អ្វី​ទៅ​ហៅថា សមត្ថភាព​ស្នូល core competency ហើយ​សំខាន់​កម្រិត​ណា​? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

អ្វី​ទៅ​ហៅថា សមត្ថភាព​ស្នូល core competency ហើយ​សំខាន់​កម្រិត​ណា​?

Published

on

Core competency ប្រែ​ថា សមត្ថភាព​ស្នូល គឺជា​ធនធាន​និង​សមត្ថភាព​ដែល​មាន​គុណសម្បត្តិ​បម្រើ​ចំ​យុទ្ធសាស្ត្រ​នៃ​អាជីវកម្ម​។

ទ្រឹស្ដី​នៃ​ការគ្រប់គ្រង​ទំនើប​បាន​អះអាង​ថា អាជីវកម្ម​ត្រូវ​តែ​កំណត់​ការ​បង្កើត​បាន​ផលិតភាព​និង​ផល​ចំណេញ​ដោយមាន​ធនធាន​សមត្ថភាព​ស្នូល Core competency ច្បាស់លាស់​សិន​មុននឹង​រំពឹង​បាន​អំពី​ជោគជ័យ​ប្រឆាំង​នឹង​ការប្រកួតប្រជែង​នានា​។​

បំរែបំរួល​នៃ​ស្ថានភាព​ធុរកិច្ច ដែល​បាន​លេចចេញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ពិសេស​ក្រោយ​វិបត្តិ​កូ​វីដ​បាន​ផ្ដល់​អនុសាសន៍​ថា អ្នក​អាជីព​ណា ដែល​ពឹងផ្អែក​លើ​សមត្ថភាព​ស្នូល Core competency​ ផ្ទាល់ខ្លួន នឹង​លេចធ្លោ​ខ្លាំង​ក្នុងចំណោម​ហ្វូង​មនុស្ស​។ ចរិត​វិជ្ជមាន ជាច្រើន​ក្នុង​ Core competency ​បាន​ធ្វើ​ឲ្យ​ប្រវត្តិរូប​សង្ខេប​(​ប្រវត្តិ​ការងារ​)​ កាន់​តែ​មាន​ទម្ងន់ ។​

សមត្ថភាព​ស្នូល​ផ្ទាល់ខ្លួន​ Core competency រួមមាន សមត្ថភាព​វិភាគ បង្កើត​ការ​គិត​ប្លែក​ពី​គេ​​ និង​ជំនាញ​ដោះស្រាយ​បញ្ហា​។​

​ជាទូទៅ​ការកំណត់​អត្តសញ្ញាណ​និង​សមត្ថភាព​ស្នូល​ផ្ទាល់ខ្លួន តែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​ថ្មីៗ ដែល​ធ្វើ​ឲ្យ​មាន​អត្តសញ្ញាណ​ក្រុមហ៊ុន​នីមួយៗ កាន់តែ​ឡូយឆាយ​និង​មាន​សក្ដានុពល​ប្រកួតប្រជែង​ខ្ពស់​។​

​នៅ​ពេល​ថៅកែ​ណា​ម្នាក់ ព្យាយាម​រៀស​បុគ្គលិក​ដោយ​កំណត់​ចំនួន​លុយ​ ទំហំ​នេះ​នោះ​ហើយ​មិន​យកចិត្តទុកដាក់​ប្រមូល​មនុស្ស​ដែល​មាន Core competency ពិត​មក​នៅ​ជាមួយ​ខ្លួន គឺ​គេ​នឹង​ខាតបង់​ពេលវេលា សមធម៌​យីហោ​និង​ដើមទុន ព្រមទាំង​មិន​មាន​អ្វី​រីកចម្រើន​ទៅមុខ​បាន​រលូន​ឡើយ​។​

ស្វែងយល់​ពី​សមត្ថភាព​ស្នូល​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ បាន​កំណត់​នូវ​រឿង​មួយ​ច្បាស់ គឺ​មក​តែ​ពី​អាជីវកម្ម​មួយ​នោះ​អាច​ធ្វើ​បាន​ល្អ​ជាង​អ្នកដទៃ​ហើយ សមត្ថភាព​ស្នូល Core competency នៅ​បង្កប់​ក្នុង​នោះ​។​

សមត្ថភាព​ស្នូល​ Core competency ​គឺជា​ទ្រឹស្តី​គ្រប់គ្រង​ថ្មី​ទំនើប​តែ​ជា​ចំណេះដឹង​ផ្នែក​ដឹកនាំ កម្រិត​ខ្ពស់ មួយ ភាគច្រើន​លំដាប់ Director​ ឬ​ CEO ទើប​ស្វែងយល់​បាន​។​

នៅ​ក្នុង​អត្ថបទ​មួយ ស្ដីពី​ការ​ត្រួតពិនិត្យ​អាជីវកម្ម​របស់​ហា​វ៉ាដ​ឆ្នាំ ២០១៩ ចំណងជើង​ថា « សមត្ថភាព​ស្នូល​របស់​សាជីវកម្ម Core competency »​កំណត់​សមត្ថភាព​ស្នូល​នៃ​ក្រុមហ៊ុន​មួយ​ដោយ​ពិនិត្យ​ឡើងវិញ​នូវ​លក្ខខ័ណ្ឌ​ចំនួន ៣៖

១ សកម្មភាព​ក្នុង​ការ​ផ្ដល់​គុណ​តម្លៃ​ដល់​អ្នកប្រើប្រាស់​

​សមត្ថភាព​នេះ ពិបាក​សម្រាប់​គូប្រជែង​ក្នុង​ការ​ថតចម្លង ឬ​ធ្វើ​ត្រាប់​តាម​ណាស់ ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមត្ថភាព​កម្រ និង​មនុស្ស​ដែល​កម្រ​មាន​ក្នុង​ទីផ្សារ​។​

​គេ​អាច​ធ្វើ​ចំណុច​នេះ​បាន​ដោយ​អាង​លើ ប្រភព​​ធនធាន​ទេពកោសល្យ ទ្រព្យសម្បត្តិ​វិនិយោគ ​និង​សមធម៌​យីហោ ដែល​ទាំង​បី​យ៉ាង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត សមត្ថភាព​ស្នូល​របស់​ក្រុមហ៊ុន​។ នៅ​ពេល​យល់​ពី​សមត្ថភាព​ទាំងនោះ​ក្រុមហ៊ុន​អាច​ផ្ដោត​លើ​ធនធានមនុស្ស​និង​ការ​វិនិយោគ បាន​ត្រឹមត្រូវ​។​

​ឧទាហរណ៍ McDonald’s មាន​ស្តង់ដារ​បម្រើ​នំបំពង​បារាំង​ចំនួន ៩ លាន​ផោន​ជា​រៀងរាល់ថ្ងៃ​ ហើយ​ម្ហូប​នីមួយៗ​មាន​រសជាតិ​និង​វាយនភាព​ដូចៗ​គ្នា​។​

Apple មាន​ស្ទិល​និង​ប្រណីតភាព​ក៏​ដូច​ចំណុច​ប្រទាក់​ជាច្រើន​ទាក់ទាញ​នឹង​មានគុណ​តម្លៃ​ខ្ពស់​។​

​ក្រុមហ៊ុន Walmart មាន​ទំហំ​ប្រតិបត្តិការ​ប្រតិ​ប​ត្ត​ការទិញ​ ដែលមាន​តំលៃថោក​និង​ទាប​ជាង​អ្នកលក់​រាយ​ដទៃ​។​

សមត្ថភាព​ស្នូល​ក៏​បែងចែក​ទៅតាម​ប្រភេទ​ដែរ​ដូចជា មន្ទីរពេទ្យ​ឬ​គ្លីនិក អាច​ផ្ដោត​លើ​ឧត្ដមភាព​ក្នុង​ជំនាញ​ពិសេស​។ ក្រុមហ៊ុន​ផលិត​អាច​កំណត់​ការ​ត្រួតពិនិត្យ​គុណភាព​ខ្ពស់​។​ល​។​

២ សមត្ថភាព​ស្នូល​គឺជា​ការរៀនសូត្រ​និង​រឹងមាំ​ជា​សមូហភាព​

នៅ​ក្នុង​អង្គភាព​ការងារ​ណា​ដែល​មាន​អ្នកមាន​សមត្ថភាព​ម្នាក់​ហើយ​អាច​សម្របសម្រួល​ប្រើ​ជំនាញ​ផលិតកម្ម​ចម្រុះ បង្វឹក បណ្ដុះបណ្ដាល​បន្ត​មិន​ដាច់​នោះ គុណ​តម្លៃ​រឹងមាំ​មួយ​ត្រូវបាន​សាង​ឡើង​។​

ឧទាហរណ៍​មាន​សមត្ថភាព​របស់ Apple ក្នុង​ការ​រចនា​ទីផ្សារ​និង​ផលិត​ឧបករណ៍​ដែល​ងាយស្រួល​ប្រើ​ជាមួយ​ភាព​ទាក់ទាញ​និង​ភាព​ទាក់ទាញ​ហើយ​បុគ្គលិក​ល្អៗ មាន​អ្នក​ជំនាន់​ក្រោយ​បន្ត​មិន​ថា​អ្នក​មុន​ស្លាប់​ឬ​ចាកចេញ​។​

​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ជា​ចម្បង​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​គឺ​ផ្ដល់​ភាព​ងាយស្រួល សេវា​ហោះហើរ​ប្រកបដោយ​គុណភាព មាន​នាវិក​ដែល​ល្បី​ថា​សាធារណជន​ទុកចិត្ត​។​

​ដំណើរ​ការ​លក់​គ្រឿង​សំអាង Avon ដោយ​ប្រព័ន្ធ​ទីផ្សារ​ក្នុងស្រុក Hubspot​។​ល​។ ការ​មាន​សមត្ថភាព​ស្នូល ជា​ជំហាន​គ្រឹះ​ក្នុងការ​គ្រប់គ្រង​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ធំៗ​បាន​។​

៣ ការ​ចែក​រំលែក​ជំនាញ​និង​ជួយ​អ្នកដទៃ​

ទីណា​មាន Core competency បុគ្គលិក​ទទួល​បាន​អារម្មណ៍​ថា​រីកចម្រើន និង​មានការ​គាំទ្រ​ខាង​ស្មារតី ជាហេតុ​បណ្ដាល​​គ្រប់គ្នា​ចូលរួម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​សមូហភាព ។​

​អាកប្បកិរិយា​រវាង​បុគ្គល​និង​បុគ្គល តែងតែ​ផ្លាស់​ទៅ​វិជ្ជមាន​ប្រកបដោយ​ការ​ចេះ​ពិចារណា​និង​មាន​សុជីវធម៌ មាន​អាកប្បកិរិយា​ល្អ​ចៀសវាង​ជម្លោះ​។​

​ស្មារតី​គាំទ្រ​និង​លើកកម្ពស់ ជួយ​លើកទឹកចិត្ត​គ្នា​ជា​ក្រុម​ឬ​អង្គភាព​បាន​ក្លាយ​ជាវ​ប្ប​ធម៌ ។​

​សម្រាប់​ហេតុផល​នេះ Core competency ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពិសេស​ចាប់​តាំង​ពី​ដើម​សត​វត្សរ៍​ទី ២១ នេះ​មក​។​

​ជា​សរុប សមត្ថភាព​ស្នូល គឺជា វិស័យ​ឬ​ការងារ​ណាមួយ ដែល​ត្រូវ​បានកំណត់​ច្បាស់លាស់ ដែល​ក្រុមហ៊ុន​ពូកែៗ កសាង​ភាព​ផ្ទាល់ខ្លួន ពិបាក​បំផុត​សម្រាប់​គូប្រជែង​ធ្វើ​ត្រាប់​តាម ព្រោះ​មាន​៖

គុណ​តម្លៃ​ពិសេស​

ភាព​ច្នៃប្រឌិត​មិន​ច្រំ​ដែល​

ស្គាល់​និង​មាន​ទំនាក់ទំនង​ទីផ្សារ​ខ្លាំង​

មាន​បុគ្គលិក​ល្អៗ​ច្រើន ព្រមទាំង​មាន​កេរ្តិ៍ឈ្មោះ​ថែរក្សា​បុគ្គលិក​បានល្អ​៕​

ប្រែសម្រួល ៖ ​សុភា​

ប្រភព ៖ Investopedia​

ចុចអាន៖គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាល​សាកល្បងការងារ៣ខែដំបូង

ចុចអាន៖មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម