Connect with us

សុខភាព

ជឿ​ទេ​ថា ​កាហ្វេ​បង្កើន​ថាមពល​ខួរក្បាល​មនុស្ស​យើង​បាន​ពិតមែន?

បានផុស

នៅ

កាហ្វេអ៊ីន​មាន​សមត្ថភាព ជំរុញ​ថាមពល​ដ៏​អស្ចារ្យ សម្រាប់​ការ​កន្ត្រាក់​រំញោច​នៃ​ខួរក្បាល​។ ទោះបី​ជា​ទទួលទាន​កាហ្វេអ៊ីន​តែ​តិចតួច​ក្ដី ក៏​រាងកាយ​យើង​នឹង​ប្រើពេល​ដល់ទៅ ហោចណាស់៨ ម៉ោង ក្នុង​ការ​រំលាយ​វា​ចេញ​។ ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​ការ​ញាំ​កាហ្វេ​ក្នុង​របៀប​មិន​ត្រឹមត្រូវ​ដែល​នាំ​ទៅ​ដល់​អារម្មណ៍​ថា​ នឿយហត់​ហើយ​ពេល​ខ្លះ​ថែម​ទាំង​ឈឺ​ទៀតផង។

ជាទូទៅ ជាតិ​កាហ្វេអ៊ីន​បាន​រារាំង​ខួរក្បាល​មិន​ឲ្យ​ស្រូប​យក​សារធាតុ​គីមី​ម្យ៉ាង​​ឈ្មោះថា adenosine ។ សារធាតុគីមី​នេះ បង្ក​ឲ្យ​មាន​អារម្មណ៍​ថា អ្នក​នឿយហត់​ហើយ​ងងុយ​គេង។

ពេល​យើង​ក្រេប​កាហ្វេ​ឬ​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ខួរក្បាល​មិន​បាន​ទទួល​សញ្ញា​ទាំង​នោះ​បណ្ដោយ​ឲ្យ​យើង​អាច​ធ្វើការ​បាន​យូរ​និង​ភ្លឺស្វាង។

ទោះ​យ៉ាងណា មុន​ពេល​ស្តុក​ក្នុង​រាងកាយ​ទុក​នូវ​ជាតិ​កាហ្វេអ៊ីនគួរតែសិក្សាពី​មូលដ្ឋាន​ពិត​ខ្លះៗ​ធម្មតា ជាតិ​កាហ្វេអ៊ីនឬ ស្ករដែលបង្កប់ក្នុងភេសជ្ជៈនានា​មិនដែលល្អចំពោះសុខភាពទេ​ ប៉ុន្តែ​គ្រាប់​កាហ្វេដែល​មាន​ជាតិ​កាហ្វេអ៊ីនធម្មជាតិវិញ ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​បន្ថយ​ល្បឿន​បេះដូង បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើយើង​បានពិសារ​កាហ្វេធម្មជាតិឬ គ្រាន់តែសំយោគកាហ្វេអ៊ីន?

សារជាតិ​កាហ្វេអ៊ីន​សំយោគ​ក្នុង​ពពួក​កាហ្វេ​ក្លែងក្លាយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណំ​ដល់​ការងារ​ប្រចាំ​នៃ​ខួរក្បាល​មនុស្ស​ផ្នែក​ខាង​ស្កាំ។

ការ​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ចន្លោះ​ពី​ម៉ោង ៩ ព្រឹក​ដល់ ១១ថ្ងៃត្រង់​ ជា​ពេល​ដែល​ជាតិ​កាហ្វេអ៊ីន​ធម្មជាតិ​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​ដល់ការរំញោច​ថាមពល​របស់​មនុស្ស​ចេញ​មក​ព្រោះ​នេះ​ជា​ពេលវេលានៃ​ការ​ចាប់ផ្ដើម​ថ្ងៃ​និមួយៗ។

ចូរ​ជៀសវាង​ជាតិ​កាហ្វេអ៊ីនយ៉ាង​ហោចណាស់​៨ ម៉ោងមុនពេល​ចូលគេង​មិនអញ្ចឹងទេ​វា​មាន​បញ្ហា​ដល់​ប្រព័ន្ធ​សរសៃរប្រសាទ​៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

ចុចអាន៖អ្នក​ជំនាញ ​៖ ការ​តម​អាហារ​មិន​ទៀងទាត់​​ មិន​អាច​ស្រក​ទម្ងន់​ថែម​ទាំង​បំផ្លាញ​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម