អាជីព
អ្វីទៅហៅថា សមត្ថភាពស្នូល core competency ហើយសំខាន់កម្រិតណា?
Core competency ប្រែថា សមត្ថភាពស្នូល គឺជាធនធាននិងសមត្ថភាពដែលមានគុណសម្បត្តិបម្រើចំយុទ្ធសាស្ត្រនៃអាជីវកម្ម។
ទ្រឹស្ដីនៃការគ្រប់គ្រងទំនើបបានអះអាងថា អាជីវកម្មត្រូវតែកំណត់ការបង្កើតបានផលិតភាពនិងផលចំណេញដោយមានធនធានសមត្ថភាពស្នូល Core competency ច្បាស់លាស់សិនមុននឹងរំពឹងបានអំពីជោគជ័យប្រឆាំងនឹងការប្រកួតប្រជែងនានា។
បំរែបំរួលនៃស្ថានភាពធុរកិច្ច ដែលបានលេចចេញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសក្រោយវិបត្តិកូវីដបានផ្ដល់អនុសាសន៍ថា អ្នកអាជីពណា ដែលពឹងផ្អែកលើសមត្ថភាពស្នូល Core competency ផ្ទាល់ខ្លួន នឹងលេចធ្លោខ្លាំងក្នុងចំណោមហ្វូងមនុស្ស។ ចរិតវិជ្ជមាន ជាច្រើនក្នុង Core competency បានធ្វើឲ្យប្រវត្តិរូបសង្ខេប(ប្រវត្តិការងារ) កាន់តែមានទម្ងន់ ។
សមត្ថភាពស្នូលផ្ទាល់ខ្លួន Core competency រួមមាន សមត្ថភាពវិភាគ បង្កើតការគិតប្លែកពីគេ និងជំនាញដោះស្រាយបញ្ហា។
ជាទូទៅការកំណត់អត្តសញ្ញាណនិងសមត្ថភាពស្នូលផ្ទាល់ខ្លួន តែងត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់អាជីវកម្មថ្មីៗ ដែលធ្វើឲ្យមានអត្តសញ្ញាណក្រុមហ៊ុននីមួយៗ កាន់តែឡូយឆាយនិងមានសក្ដានុពលប្រកួតប្រជែងខ្ពស់។
នៅពេលថៅកែណាម្នាក់ ព្យាយាមរៀសបុគ្គលិកដោយកំណត់ចំនួនលុយ ទំហំនេះនោះហើយមិនយកចិត្តទុកដាក់ប្រមូលមនុស្សដែលមាន Core competency ពិតមកនៅជាមួយខ្លួន គឺគេនឹងខាតបង់ពេលវេលា សមធម៌យីហោនិងដើមទុន ព្រមទាំងមិនមានអ្វីរីកចម្រើនទៅមុខបានរលូនឡើយ។
ស្វែងយល់ពីសមត្ថភាពស្នូលអាជីវកម្មដែលទទួលបានជោគជ័យ បានកំណត់នូវរឿងមួយច្បាស់ គឺមកតែពីអាជីវកម្មមួយនោះអាចធ្វើបានល្អជាងអ្នកដទៃហើយ សមត្ថភាពស្នូល Core competency នៅបង្កប់ក្នុងនោះ។
សមត្ថភាពស្នូល Core competency គឺជាទ្រឹស្តីគ្រប់គ្រងថ្មីទំនើបតែជាចំណេះដឹងផ្នែកដឹកនាំ កម្រិតខ្ពស់ មួយ ភាគច្រើនលំដាប់ Director ឬ CEO ទើបស្វែងយល់បាន។
នៅក្នុងអត្ថបទមួយ ស្ដីពីការត្រួតពិនិត្យអាជីវកម្មរបស់ហាវ៉ាដឆ្នាំ ២០១៩ ចំណងជើងថា « សមត្ថភាពស្នូលរបស់សាជីវកម្ម Core competency »កំណត់សមត្ថភាពស្នូលនៃក្រុមហ៊ុនមួយដោយពិនិត្យឡើងវិញនូវលក្ខខ័ណ្ឌចំនួន ៣៖
១ សកម្មភាពក្នុងការផ្ដល់គុណតម្លៃដល់អ្នកប្រើប្រាស់
សមត្ថភាពនេះ ពិបាកសម្រាប់គូប្រជែងក្នុងការថតចម្លង ឬធ្វើត្រាប់តាមណាស់ ព្រោះវាត្រូវបានបង្កើតឡើងដោយសមត្ថភាពកម្រ និងមនុស្សដែលកម្រមានក្នុងទីផ្សារ។
គេអាចធ្វើចំណុចនេះបានដោយអាងលើ ប្រភពធនធានទេពកោសល្យ ទ្រព្យសម្បត្តិវិនិយោគ និងសមធម៌យីហោ ដែលទាំងបីយ៉ាងចូលរួមចំណែកក្នុងការបង្កើត សមត្ថភាពស្នូលរបស់ក្រុមហ៊ុន។ នៅពេលយល់ពីសមត្ថភាពទាំងនោះក្រុមហ៊ុនអាចផ្ដោតលើធនធានមនុស្សនិងការវិនិយោគ បានត្រឹមត្រូវ។
ឧទាហរណ៍ McDonald’s មានស្តង់ដារបម្រើនំបំពងបារាំងចំនួន ៩ លានផោនជារៀងរាល់ថ្ងៃ ហើយម្ហូបនីមួយៗមានរសជាតិនិងវាយនភាពដូចៗគ្នា។
Apple មានស្ទិលនិងប្រណីតភាពក៏ដូចចំណុចប្រទាក់ជាច្រើនទាក់ទាញនឹងមានគុណតម្លៃខ្ពស់។
ក្រុមហ៊ុន Walmart មានទំហំប្រតិបត្តិការប្រតិបត្តការទិញ ដែលមានតំលៃថោកនិងទាបជាងអ្នកលក់រាយដទៃ។
សមត្ថភាពស្នូលក៏បែងចែកទៅតាមប្រភេទដែរដូចជា មន្ទីរពេទ្យឬគ្លីនិក អាចផ្ដោតលើឧត្ដមភាពក្នុងជំនាញពិសេស។ ក្រុមហ៊ុនផលិតអាចកំណត់ការត្រួតពិនិត្យគុណភាពខ្ពស់។ល។
២ សមត្ថភាពស្នូលគឺជាការរៀនសូត្រនិងរឹងមាំជាសមូហភាព
នៅក្នុងអង្គភាពការងារណាដែលមានអ្នកមានសមត្ថភាពម្នាក់ហើយអាចសម្របសម្រួលប្រើជំនាញផលិតកម្មចម្រុះ បង្វឹក បណ្ដុះបណ្ដាលបន្តមិនដាច់នោះ គុណតម្លៃរឹងមាំមួយត្រូវបានសាងឡើង។
ឧទាហរណ៍មានសមត្ថភាពរបស់ Apple ក្នុងការរចនាទីផ្សារនិងផលិតឧបករណ៍ដែលងាយស្រួលប្រើជាមួយភាពទាក់ទាញនិងភាពទាក់ទាញហើយបុគ្គលិកល្អៗ មានអ្នកជំនាន់ក្រោយបន្តមិនថាអ្នកមុនស្លាប់ឬចាកចេញ។
ការផ្ដល់ជូននូវសេវាកម្មជាចម្បងដល់អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីអ៊ែរឡាញគឺផ្ដល់ភាពងាយស្រួល សេវាហោះហើរប្រកបដោយគុណភាព មាននាវិកដែលល្បីថាសាធារណជនទុកចិត្ត។
ដំណើរការលក់គ្រឿងសំអាង Avon ដោយប្រព័ន្ធទីផ្សារក្នុងស្រុក Hubspot។ល។ ការមានសមត្ថភាពស្នូល ជាជំហានគ្រឹះក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រក្រុមហ៊ុនធំៗបាន។
៣ ការចែករំលែកជំនាញនិងជួយអ្នកដទៃ
ទីណាមាន Core competency បុគ្គលិកទទួលបានអារម្មណ៍ថារីកចម្រើន និងមានការគាំទ្រខាងស្មារតី ជាហេតុបណ្ដាលគ្រប់គ្នាចូលរួម ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងសមូហភាព ។
អាកប្បកិរិយារវាងបុគ្គលនិងបុគ្គល តែងតែផ្លាស់ទៅវិជ្ជមានប្រកបដោយការចេះពិចារណានិងមានសុជីវធម៌ មានអាកប្បកិរិយាល្អចៀសវាងជម្លោះ។
ស្មារតីគាំទ្រនិងលើកកម្ពស់ ជួយលើកទឹកចិត្តគ្នាជាក្រុមឬអង្គភាពបានក្លាយជាវប្បធម៌ ។
សម្រាប់ហេតុផលនេះ Core competency ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពិសេសចាប់តាំងពីដើមសតវត្សរ៍ទី ២១ នេះមក។
ជាសរុប សមត្ថភាពស្នូល គឺជា វិស័យឬការងារណាមួយ ដែលត្រូវបានកំណត់ច្បាស់លាស់ ដែលក្រុមហ៊ុនពូកែៗ កសាងភាពផ្ទាល់ខ្លួន ពិបាកបំផុតសម្រាប់គូប្រជែងធ្វើត្រាប់តាម ព្រោះមាន៖
គុណតម្លៃពិសេស
ភាពច្នៃប្រឌិតមិនច្រំដែល
ស្គាល់និងមានទំនាក់ទំនងទីផ្សារខ្លាំង
មានបុគ្គលិកល្អៗច្រើន ព្រមទាំងមានកេរ្តិ៍ឈ្មោះថែរក្សាបុគ្គលិកបានល្អ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Investopedia
ចុចអាន៖គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាលសាកល្បងការងារ៣ខែដំបូង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ