ព័ត៌មានអន្ដរជាតិ
FDA បញ្ចេញលទ្ធផលសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer/BioNTech
ទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកនិយាយថា ខ្លួនមិនបានរកឃើញនូវហានិភ័យអំពីសុវត្ថិភាពជាក់លាក់ណាមួយនោះទេ ហើយបានទទួលស្គាល់លទ្ធផលក្នុងការពិនិត្យនៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងសហដៃគូអាល្លឺម៉ង់ BioNTech ។
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានចេញលទ្ធផលលម្អិតនៃការសាកល្បងព្យាបាលនេះកាលពីថ្ងៃអង្គារ ។ ទីភ្នាក់ងារនេះនិយាយនៅក្នុងឯកសារមួយថា លទ្ធផលមិនបានលើកឡើងពីកង្វល់សុវត្ថិភាពដែលនឹងរារាំងការចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ។ របាយការណ៍នោះបង្ហាញពីទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់អ្នកចូលរួមប្រហែល ៤០,០០០ នាក់នៅក្នុងការសាកល្បងព្យាបាល ។
FDA និយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ ១៩ ពីការកើតឡើងយ៉ាងហោចណាស់ ៧ ថ្ងៃ បន្ទាប់ពីការចាក់លើកទី ២ ចំនួន ៩៥ ភាគរយនៅគ្រប់ក្រុមអាយុទាំងអស់ ។
ទាក់ទងនឹងប្រតិកម្មមិនល្អវិញ ៨៤.១ ភាគរយនៃអ្នកចូលរួមមានប្រតិកម្មនៅកន្លែងចាក់ថ្នាំភ្លាមៗ ។ ការអស់កម្លាំងត្រូវបានគេរាយការណ៍ថាមានចំនួន ៦២.៩ ភាគរយនៃអ្នកចូលរួម ឈឺក្បាលក្នុង ៥៥.១ ភាគរយ ឈឺសាច់ដុំក្នុង ៣៨.៣ ភាគរយ រងារញាក់ក្នុង ៣១.៩ ភាគរយ ឈឺសន្លាក់ក្នុង ២៣.៦ និងគ្រុនក្ដៅក្នុង ១៤.២ ។ ប៉ុន្តែប្រតិកម្មភាគច្រើនគឺស្រាលទៅមធ្យមប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ FDA នឹងកោះប្រជុំគណៈកម្មាធិការប្រឹក្សាមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីស្តាប់យោបល់របស់អ្នកជំនាញមុនពេលសម្រេចចិត្តថាតើត្រូវផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះឬយ៉ាងណា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Trump ចេញបញ្ជាឲ្យផ្តល់វ៉ាក់សាំងកូវីដដល់ជនជាតិអាមេរិកមុនគេ
ចុចអាន ៖ លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ