Connect with us

KPT+

៧យ៉ាងដ៏ស្មុគស្មាញអំពីបងប្អូនបង្កើត រួមមាន IQ និងភាពលំអៀងនៃឳពុកម្តាយ

បានផុស

នៅ

បងប្អូនជាពាក្យដែលយើងបានឮតាំងពីដឹងក្ដីមក ទោះបីជាគ្មានបងប្អូនក៏ដោយ។ បងប្អូន​ជា​មនុស្ស​ដែល​ស្គាល់​យើង​តាំង​ពី​តូច ក៏​ជា​មនុស្ស​ដែល​ធ្លាប់​ឈ្លោះ​គ្នា​និង​ចែករំលែក​រឿងរ៉ាវ​ជាច្រើន​ជាមួយ​យើង​ផង​ដែរ។

ជួនកាល​ទំនាក់ទំនង​សាច់ញាតិ​ជិតស្និទ្ធ​នេះ អាច​ប្រេះឆា ហើយ​ជួនកាល​ក៏​ល្អ​ជា​នឹង​គ្នា​រហូត​ដល់​ចាស់​រៀង​ខ្លួន។ ប៉ុន្តែ​មិន​ថា​យើង​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ ការ​ពិត​ទាំង ៧ នេះ​ពិតជា​មិន​អាច​ប្រកែក​បាន​នោះ​ឡើយ​ក្នុង​និស្ស័យ​ជា​បងប្អូន។

តោះ មកអានទាំងអស់គ្នា!

១. បុរស​ស្ត្រី​មាន​បងប្អូន​ប្រុស-ស្រី មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភេទ​ផ្ទុយ

ការ​សិក្សា​បាន​បង្ហាញ​ថា បុរស​ដែល​ធំធាត់​ជាមួយ​បងប្អូន​ស្រី​ច្រើន​តែ​ធ្វើ​ល្អ​ចំពោះ​នារី​ឬ​ក្មេង​ស្រី​ច្រើន​ជាង​អ្នក​ដែល​ធំធាត់​ជាមួយ​បងប្អូន​ប្រុស​ដូចគ្នា។ ស្រដៀងគ្នា​នេះ​ដែរ ស្ត្រី​ដែល​មាន​បងប្អូន​ប្រុស​ច្រើន​តែ​មាន​ទំនោរ​ធ្វើ​ល្អ​ជាមួយ​ក្មេង​ប្រុស។ លក្ខណៈ​ពិសេស​បន្ថែម​ទៀត​សម្រាប់​អ្នក​ណា​ដែល​មាន​បង​ប្អូន​ប្រុស-ស្រី គឺ​ឆាប់​និយាយ​ត្រូវគ្នា​ជាមួយ​ភេទ​ផ្ទុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កូនច្បង​ច្រើន​តែ​មាន​កម្រិត ​IQ ខ្ពស់ និង​រៀន​ភាសា​ឆាប់​ចេះ

ជាទូទៅ កូនច្បង​តែងតែ​មាន​កម្រិត IQ ខ្ពស់​ជាង​ប្អូនៗ និង​រៀន​ភាសា​បាន​រហ័ស ពីព្រោះ​ពួកគេ​បាន​ទទួល​ការ​យកចិត្តទុកដាក់ ថែទាំ​ទាំងស្រុង​ពី​ឪពុកម្ដាយ​មុន​គេ។

៣. កូន​កណ្ដាល​រមែង​ទទួល​បាន​ការយកចិត្តទុកដាក់ពីឪពុកម្តាយច្រើនជាងបង

កូន​កណ្តាលឬកូនទី២ ច្រើនតែទទួលបានការមើលថែខ្លាំងជាងបង ដោយសារ​ឪពុកម្ដាយ​យល់ថា កូនច្បង​បាន​ថែទាំ​មកច្រើន​ហើយ ដូច្នេះ​ពួកគាត់ផ្ដល់​ការយកចិត្តទុកដាក់​លើប្អូនវិញម្ដង។ ម្យ៉ាងដោយសារកូនច្បង​ធំ​ដឹង​ក្ដី​ច្រើន​ណាស់​ដែរ។

៤. កូនពៅច្រើន​តែងរងក់ដើម្បីទទួលចំណាប់អារម្មណ៍

យុទ្ធសាស្ត្រ និង​មន្ត​ស្នេហ៍​របស់កូនពៅ គឺព្យាយាមធ្វើជាក្មេង​តូចជាងគេនៅ​ក្នុងផ្ទះ​ដោយ​ងងក់ និង​ញ៉ិកញ៉ក់។ ប៉ុន្តែ​គេជាមនុស្សម្នាក់ដែលធ្វើ​ឲ្យគ្រួសារមានសំណើច​និង​សប្បាយ​រីករាយ ព្រោះ​គេគួរឲ្យស្រឡាញ់និងសមតែបានការ​ថ្នាក់ថ្នម។

៥. ទ្រព្យសម្បត្តិជាបុព្វហេតុធំបំផុតនៃជម្លោះក្នុងចំណោមបងប្អូន

ទ្រព្យសម្បត្ដិគឺជាបញ្ហាដ៏ធំបំផុតរបស់បងប្អូនបង្កើត។ តាមការស្រាវជ្រាវបង្ហាញថា  ៨០% នៃ​ការ​ឈ្លោះ​គ្នានៅក្នុងផ្ទះផ្ទុះឡើងដោយសារជម្លោះទ្រព្យសម្បត្តិ។ បញ្ហា​នេះ​អាច​មក​ពី​ឪពុកម្ដាយ​ដែរ ដែលមិនបែកចែកទ្រព្យឲ្យកូនៗទទួល​បានស្មើគ្នា។

៦. ជម្លោះឪពុកម្តាយអាចធ្វើ​ឲ្យ​ទំនាក់ទំនងបងប្អូនកាន់តែរឹងមាំ

ប្រសិនឪពុកម្ដាយមានជម្លោះមិនថាជាការប្រើហិង្សា ឬលែងលះ​គ្នា​ក្ដី ទំនាក់ទំនង​បងប្អូន​នឹង​កាន់​តែ​រឹងមាំ​ជាង​មុន ព្រោះតែពួកគេ​ចេះយក​ចិត្តទុកដាក់ជាមួយគ្នា និងចេះមើលថែគ្នាបានល្អ ខណៈ​មិន​បាន​ទទួល​ភាព​កក់​ក្ដី​ពី​ឪពុកម្ដាយ។

៧. ឪពុកម្ដាយ​មិន​ប្រព្រឹត្ត​ចំពោះកូនស្មើៗ​គ្នា​ទេ

ទង្វើ​ឪពុកម្ដាយ​ទូទៅមិនផ្ដល់ឲ្យកូនបានស្មើៗភាពគ្នាទេ ពីព្រោះពួកគេជាមនុស្សខុសគ្នា ហើយ​មាន​តម្រូវការផ្សេងគ្នា។ ឧទាហរណ៍ អាយុជាកត្តាមួយជំរុញលើបញ្ហាលម្អៀងនេះ ដោយសារ​កូនច្បងធំជាង ដូច្នេះ​គេ​ទទួល​បាន​សិទ្ធិនិងសេរីភាពច្រើន រីឯ​កូន​បន្ទាប់ឬកូនពៅ​មាន​អាយុតិច គេត្រូវ​បាន​ហួងហែង​ខ្លាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ parenting ideas

ចុចអាន៖ស្ត្រី​សម័យ​ទំនើប​ មាន​គ្រប់​លក្ខណា រមែង​ប្រកាន់​ចរិយា​មារយាទ​ប៉ុន្មាន​នេះ​ជាប់​ខ្លួន

ចុចអាន៖កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាង​ស្មោះ ហើយមិនចង់ឱ្យនាងយំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម