ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃមានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដនិងឆ្លង២១៦ករណី
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានប្រកាសថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃ មានករណីឆ្លងថ្មីចំនួន២១៦ករណីនិងស្លាប់ម្នាក់។
![](https://kampucheathmey.com/wp-content/uploads/2021/01/c1_1931280_700.jpg)
ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង២១៤ករណី មាន១៨២នាក់ជាជនជាតិថៃនិង៣២នាក់ជាពលករចំណាកស្រុក។ មានតែពីរករណីប៉ុណ្ណោះដែលជាករណីនាំចូល។
គិតត្រឹមថ្ងៃសុក្រ មានខេត្តចំនួន៥៣បានរាយការណ៍ពីករណីនៃការផ្ទុះឡើងចុងក្រោយបង្អស់។
![](https://kampucheathmey.com/wp-content/uploads/2021/01/Thailand-Myanmar-Covid-19-December-19-2020-1024x683.jpg)
អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកជំងឺម្នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅក្នុងសណ្ឋាគារមួយដែលត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យនៅក្នុងស្រុក Bang Lamung នៃខេត្ត Chonburi។
ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់៧,៣៧៩ករណី។ ក្នុងនោះមាន៥,៣៥៦ករណីជាការចម្លងក្នុងសហគមន៍។ រហូតមកដល់ពេលនេះ មនុស្សចំនួន៤,២៩៩នាក់បានជាសះស្បើយនិងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរីឯមនុស្ស៦៤នាក់បានស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ លែងឲ្យញ៉ាំអាហារនិងមើលទស្សនាវដ្តីតាមជើងហោះហើរក្នុងស្រុកដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ
ចុចអាន៖ បាងកក បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?