Connect with us

ព័ត៌មានអន្ដរជាតិ

ទៀតហើយ! ដោយ​សារ​វិបត្តិសេដ្ឋកិច្ច ពលរដ្ឋអ៊ីតាលី ចេញ​តវ៉ាប្រឆាំង​វិធានការ​ការពារកូវីដរលកទី២

បានផុស

នៅ

ការ​តវ៉ា បាន​ផ្ទុះ​ឡើង​ទូទាំង​ប្រទេស​អ៊ី​តាលី ក្រោយ​រដ្ឋាភិបាល​ ចេញ​ការ​រឹតបន្តឹង​គម្លាត​សង្គម​ថ្មី​ ក្នុង​ចេតនា​ទប់​ស្កាត់​រលក​ទី២ នៃ​ជំងឺកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តវ៉ា ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ច័ន្ទបាន ​ឈានដល់​ផ្ទុះ​ហឹង្សា​ដាក់​គ្នា​រវាង​បាតុករ និង​កម្លាំង​រក្សា​សន្តិសុខ ដោយ​មាន​ទាំងការ​គប់​ដបសាំង​ទៅ​លើ​កងកម្លាំង​ទៀត​ផង។

ការ​ប៉ះទង្គិច​គ្នា​នេះ កើត​ឡើង​ក្នុង​ទីក្រុង Milan និងទីក្រុង Turin ខណៈប៉ូលីសបានប្រើ​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ ស្របពេល​មនុស្ស​រាប់​ម៉ឺននាក់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ទីក្រុង Napoli។

ការ​តវ៉ា​នេះ ផ្ទុះ​ចេញ​ពី​បម្រាម​រឹត​បន្តឹង​ថ្មី តម្រូវ​ឲ្យ​ភោជនីយដ្ឋាន បារ ក្លិបហាត់​ប្រាណ និង​រោងភាពយន្ត ត្រូវ​បិទ​អាជីវកម្ម​របស់​ខ្លួន​នៅ​ត្រឹម​ម៉ោង ១៨៖០០។

ហេតុផល​នៅ​ពី​ក្រោយ​ការ​តវ៉ា​នេះ ដោយ​សារ​ពលរដ្ឋ​អ៊ីតាលី​ភាគ​ច្រើន សុទ្ធ​តែ​រងគ្រោះ​ខ្លាំង​ដោយ​វិបត្តិសេដ្ឋកិច្ច​បង្ក​ពី​រលក​ទី១ នៃ​ជំងឺ​កូវីដ ១៩ ខណៈ​អាជីវកម្ម​តួចៗ​ស្ទើរ​ទូទាំង​ប្រទេស លើក​ឡើង​ថា ខ្លួន​កំពុង​ក្រោក​បន្តិចម្តងៗពី​ផល​ប៉ះពាល់​រលកទី១ ហើយ​វិធានការ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គេក្ស័យ​ធន់មិន​ខាន។

គួរ​បញ្ជាក់ថា អ៊ីតាលី ជាប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ដំបូង​បង្អស់​នៅ​អឺរ៉ុប ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​កូវីដ ១៩ រលក​ទី១ ខណៈ​មក​ទល់​នឹង​ពេល​នេះ អ៊ីតាលី មានអ្នក​ឆ្លង​កូវីដ ១៩ សរុប ៥៤២ ៧៨៩នាក់ និង​ស្លាប់ ៣៧ ៤៧៩នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ BBC

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម