Connect with us

ព័ត៌មានជាតិ

នាំ​ខ្លួន​ឧកញ៉ា ​សង ថង ពី​ពន្ធនាគារ​មក​សាកសួរ​បន្ថែម

បានផុស

នៅ

ភ្នំពេញ ​៖ ឧកញ៉ា សង ថន ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញពី​ពន្ធនាគារ មកកាន់​តុលាការ នៅ​ថ្ងៃទី​០៥​មករា ឆ្នាំ​២០២១​នេះ​ ដើម្បី​សាកសួរ​បន្ថែម​លើ​សំណុំរឿង​ដែល​អយ្យការ​បាន​ចោទប្រកាន់​កន្លងទៅ។

លោក អ៊ឹ​ម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនជាប់ចោទ​ដល់​ល្ងាច​ព្រលប់​ទើប​ចប់ ហើយ​អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​វិញ។

ជនជាប់ចោទ ឧកញ៉ា សង ថន ដែល​មាន​អាយុ​៧០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ចំនួន ៤​បទល្មើស រួមមាន​គឺ​ទី​១. បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ទី​២.​បទ​ផ្តើមគំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ទី​៣. បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​ទី​៤. បទ​សូកប៉ាន់​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​ជម្រាប​ថា ឧកញ៉ា សង ថង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ រួម​ជា​មួយ​ជនជាប់ចោទ​ម្នាក់ទៀត ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ ជា​អតីត​អភិបាលរង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។

បើ​តាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើកឡើង​ថា ការ​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង របស់​ប្រជាពលរដ្ឋ​។ ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​៕

ដោយ ៖ មករា

សូមចុចអាន ៖ ​​កូ​វីដ​-១៩​ ប្រែក្លាយ​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ច្បារអំពៅ ទៅជា​យានដ្ឋាន​ជួសជុល​រថយន្ត​​

សូមចុចអាន ៖ កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

ថៃ​ចាប់​​ពលករ​ខុសច្បាប់​​១៣៩នាក់​ភាគច្រើន​ជា​មីយ៉ាន់ម៉ា​ ​​និង​គ្រឿងញៀន​ជាង​១ម៉ឺនគ្រាប់​ ពេល​​ល្បាត​​​ព្រំដែន​

សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលព្រហ្មទណ្ឌបង្ក្រាបឧក្រិដ្ឋជនចាប់​ជំរិត​២នាក់ ដែលប្រព្រឹត្ត៦ករណី ខណៈជនរងគ្រោះម្នាក់ត្រូវបានរំដោះ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3

ព័ត៌មានជាតិ៤៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម