្វេក្នុងរបៀបមិនត្រឹមត្រូវដែលនាំទៅដល់អារម្មណ៍ថា នឿយហត់ហើយពេលខ្លះថែមទាំងឈឺទៀតផង។
ជាទូទៅ ជាតិកាហ្វេអ៊ីនបានរារាំងខួរក្បាលមិនឲ្យស្រូបយកសារធាតុគីមីម្យ៉ាងឈ្មោះថា adenosine ។ សារធាតុគីមីនេះ បង្កឲ្យមានអារម្មណ៍ថា អ្នកនឿយហត់ហើយងងុយគេង។
ពេលយើងក្រេបកាហ្វេឬភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីន ខួរក្បាលមិនបានទទួលសញ្ញាទាំងនោះបណ្ដោយឲ្យយើងអាចធ្វើការបានយូរនិងភ្លឺស្វាង។
ទោះយ៉ាងណា មុនពេលស្តុកក្នុងរាងកាយទុកនូវជាតិកាហ្វេអ៊ីនគួរតែសិក្សាពីមូលដ្ឋានពិតខ្លះៗធម្មតា ជាតិកាហ្វេអ៊ីនឬ ស្ករដែលបង្កប់ក្នុងភេសជ្ជៈនានាមិនដែលល្អចំពោះសុខភាពទេ ប៉ុន្តែគ្រាប់កាហ្វេដែលមានជាតិកាហ្វេអ៊ីនធម្មជាតិវិញ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបន្ថយល្បឿនបេះដូង បាន។

តើយើងបានពិសារកាហ្វេធម្មជាតិឬ គ្រាន់តែសំយោគកាហ្វេអ៊ីន?
សារជាតិកាហ្វេអ៊ីនសំយោគក្នុងពពួកកាហ្វេក្លែងក្លាយបានធ្វើឲ្យប៉ះពាល់ដំណំដល់ការងារប្រចាំនៃខួរក្បាលមនុស្សផ្នែកខាងស្កាំ។
ការទទួលទានជាតិកាហ្វេអ៊ីនចន្លោះពីម៉ោង ៩ ព្រឹកដល់ ១១ថ្ងៃត្រង់ ជាពេលដែលជាតិកាហ្វេអ៊ីនធម្មជាតិជះឥទ្ធិពលខ្លាំងបំផុតដល់ការរំញោចថាមពលរបស់មនុស្សចេញមកព្រោះនេះជាពេលវេលានៃការចាប់ផ្ដើមថ្ងៃនិមួយៗ។
ចូរជៀសវាងជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់៨ ម៉ោងមុនពេលចូលគេងមិនអញ្ចឹងទេវាមានបញ្ហាដល់ប្រព័ន្ធសរសៃរប្រសាទ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
ចុចអាន៖អ្នកជំនាញ ៖ ការតមអាហារមិនទៀងទាត់ មិនអាចស្រកទម្ងន់ថែមទាំងបំផ្លាញសុខភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ