Connect with us

KPT+

ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី

បានផុស

នៅ

ពាក្យចាស់ពោលថា “មានគំនិត មានកំណើត” នេះចង់សម្ដៅលើការគិតរបស់មនុស្សម្នាក់ៗដែលនាំទៅរកភាពជោគជ័យមានបាន។ គិតវិជ្ជមាន នាំទៅរកភាពល្អប្រសើរ ហើយបើគិតបែបជោគជ័យក៏រមែងនាំភាពរីកចម្រើនថ្កុំថ្កើង។

ដូច្នេះបើអ្នកជាមនុស្សដែលចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គប្បីបណ្ដុះគំនិតជាអ្នកមានពីពេលនេះតទៅ។

. ពេញចិត្ត​នឹង​ខ្លួនឯង

ពេញចិត្ត​នូវអ្វីដែលខ្លួនកំពុងធ្វើ នាំឲ្យមានអារម្មណ៍ធ្វើការ ហើយការងារទទួលបានផលល្អ។ បើ​ស្រឡាញ់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ អ្នកនឹងធ្វើវាអស់ពីសម្ថតភាព ពេល​នោះ​លុយ​នឹង​រត់​មក​រក​ជារឿយៗមិនខាន។

. បង្កើតចក្ខុវិស័យ

បើប្រាថ្នាចង់ក្លាយអ្នកមានទ្រព្យសម្បត្តិ ត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋីដោយសារអ្វី? ដោយសារអាជីវកម្ម ឬ ជំនាញពិសេស? បើដឹងច្បាស់ពីអ្វីដែលចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម សម្រាប់ជាទិសមួយចង្អុលបង្ហាញផ្លូវ ដើម្បីទៅដល់គោលដៅ។ ត្រូវរៀបគម្រោងឲ្យបានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ​ ទើបបំណងប្រាថ្នាមិនឃ្លេងឃ្លោង។

. រៀន​បត់បែន

ក្នុងនាមជាអ្នកដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ឬ អាជីវកម្មមួយ អ្នកមិនត្រឹមតែមានជំនាញតែលើផ្នែកដឹកនាំប៉ុណ្ណោះទេ តែត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង ។ ពេលខ្លះផែនការ​មិនអាចដើរស្របជាមួយ​គម្រោង ប៉ុន្តែបើស្ថានភាពបង្ខំ អ្នកត្រូវចេះកែកុនតាមការប្រែប្រួល។

. រៀនដោះស្រាយបញ្ហា

ធ្វើជាមេឬជាម្ចាស់ ត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់ខ្លួន។ មិនសំខាន់ថា បញ្ហាធំ ឬ តូចប៉ុណ្ណានោះទេ ត្រូវរកដើមហេតុនៃបញ្ហាឲ្យឃើញ នោះ​អ្នក​នឹង​អាច​រក​វិធីដោះស្រាយ​បាន​ហើយ។ ពួកសេដ្ឋីរមែងដឹងពីវិធីដោះស្រាយបញ្ហា ដោយព្រមទទួលយកហានិភ័យ និងមិន​គេចវេះ​ពីបញ្ហានោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. កែប្រែ​ការគិត

ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវគិតដូចសេដ្ឋី។ សេដ្ឋីៗភាគច្រើនមិនទម្លាប់ចាយវាយហ៊ឺហារ​នោះទេ ប៉ុន្តែពួកគេតែងតែរិះរកវិធីបង្កើនទ្រព្យមិនឈប់។  មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី តែចូលចិត្ត​ចំណាយលុយ​ទិញ​របស់​ប្រើថ្លៃៗ ដើម្បី​បង្អួតគេថាខ្លួនជាសេដ្ឋីដែលនោះជាការគិតខុស​ស្រឡះ។ ពីពេលនេះ​ទៅ ត្រូវរៀន​គិតដូច​សេដ្ឋី ហើយអនុវត្តគន្លឹះល្អៗពី​ពួកគេ ទើប​ជីវិត​ទៅមុខដូចពួកអ្នកមាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

ចុចអាន៖ជឿ​ទេ​ថា ​​មនុស្ស​និយម​រិះគន់​អ្នក​ដទៃ ចម្រើន​តែ​សត្រូវ​​ ឲ្យ​ខ្លួន​ឯង​ប៉ុណ្ណោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា១ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម