Connect with us

KPT+

ក្លាយជាអ្នកសង្គ្រោះផែនដី ដោយគ្រាន់តែធ្វើតាមវីធី៥យ៉ាងនេះ!

បានផុស

នៅ

បម្រែបម្រួលអាកាសធាតុ និងកម្ដៅផែនដីកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីដែលនាំឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ការកើនឡើងនៃកំពស់ទឹកសមុទ្រ និងការផុតពូជដ៏ធំនៃប្រភេទសត្វខ្លះ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យមានការចូលរួមនៅតាមសហគមន៍ក៏ដូចជាថ្នាក់ជាតិ។ នេះគឺជាវិធី ៥ យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីខ្លួនយើងផ្ទាល់៖

១.កាត់បន្ថយការហូបសាច់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាបានបង្ហាញថាប្រហែលជា ១៤.៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កដោយមនុស្សត្រូវបានរួមចំណែកដោយផ្នែកបសុសត្វ។ ចៀសវាងការញ៉ាំសាច់នឹងបណ្តាលឱ្យមានការកាត់បន្ថយកាបូន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ អាហារដែលបានមកពីរុក្ខជាតិ អាចជួយស្ដារដីបានរាប់លានគីឡូម៉ែត្រក្រឡានៅត្រឹមឆ្នាំ ២០៥០​​ និងកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីត ០,៧-៨,០ តោន ក្នុង១ឆ្នាំ។ ហេតុនេះការចាប់ផ្ដើមកាត់បន្ថយការហូបសាច់នៅកម្រិតសហគមន៍ ពិតជាអាចជួយចូលរួមចំណែកក្នុងការការពារអាកាសធាតុរបស់ភពផែនដីយើង។

២.ចៀសវាងការខ្ជះខ្ជាយអាហារ

ប្រហែល ១ភាគ៣ នៃអាហារទាំងអស់ដែលផលិតនៅលើពិភពលោកត្រូវបានខ្ជះខ្ជាយ ហើយភាគច្រើនវាមិនបានទៅដល់អ្នកប្រើប្រាស់។ ក្នុងនោះមានអាហារខ្លះក៏ត្រូវខ្ជះខ្ជាយនៅផ្ទះដែរ។ កាកសំណល់ទាំងនេះក្លាយទៅជាការផលិតកាបូន ៣.៣ ប៊ីលានតោននៃកាបូនឌីអុកស៊ីត។ កត្តានេះ យើងត្រូវពឹងផ្អែកលើអន្តរាគមន៍របស់រដ្ឋាភិបាល ក្នុងវិស័យស្បៀងអាហារដែលអាចជួយក្នុងការកាត់បន្ថយកាកសំណល់អាហារជាអតិប្បរមា។

៣.ជំរុញការដឹកជញ្ជូនតាមបែបផ្សេងៗ

ទម្រង់និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នរួមចំណែកយ៉ាងសំខាន់ ដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ( IEA) ការដឹកជញ្ជូនទទួលខុសត្រូវសម្រាប់ ២៤% នៃការបំភាយឧស្ម័នកាបូនិកដោយផ្ទាល់ពីចំហេះឥន្ធនៈ។ ដូចគ្នានេះផងដែរ ចំណែកនៃឧស្សាហកម្មអាកាសចរណ៍កំពុងបំភាយឧស្ម័នពុលកាន់តែច្រើនឡើងទៅកាន់ពិភពលោក នៅក្នុងស្ថានការណ៍នេះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការណ៍លើយានយន្តអគ្គិសនី ដើម្បីទប់ស្កាត់ការសាយភាយនៃកាបូន។

៤. កាត់បន្ថយការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

តម្រូវការរបស់យើងលើគ្រឿងប្រើប្រាស់ក្នុងផ្ទះកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ ខណៈពេលដែលបញ្ហានេះកំពុងបង្កើនតម្រូវការថាមពល មួយផ្នែកទៀតវាក៏កំពុងតែធ្វើឲ្យ​មាន​កា​រខ្ជះ​ខ្ជាយ​អេ​ឡិច​ត្រូ​និកផង​ដែរលើគ្រឿងប្រើប្រាស់នានាដូចជា ម៉ាស៊ីនបោកគក់ ទូទឹកកក ម៉ាស៊ីនត្រជាក់។ល។ យុទ្ធសាស្ត្រសមស្របនៅទីនេះ គឺដើម្បីបង្កើនការសន្សំថាមពល កាត់បន្ថយការចំណាយ ដែលពាក់ព័ន្ធនឹងជ្រើសរើសប្រភពថាមពលផ្សេងមកជំនួសអគ្គិសនី។

៥. កាត់បន្ថយការខ្ជះខ្ជាយទឹក

ការខ្ជះខ្ជាយទឹកបានរួមចំណែកយ៉ាងខ្លាំងដល់ការបំភាយកាបូនទៅក្នុងបរិយាកាស។ ខណៈពេលតម្រូវការធនធានថាមពលកាន់តែច្រើន នោះនឹងមានការកើនឡើងនៃការបូមទឹកកាន់តែច្រើន។ ដូច្នេះការកំណត់ប្រសិទ្ធិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ អាចជួយសន្សំសំចៃការបំពុលបរិយាកាសបាន ៨០,០០០ តោន!

វិធានការខាងលើនេះជាការតម្រូវ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។ តើវិធានការណាមួយដែលអ្នកគិតថា អាចត្រូវបានអនុវត្តដោយខ្លួនអ្នកបាន?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គួរ​ឈប់​ជា​បន្ទាន់! ទង្វើ​ធម្មតា​ៗ​ដែល​កំពុង​បំផ្លាញ​​ផែន​ដី​​ដោយ​មិន​ដឹង​ខ្លួន

ចុចអាន៖ ផ្ដើម​សង្គ្រោះ​បរិស្ថាន​តាម​ទម្លាប់​ងាយៗប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៣៤ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៥៣ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម