KPT+
អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?
យោងតាមការសិក្សាមួយ បានឲ្យដឹងថា ប្រហែលជា ១% នៃចំនួនប្រជាជនសព្វថ្ងៃ អាចជាមនុស្សមានបញ្ហាផ្នែកសតិអារម្មណ៍។ ពួកគេ កំពុងតស៊ូរស់ជាមួយការខ្វះអ្នកយល់ចិត្ត និងមានភាពភ័យខ្លាចមិនស្រណុកអារម្មណ៍។
ទោះជាយ៉ាងណាក៏ដោយ អ្នកចិត្តសាស្ត្រជឿជាក់ថា ពួកគេក៏អាចធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ដូចមនុស្សធម្មតាទៀតដែរ ប៉ុន្តែវិធីដែលពួកគេបង្ហាញពីអារម្មណ៍ ស្នេហាខុសពីយើង។
ដូច្នេះ Kpt Plus សូមបង្ហាញជូនមិត្តអ្នកអានជ្រាបច្បាស់ពីស្នេហារបស់មនុស្សដែលមានបញ្ហាផ្នែកផ្លូវអារម្មណ៍។
១. មនុស្សមានបញ្ហាផ្លូវចិត្តក៏អាចមានមនោសញ្ចេតនានៃក្ដីស្រលាញ់
អ្នកចិត្តសាស្ត្រណែនាំថាមនុស្សមានបញ្ហាផ្លូវអារម្មណ៍មានកម្រិតចិត្តសាស្ត្រខុសៗគ្នា។
ប្រសិនបើពួកគេទាំងនោះមិនបង្ហាញសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តរបស់ពួកគេមកកាន់យើងឲ្យបានដឹងនោះពួកគេទំនងជានឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ក៏ថាបាន។
មនុស្សមានបញ្ហាផ្លូវអារម្មណ៍ក៏ជាមនុស្សដែលមានអារម្មណ៍ឯកោបំផុត និងមានបំណងចង់ឱ្យគេមកស្រឡាញ់ខ្លួន។ ទោះយ៉ាងណាក៏ដោយវាជាការលំបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការបង្កើតទំនាក់ទំនងប្រកបដោយល្អប្រសើរដូចពួកយើង។ ដោយសារតែពួកគេមិនមានភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍និងអសមត្ថភាពក្នុងការបើកចំហរកមនុស្សម្នាក់ផ្សេងទៀតមកកំដរឬជជែកជាមួយ។
២.ទំនាក់ទំនងរបស់ពួកគេផ្អែកលើហេតុផលខុសគ្នា
មនុស្សដែលមានជំងឺផ្លូវចិត្តគឺតស៊ូជាមួយនឹងការកសាងបញ្ហាផ្លូវអារម្មណ៍ឲ្យរឹងមាំដើម្បីបង្កើតភាពស្និទ្ធស្នាល។ ក្នុងទំនាក់ទំនងពួកគេទំនងជាចូលក្នុងទំនាក់ទំនងដែលពឹងផ្អែកលើជំនឿទូទៅនិងឥរិយាបថចំពោះពិភពលោក។ ប៉ុន្តែចំពោះអ្នកណាដែលស្រលាញ់ប្រភេទមនុស្សមានជំងឺផ្នែកសតិនេះ ពួកគេគួរតែប្រយ័ត្នអំពីចិត្តគំនិតដែលអាត្មានិយមខ្លាំងរបស់អ្នកទាំងនោះ ហើយជាធម្មតាមនុស្សផ្នែកផ្លូវអារម្មណ៍តែងព្យាយាមរៀបចំដៃគូឱ្យរបស់ពួកគេអោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ពួកគេជានិច្ច។
៣.មនុស្សមានជំងឺផ្លូវអារម្មណ៍អាចនឹងមានទំនាក់ទំនងជិតស្និទ្ធប៉ុន្តែកម្រអាចបង្កើតបាន
មនុស្សមានជំងឺផ្លូវចិត្តជាធម្មតាបង្ហាញពីអ្វីដែលគេហៅថាស្ទីលភ្ជាប់ដែលអាចជៀសវាងបាន។ ពួកគេទំនងជាបរាជ័យនៅពេលដែលពួកគេព្យាយាមបង្កើតទំនាក់ទំនងនៃអារម្មណ៍ជាមួយមនុស្សដទៃទៀតដោយសារតែអសមត្ថភាពក្នុងការបង្ហាញការយល់ចិត្តនិងការភ្ជាប់អារម្មណ៍ទៅកាន់អ្នកនរណាម្នាក់។
អ្នកមានជំងឺផ្លូវចិត្តមិនអាចពឹងផ្អែកលើមនុស្សផ្សេងទៀតបានពិតមែន! តែជារឿយៗពួកគេក៏បានព្យាយាមប្រើវា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នា។
៤. មិនអាចមានមនោសញ្ចេតនាជ្រាលជ្រៅដល់ដៃគូររបស់ពួកគេបានទេ
អ្នកចិត្តសាស្ត្របានបញ្ជាក់ថា អ្នកដែលមានជំងឺផ្នែកផ្លូវអារម្មណ៍ភាគច្រើនមិនមានអារម្មណ៍ភ័យខ្លាចឬធុញថប់ឡើយ។ នេះក៏ដោយសារពួកគេមិនដែលមានអារម្មណ៍ទាំងនេះនៅក្នុងខ្លួន។ ពួកគេតស៊ូជាមួយការបង្ហាញការយល់ចិត្តនិងយល់អារម្មណ៍របស់អ្នកដទៃ។ តាមការស្រាវជ្រាវបង្ហាញថាអ្នកមានជំងឺផ្លូវអារម្មណ៍អាចថែរក្សាអ្នកជុំវិញខ្លួនបានដោយល្អ។ ប៉ុន្តែក្នុងករណីដែលពួកគេធ្វើដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ! ព្រោះពួកគេក៏បានព្យាយាមប្រឹងប្រែងស្វែងយល់ដើម្បីបានយល់ចិត្តអ្នកដទៃផងដែរ។
៥.ចូលចិត្តបង្កើតទំនាក់ទំនងរយៈពេលខ្លី
មនុស្សមានបញ្ហាសតិចូលចិត្តអនុវត្តតាម “យុទ្ធសាស្ត្រដៃគូរហ័សដែលជាប្រវត្តិសាស្ត្ររបស់ពួកគេ” ពួកគេចូលចិត្តបង្កើតទំនាក់ទំនងរយៈពេលខ្លីដោយមិនខ្វល់ខ្វាយអ្វីបន្តិចសោះឡើយ។
ពួកគេកម្រចាប់អារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងរយៈពេលវែងដែលអាចនាំឱ្យឈានដល់ជីវិតអាពាហ៍ពិពាហ៍កើតឡើងណាស់។
អ្នកមានបញ្ហាផ្លូវចិត្តទំនងជានឹងប្រថុយប្រថានខ្លាំងហើយចូលចិត្តធ្វើអ្វីដោយខ្លួនឯងដែលធ្វើឱ្យពួកគេពិបាករកដៃគូដែលសាកសម។
៦.ដឹងពីរបៀបដើម្បីរៀបចំដៃគូរបស់ពួកគេ
អ្នកមានជំងឺផ្នែកផ្លូវចិត្តអាចមើលមនុស្សផ្សេងទៀតបានយ៉ាងងាយស្រួលនិងយល់ពីចេតនារបស់អ្នកផ្សេង។ ពួកគេដឹងពីរបៀបធ្វើឱ្យមានមន្តស្នេហ៍និងមានអារម្មណ៍ស្រួលខ្លួនទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ហើយពួកគេក៏អាចធ្វើឱ្យខ្លួនឯងក្លាយជាអ្នករៀបចំដ៏ល្អឥតខ្ចោះដូចគ្នា។
៧.ស្នេហារបស់ពួកគេអាចជាការបំផ្លិចបំផ្លាញ
ដោយហេតុថាអ្នកមានជំងឺផ្នែកផ្លូវអារម្មណ៍ពិតជាមិនដឹងពីរបៀបប្រាស្រ័យទាក់ទងជាមួយមនុស្សណាម្នាក់នៅឡើយទេទំនាក់ទំនងរបស់ពួកគេគឺនៅមានកម្រិតនូវឡើយ ។ ហើយទំនាក់ទំនងស្នេហារបស់ពួកគេអាចជាការបំផ្លិចបំផ្លាញសម្រាប់ដៃគូទាំងសងខាង។
មនុស្សមានជំងឺផ្លូវអារម្មណ៍ទំនងជាធ្វើសកម្មភាពតាមរបៀបដែលមិនសូវពូកែនិយាយហើយមិនមានអារម្មណ៍អ្វីទាំងអស់។
៨. អារម្មណ៍និងអាកប្បកិរិយារបស់ពួកគេអាចប្រសើរឡើងតាមពេលវេលា
ដំណឹងល្អគឺថាអ្នកមានជំងឺផ្លូវចិត្តអាចនិងមានឥរិយាបថប្រសើរឡើងនៅពេលដែលពួកគេត្រូវបានលើកទឹកចិត្តពីនរណាម្នាក់។ អ្នកចិត្តសាស្ត្រជឿជាក់ថាមនោសញ្ចេតនានិងការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេអាចបង្រៀនពួកគេឱ្យចេះយល់ចិត្តអ្នកដទៃនិងបង្កើនគុណភាពនៃទំនាក់ទំនងក្នុងសង្គមរបស់ពួកគេ។
តើយើងធ្លាប់មានទំនាក់ទំនងជាមួយមនុស្សដែលបង្ហាញសញ្ញានៃរោគសញ្ញាជំងឺផ្លូវចិត្តទេ? តើវាដំណើរការយ៉ាងដូចម្ដេច? សូមប្រាប់ពួកយើងឲ្យបានដឹងវិញផង!
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ បីម៉ាតយ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់យើង
ចុចអាន៖ ៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា