Connect with us

ព័ត៌មានអន្ដរជាតិ

លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោកចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឹកូវីដ ១៩ ចាប់ពីសប្តាហ៍ក្រោយទៅ ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍កាលពីថ្ងៃពុធលោក Putin បាននិយាយថា ប្រទេសរុស្ស៊ីគួរតែចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា “វ៉ាក់សាំង Sputnik V ដែលត្រូវបានចុះបញ្ជីលើកដំបូងនៅលើពិភពលោកប្រឆាំងនឹងការឆ្លងជំងឹកូវីដ ១៩ ប្រមាណ ២ លានដូសត្រូវបានត្រៀមរួចរាល់ហើយ ឬនឹងត្រូវផលិតនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ ហើយវានឹងឈានដល់កម្រិតនៃការផលិតដែលអនុញ្ញាតឲ្យយើងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោកស្រី Tatyana Golikova ដែលទទួលខុសត្រូវចំពោះការឆ្លើយតបនឹងជំងឺកូវីដ​១៩ របស់ប្រទេសនេះ លោក Putin បាននិយាយថា “ប្រសិនបើអ្នកជឿជាក់ថាយើងជិតឈានដល់ជំហាននេះ ខ្ញុំនឹងស្នើសុំឲ្យអ្នករៀបចំការងារតាមរបៀបមួយនៅចុងសប្តាហ៍ក្រោយ យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ” ។

លោកស្រី Golikova បានឆ្លើយតបថា ប្រទេសរុស្ស៊ីនឹងអាចចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅខែធ្នូ នេះ ។ លោកស្រីបានបញ្ជាក់ថា អាទិភាពទី ១ គឺការចាក់វ៉ាក់សាំងដល់វេជ្ជបណ្ឌិត និងគ្រូបង្រៀនចំនួន ២ ដូស ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋគឺមិនគិតថ្លៃនោះទេ ហើយនៅសប្តាហ៍នេះខ្ញុំសង្ឃឹមថា យើងនឹងបញ្ចប់ការត្រៀមរៀបចំទាំងអស់ដើម្បីរាយការណ៍ថាយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅសប្តាហ៍ក្រោយ ។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mikhail Murashko បាននិយាយកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះមានពលរដ្ឋរុស្ស៊ីជាង ១០ ម៉ឺននាក់បានចាក់វ៉ាក់សាំង Sputnik V រួចហើយ ។ ការសាកល្បងដំណាក់កាលទី ៣ បច្ចុប្បន្នកំពុងដំណើរការដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តជាង ៤ ម៉ឺននាក់ ។

បទបញ្ជារបស់លោក Putin ក្នុងការជំរុញកម្មវិធីចាក់វ៉ាក់សាំងកាន់តែខ្លាំងឡើងបានកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងបង្អស់ដែលបានផ្តល់សិទ្ធិចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech កាលពីថ្ងៃពុធ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសរុស្ស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៣៤៧,៤០១ ករណី និងមានអ្នកស្លាប់ចំនួន ៤១,០៥៣ នាក់ ខណៈមានជាសះស្បើយចំនួន ១,៨៣០,៣៤៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 ថ្មីទៅកោះមានជម្លោះក្បែរប្រទេសជប៉ុន

ចុចអាន ៖ រុស្ស៊ីផ្ដល់វ៉ាក់សាំងកូវីដទៅមន្ទីរពេទ្យក្នុងប្រទេសចាក់លើពលរដ្ឋ កាលពីសប្តាហ៍មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៩ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៧ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម