ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer អាចប្រឈមបញ្ហាផលិតវ៉ាក់សាំងកូវីដ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សអាមេរិកលោក Alex Azar បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថា មន្រ្តីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយក្រុមហ៊ុន Pfizer ដើម្បីជួយបង្កើនសមត្ថភាពផលិតកម្មសម្រាប់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថមួយនេះបានប្រាប់ថា ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាផលិតកម្ម ។
ក្រុមហ៊ុន Pfizer មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែនាយកប្រតិបត្តិរបស់ខ្លួនលោក Albert Bourla បានប្រាប់ CNBC កាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនកំពុងស្នើសុំរដ្ឋាភិបាលអាមេរិកឲ្យប្រើប្រាស់ច្បាប់ការពារផលិតកម្មដើម្បីកាត់បន្ថយការកម្រិតនៃការផ្គត់ផ្គង់សំខាន់ៗជាពិសេសនៅក្នុងផ្នែកមួយចំនួន ខណៈលោកក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីតំបន់ខ្វះខាតនោះផងដែរ ។
ទន្ទឹមនោះក្រុមមន្ត្រីក៏មិនបានបញ្ជាក់ពីបញ្ហាប្រឈមជាក់លាក់នៃការផលិតនេះផងដែរដោយគ្រាន់តែនិយាយថា ពួកគេមានសំភារៈផលិត និងឧបករណ៍ដែលត្រូវការដើម្បីបង្កើតវ៉ាក់សាំងនោះគឺផ្អែកលើការងាររបស់ពួកគេជាមួយក្រុមហ៊ុនផលិតផ្សេងទៀត ។
ចំណែកលោក Ugur Sahin នាយកប្រតិបត្តិនៃក្រុមហ៊ុន BioNTech ដៃគូរបស់ក្រុមហ៊ុន Pfizer បានប្រាប់ Reuters កាលពីសប្តាហ៍មុនថា គោលដៅផលិតកម្មនៃវ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន Pfizer ក្នុងឆ្នាំ ២០២០ ចំនួន ១០០ លានដូសត្រូវបានកាត់បន្ថយពាក់កណ្តាលនៅឆ្នាំនេះដោយសារបញ្ហាផ្គត់ផ្គង់វត្ថុធាតុដើម ។
រីឯលោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានទីប្រឹក្សាអង្គការប្រតិបត្តិការ Operation Warp Speed បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិភាក្សាយ៉ាងសកម្មជាមួយក្រុមហ៊ុន Pfizer ដើម្បីធានានូវវ៉ាក់សាំងចំនួន ១០០ លានដូសបន្ថែមទៀត ។ កាលពីមុនពួកគេបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer សម្រាប់ជម្រើសក្នុងការទិញវ៉ាក់សាំងបន្ថែមរហូតដល់ ៥០០ លានដូសក្នុងតម្លៃដែលមិនបានបញ្ជាក់ ។
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានចុះកិច្ចសន្យាសម្រាប់ការចាក់វ៉ាក់សាំងចំនួន ៣០០ លានរួចហើយរវាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងមួយទៀតរបស់ក្រុមហ៊ុន Moderna ក្នុងប៉ុន្មានខែខាងមុខនេះ ហើយវ៉ាក់សាំងសរុបចំនួន ៩០០ លានដូសនឹងទទួលបានពីក្រុមហ៊ុនផលិតឱសថដែលកំពុងបង្កើតវ៉ាក់សាំងកូវីដ ១៩ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ទំនងជាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ សហរដ្ឋអាមេរិកប្រកាសអាសន្នមួយទៀតក្រៅពីកូវីដ មនុស្សជាង៦០លាននាក់អាចប៉ះពាល់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល