Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង​អំពាវនាវ​ដល់​អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ឲ្យ​ទាន់ពេលវេលា

បានផុស

នៅ

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឲ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​« បញ្ហា​គ្រឿងញៀន​បាន​រីក​រាលដាល​ដល់​ជនបទ​កាន់តែច្រើន ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ត្រូវ​បន្ដ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ឲ្យ​ទាន់ពេលវេលា​»​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណសម្បត្តិ នៃ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស​ត្រូវ​បន្ដ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​បន្ដ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន​។

យោង​តាម​សេចក្តី​ព្រាង​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ក្នុង​ការ​បង្ការ ទប់ស្កាត់ ឲ្យ​បានជា​អតិបរមា នូវ​ការ​ចរាចរ ការ​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ព្រមទាំង​ខិតខំ​លុបបំបាត់​ការ​ដាំដុះ ការ​រក្សា​ទុក ការ​លួច​កែច្នៃ​សារធាតុ​ញៀន​គ្រប់​ប្រភេទ​តាម​គ្រប់​រូបភាព​នៅតាម ភូមិ​-​ឃុំ​-​សង្កាត់​។

ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ ត្រូវ​ជំរុញ​បំផុស​ចលនា​អប់រំ​មហាជន​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាពិសេស អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នូវ​ខ្លឹម​សារទិស​ស្លោក «​បី​កុំ​-​មួយ​រាយការណ៍​» ៖ បី​កុំ មានន័យថា កុំ​ពាក់ព័ន្ធ​, កុំ​អន្តរាគមន៍​, កុំ​លើកលែង​។ ចំណែក មួយ​រាយការណ៍ មានន័យថា ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ ផលិត និង​ទីតាំង​ស្ដុក​ទុក​គ្រឿងញៀន​។

បន្ថែម​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ អនុវត្តតាម​ច្បាប់​ស្ដីពី ការត្រួតពិនិត្យ​គ្រឿងញៀន យុទ្ធសាស្ត្រ​ទាំង​០៥ នៃ​ផែនការ​ជាតិ​ស្ដីពី ការត្រួតពិនិត្យ​គ្រឿងញៀន បទបញ្ជា​សារាចរ​ណែនាំ និង​ផែនការ​យុទ្ធនាការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល តាម​គ្រប់​ដំណាក់កាល​៕
ដោយ ៖ សំអឿន

សូមចុចអាន ៖ គ.ជ.ប ​សោកស្តាយចំពោះ LDP ដែលមិនទទួលស្គាល់​លទ្ធផលបញ្ជីឈ្មោះ​បោះឆ្នោត

សូមចុចអាន ៖ សាលា៩៩​កន្លែង​ ក្នុង​ខេត្ត​កំពត ទទួល​បាន​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម