Connect with us

ជីវិតកម្សាន្ដ

មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

បានផុស

នៅ

លោក Nipsey Hussle ជាតារាចម្រៀងរ៉េបអាមេរិកាំងដ៏ល្បីល្បាញម្នាក់។

កាលពីខែមីនា ឆ្នាំ ២០១៨ តារារូបនេះត្រូវបានស្លាប់ ដោយសារគេលួចបាញ់ប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាលោកទទួលមរណភាពទៅហើយក្ដី ប៉ុន្តែបទពិសោធន៍ជីវិតក្នុងនាមជាតារាចម្រៀងរ៉េបរបស់លោកបានបន្សល់ទុកនូវមេរៀនល្អៗមួយចំនួនដែលអ្នកសិល្បៈដទៃគួររៀនសូត្រតាម។

១. រៀនសូត្រជានិច្ច

លោក Nipsey Hussle ជាមនុស្សចូលចិត្តរៀនសូត្រ អានសៀវភៅ ដោយផ្ដោតទៅលើការធ្វើយ៉ាងណាឲ្យខ្លួនអភិវឌ្ឍជានិច្ច។ ជីវិតជោគជ័យរបស់លោក ក្រៅពីមានទេពកោសល្យល្អពីកំណើត តារារ៉េបរូបនេះពូកែរៀនសិក្សាបន្ថែម និងស្ដាប់ដំបូន្មានអ្នកជុំវិញខ្លួន។

២. មិនប្រកាន់ខ្លួន

តារាស្បែកខ្មៅរូបនេះតែងតែដាក់កាយដាក់ចិត្តព្រមធ្វើកិច្ចការសឹងតែគ្រប់យ៉ាងដោយមិនប្រកាន់ខ្លួន។ មនុស្សមិនតិចទេដែលក្រោយជោគជ័យបន្ដិច រួចចាប់ផ្ដើមរើសអើងការងារតូចតាចថាមិនសមនឹងខ្លួន។ ផ្ទុយទៅវិញ Nipsey Hussle តាំងពីចាប់ផ្ដើមដំបូងលោកសម្អាតស្ទូឌីយោ យកសំរាមទៅចោល និងសង់កន្លែងថតចម្រៀងដោយខ្លួនឯ ហើយទម្លាប់នេះលោកនៅតែរក្សាទុកមិនព្រមបោះចោលរហូតជោគជ័យខ្លាំង ។

៣. ជោគជ័យ ជាការរត់ប្រណាំង

គ្រប់ជោគជ័យទាំងឡាយ មិនអាចកើតឡើងត្រឹមមួយវិនាទីឡើយ។ វាត្រូវការចំណាយពេលយូរដូចជាការរត់ប្រណាំងឬយូរជាងនេះ ព្រមទាំងទាមទារការអត់ធ្មត់ខ្ពស់ដើម្បីសម្រេចគោលក្នុងរយៈពេលវែង។ ពេលប្រឡូកធ្វើជាតារាចម្រៀងដំបូង Nipsey Hussle មិនរំពឹងចង់ឲ្យខ្លួនល្បីភ្លាមនោះទេ។  លោកតែងតែព្យាយាមអភិវឌ្ឍសមត្ថភាពម្ដងបន្ដិចៗ​ ព្យាយាមសាងកេរ្តិ៍ឈ្មោះក្នុងពិភពចម្រៀង និងផ្ដោតលើភាពជោគជ័យយូរអង្វែង ជាជាងតារាមួយចំនួនចង់ល្បីលឿន តែក៏ត្រូវស្ងាត់ទៅវិញ ព្រោះវាបានតែមួយឆាវប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ សម្លៀកបំពាក់​ថ្លៃ​បំផុត​របស់​ភរិយា​លោក Donald Trump តែងតែ​ស្លៀក​ចូលរួម​កម្មវិធី​ល្បីៗ

ចុចអាន៖ រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាល​នៃ​តារាៗលំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម