Connect with us

KPT+

៨ចំណុចនេះហើយ​ដែល​គ្រប់គ្នា​គួរ​តែ​លែងធ្វើក្រោយវ័យ៤០ឆ្នាំ

បានផុស

នៅ

ប្រសិន​បើ​មនុស្ស​ចូល​ដល់​វ័យ​៤០ប្លាយ ហើយ​ចាប់ផ្ដើម​ទុកចោល​រឿង​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ពី​ពេល​ឥឡូវ​ទៅ ជីវិត​ក៏​នឹង​ប្រែប្រួល​ទៅ​រក​វិជ្ជមាន​ទៅ​តាម​នោះ​ដែរ។

១ ឈប់​ធ្វើអ្វីងាយៗ​ហើយ​គ្រវែង​ចោល​កណ្ដាល​ផ្លូវ

នេះ​មិនមែន​ជា​ពេលវេលា​ដូចកាល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ​ដែល​កំពុង​សប្បាយ​រីករាយ​ក្នុង​ការ​កសាង​ទំនាក់ទំនង​និង​ការ​បង្ហាញខ្លួន​លើ​បណ្ដាញ​សង្គម​នោះ​ទៀត​ទេ ប៉ុន្តែ​ជា​ពេលវេលា​ដើម្បី​ធ្វើ​ចលនា​ពិត ធ្វើសកម្មភាព​វែងឆ្ងាយ ច្បាស់លាស់ ចេះ​រង់ចាំ​ចេះ​អត់ធ្មត់ និង​មាន​ភាព​ប្រាកដប្រជា អំពី​គោលដៅ គុណ​តម្លៃ​នៃ​ជីវិត​ដែល​នៅ​សេសសល់។ ប្រហែលជា ឈាន ដល់អាយុ ៤០ ឆ្នាំ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​ត្រូវ​ពិនិត្យ​មើល​មក​ខ្លួន នូវ​ចម្លើយ​សម្រាប់​សំណួរ​បី បាន​ធ្វើអ្វី​ដើម្បី​ខ្លួនឯង​ហើយ​ឬ​នៅ​ឬ​តម្រូវចិត្ត​ តម្រូវ​មាត់​អ្នកដទៃ? យើង​មាន​ជំនាញ​អ្វី​ពូកែ​អ្វី​ឲ្យ​ប្រាកដ បើ​យើង​គ្មាន​លុយ​មួយ​រៀល តើ​នឹង​អាច​ប្រើ​ជំនាញ​នោះ​បាន​បាយ​ញាំ​ដែរ? តើ​យើង​មាន​មនុស្ស​ល្អ​ឬ​ចោលម្សៀត​នៅ​ជុំវិញ​ខ្លួន?យើង​មិន​ធ្វើអ្វី​ងាយៗ​តាម​កម្សួល​ចិត្ត​នឹក​ឃើញ​ភ្លាម​ថា​ភ្លែត​ហើយ​ស្អែក​ឡើង​ភ្លេច​បាត់​ទេ យើង​ត្រូវ​មាន​ផ្លូវ​ច្បាស់លាស់​មួយ​ដែល​ចង់​ទៅ។

២ ឈប់​បណ្ដោយ​ឲ្យ​​ខ្លួនឯង​គ្រប់គ្រង​ដោយ​ភាព​ភ័យខ្លាច

អាយុ៤០ឆ្នាំហើយ កុំ​ឲ្យ​គេដឹកមុខទៀត។ យើង​ត្រូវរៀនធ្វើការសម្រេចចិត្ត ហើយ​ហ៊ាន​ទទួលខុសត្រូវ។ សមត្ថភាព​នៃ​ការ​វិនិច្ឆ័យ​និង​ប្រាជ្ញា​អាច​យក​ឈ្នះ​ផ្នែក​ខួរក្បាល​ដែល​បង្អន់​យើង​ឲ្យ​ព្រួយ​ភ័យ​បាន ដរាបណា​យើង​ទម្លាប់​ធ្វើការ​អារ​កាត់​និង​សម្រេចចិត្ត​សម្រាប់​ជីវិត​របស់​យើង និង​ជា​ម្ចាស់​លើ​ជោគវាសនា​យើង។

៣ កុំ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​កំណត់​ថា​យើង​ជា​នរណា

នៅពេលដែលយើងនៅក្មេង អត្តសញ្ញាណរបស់យើងភាគច្រើនត្រូវបានកាន់កាប់ដោយ​មនុស្ស​ដទៃ​ទៀត យើងរេរាទៅតាមនិន្នាការនានា​និងតាមអ្នកដែលបានជោគជ័យ​បង្អួត​យើង។ តាមពិត វ័យនេះ​យើងគួរតែគិតយល់ហើយថា ជោគជ័យ​ពិតប្រាកដ គឺការបានធ្វើជាខ្លួនឯង​ដែលខ្លួនយល់ថាត្រូវ ត្រូវធ្វើជាម្ចាស់​នៃនិទានកថាផ្ទាល់របស់យើង មិនថា ចាញ់ឬឈ្នះ យើង​នឹង​មិន​ធ្វើ ឬ​ទៅ​ខ្វល់​លើ​អ្វី​ដែល​អ្នកដទៃ​គិត​ទេ។ អាយុ ៤០ ឆ្នាំ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ស្គាល់​ខ្លួនឯង និង​ផ្ដល់​ឲ្យ​ខ្លួនឯង​នូវ​អ្វី​ដែល​អារម្មណ៍ ជំនឿ​ចិត្ត ស្គាល់​ខ្លួនឯង​ច្បាស់​ជាង​អ្វី​ដែល​ធ្លាប់​ដឹង​មក

៤ យើងគ្មានពេលសម្រាប់គំនុំនិងការផ្ចាញ់ផ្ចាល់ឬបង្អួតទេ

អារម្មណ៍​ឈឺចាប់អំពីអ្វីមួយឬ ដែលនរណាម្នាក់បានធ្វើចំពោះយើង លែង​អនុញ្ញាត​ឲ្យ​មាន​ឥទ្ធិពល​មក​ផ្លាស់ប្ដូរ​ចរិតនឹងនររបស់យើងទៀតហើយ ដោះលែងចរិតចិត្តស្រាល​ខឹង​ស្អប់ ហើយ​ដក​ខ្លួន​ចេញ​ពីជីវិត​បែប​នោះ។

នៅក្នុងវ័យក្មេងយើងគ្មានខ្វល់ខ្វាយអ្វីនឹងសមិទ្ធិផល​ដែលជីវិត​ខ្លួន​ចង់បាន​ទេ​ឬខ្វល់​ដែរ​តែលំៗ ដែល​បង្កើត​ការ​តក់ក្រហល់ និងឆាប់បោះបង់ចោល ពេលខ្លះ ខ្វះវិន័យ មិនចង់តស៊ូ​ចូលចិត្ត​ប្រៀបធៀប តួចចិត្ត ចង់បានចំណាប់អារម្មណ៍ រហូត​អ្នកខ្លះ​ដាក់​ការគោរព​ខ្លួនឯង​ទាប សេព ស្រី ស្រា ល្បែង ។ នៅ​ពេល​ដែល​យើង​ឈាន​ដល់​អាយុ ៤០ ឆ្នាំ​យើង​ភាគច្រើន​ចង់​ផ្ដោត​លើ​ទិដ្ឋភាព​មួយ​ដែល​ខ្លួន​មាន​អារម្មណ៍ល្អ គោរព​ខ្លួនឯង មាន​វិន័យ​និង​ច្បាស់លាស់។

លោក Richard Branson ដែល​ជា​មហាសេដ្ឋី​ជំនួញ​អង់គ្លេស​និង​ក៏​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Virgin Group បាន​ប្រើ​ភាព​ទន់ខ្សោយ​ផ្ទាល់ខ្លួន​របស់​គាត់​គឺ dyslexia ដើម្បី​បង្កើត​ជា​ចំណុច​ខ្លាំង​មួយ​វិញ គឺ​សិល្បៈ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង ព្រមទាំង​ប្រតិភូ​កម្ម​អំណាច។ ក្នុង​វ័យ ៤០ ឆ្នាំ​យើង​គួរ ឆ្លុះ​បញ្ចាំង​ពី​លទ្ធភាព​យក​ឈ្នះ​លើ​អ្វី​ដែល​ធ្លាប់​តែ​ជា​ចំណុច​ខ្សោយ​ក្នុង​ជីវិត គ្រា​ពី​មុនៗ​មក។

៥ គ្មាន​ទៀត​ទេ​ភាព​ស្រងូតស្រងាត់​និង​ដ្រាម៉ា

មនុស្សវ័យនេះ នឹង​មិនមានអ្វីច្រើន​ដើម្បីបើកបង្ហាញទៅប្រាប់នរណាផ្សេងទេ​ទោះ​និយាយ​ផ្ទាល់​ឬ​លើ​បណ្ដាញ​សង្គម ព្រោះ​គ្មាន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំងអស់។ គ្មាន​អ្នកណា​ដឹងថា យើងកំពុង ~Sad~ ឬ Brocken Heart ទៀតទេ ព្រោះ​យើង​ចាស់​ហើយ​សម្រាប់​ការ​ដួល​ក្រោម​រឿង​អស់​ទាំង​នោះ។

៦ កុំបង្កើតទំនាក់ទំនងលេងសើច

ការមានទំនាក់ទំនង​ដែលមិនធានា​ទៅដល់សុភមង្គលនៃអនាគត មិនមែន​សម្រាប់​វ័យនេះ​ទៀត​ទេ។ យើង​មិន​អាចទៅញ៉ែគ្នាដូចយុវវ័យក្មេងៗ​ហើយ​ទុកថាជាស្នេហា​ដែរនោះឡើយ​ព្រោះនៅវ័យនេះ ស្នេហា​ក្លាយ​ជា​អទិភាព​ក្រោមៗ តារាង​ទៅ​ហើយ។ ចំណែក​សុភមង្គល និង​មិត្ត​មួយ​ជីវិត​ដែលល្អ​និងយល់ចិត្ត​គ្នា​ផង ទើប​ស័ក្ដិសម​និង​វិនិយោគ​ជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៧ បង្កើត​សមិទ្ធផល​ដែល​គេចងចាំ​អំពី​យើង

ឈប់​ធ្វើ​ការងារ​ច្រើន​គម្រោង​ច្រើន ហត់គឃូស ដកដៃ​មិនរួច តែមួយណាក៏មិនពិតប្រាកដ ។ វ័យ​នេះ យើង​ធ្វើ​តិចតែធំៗ ព្រោះ​យើង​ត្រូវតែមាន​ភាពច្បាស់លាស់មុនពេលវិនិយោគ ពេលវេលា​ចិត្ត​ថ្លើម​​ចំណេះ​ជំនាញ និងលុយកាក់។ ធ្វើអ្វីមួយ​ដែលថ្មី ហើយគេគ្មាន​ដូចយើង ​ព្រោះ របស់ដែលជាការច្នៃប្រឌិតថ្មី​មួយៗ រមែង​មាន​តម្លៃ​មិនថា​ វា​នឹង​បរាជ័យ​ឬជោគជ័យ ជៀសវាង​ការ​ធ្វើ​ត្រាប់អ្វីៗដែលមានគេធ្វើមុនហើយ។

៨ កុំទុកចោល សុខភាព​និងដៃគូ

សុខភាពជាអ្វីៗទាំងអស់។ ចូររៀនសមាធិ ឲ្យ​មានអារម្មណ៍ ធូរស្បើយ និង​មាន​កាលវិភាគ​ពិនិត្យ​សុខភាព​បឋម​ជាប្រចាំ បង្កើត​ជំនឿ​គត់មត់ និង​រឹងមាំ ជ្រើសរើស​មនុស្ស​ក្បែរ​ខ្លួន​ដែល​នាំ​មក​នូវ​គំនិត​ល្អ វិជ្ជមាន ធ្វើអ្វី​មួយ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​បង្ហាញ​ពួកគេ​ថា យើង​ស្រឡាញ់​ពួកគេ​ខ្លាំង​ប៉ុណ្ណា ហើយ​ប្រើ​ពេលវេលា​ច្រើន​ឡើងៗ​ជាមួយ​ពួកគេ។

ប្រែសម្រួល៖ស្រស់

ប្រភព The 40th

ចុចអាន៖ចង់​ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ៤០ ឆ្នាំ អាន​យុទ្ធសាស្ត្រ​ដែល​អាច​ទៅ​រួច​ទាំងនេះ

ចុចអាន៖៥ ជំហាន​គិតល្អិតល្អន់ មុន​ចង់​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​វិបត្តិកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៣ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម