Connect with us

សុខភាព

ចង់សម្រកទម្ងន់ ត្រូវ​ស្វែងយល់ចម្លើយ​នៃសំណួរទាំង ៤ នេះ​សិន​

បានផុស

នៅ

អ្នកណាៗក៏ចង់ស្រកទម្ងន់ដែរ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីវិធី និង​អាច​ធ្វើឲ្យ​ស្រកគីឡូ​​បាន​នោះដែរ​។ ប្រសិនបើយើង​​ចង់ដុត​កម្លោចខ្លាញ់ដែលលើសខ្លះចេញ​នោះ អាចសាកនូវវិធីទាំង៤យ៉ាង​នេះបាន។

តើគួរសម្រកទម្ងន់យ៉ាងដូចម្ដេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅវិធីក្នុងការសម្រកទម្ងន់នោះស្ថិតនៅលើកាល់ឡូរីទាំងស្រុង។ រាងកាយត្រូវការបញ្ចេញកាល់ឡូរីច្រើនជាងទទួលយកដើម្បីកម្ចាត់ជាតិខ្លាញ់។ ទាំងនេះហើយគឺជាគោលដៅរាល់ការហាត់ប្រាណ និងការតមអាហារ។ ប៉ុន្តែយើង​គួរតែផ្ដើម​វិធីនេះ​ដោយ​សន្សឹមៗ​ព្រោះការស្រកទម្ងន់លឿន​នឹង​ធ្វើឲ្យបាត់បង់ម៉ាស់សាច់ដុំ។ យើងត្រូវចងចាំថា ការ​ចង់សម្រកទម្ងន់មិនមែន​សម្រក​សាច់ដុំនោះទេ។

តើគួរហាត់ប្រាណប៉ុន្មានម៉ោងរាល់ថ្ងៃ?

មនុស្សជាច្រើនបានសន្មត់ថាការសម្រកទម្ងន់ត្រូវការពេលវេលាច្រើនម៉ោងក្នុងការហាត់ប្រាណខ្លាំងៗ។ ជាការពិតការហាត់ប្រាណច្រើនជ្រុលអាចធ្វើបាបរាងកាយច្រើនជាងជួយដល់យើង ហើយជាពិសេសការតមអាហារខ្លាំងពេកក៏មិនល្អដែរ។ នៅពេលដែលយើងបរិភោគអាហារមិនបានគ្រប់គ្រាន់ ហើយនៅតែព្យាយាមហាត់ប្រាណជាច្រើនម៉ោងដោយមិនព្រមឲ្យរាងកាយមានថាមពល​ឡើង​វិញ នោះរាងកាយនឹងព្យាយាមរក្សាជាតិខ្លាញ់ទុកទៅ​វិញ។

តើគួរតែញ៉ាំអ្វីខ្លះនិងកម្រិតប៉ុន្មាន?

អ្នកជំនាញខាង​របបអាហារជាច្រើនបានយល់ស្របយ៉ាងពេញទំហឹងក្នុងការកាត់ចេញនូវជាតិស្ករ និងជាតិខ្លាញ់។ វិធីទាំងនេះអាចមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះវិទ្យាសាស្ត្របានបង្ហាញថារាងកាយរបស់យើងត្រូវការជាតិស្ករនិងជាតិខ្លាញ់ដូចទៅនឹងអាហារដទៃទៀតដើម្បីដំណើរការធ្វើឲ្យសុខភាពល្អ។ ចំណុចដែលសំខាន់បំផុតនោះគឺត្រូវរក្សារាល់អ្វីដែលយើង​បរិភោគឲ្យមានតុល្យភាព។ កម្រិតដែលគួរបរិភោគគឺស្ថិតនៅលើអាយុ ជាតិសាសន៍ ភេទ និងរង្វាស់ផ្ទាល់ខ្លួន។ ហេតុដូចនេះគឺមិនមានតួលេខជាក់លាក់សម្រាប់មនុស្សគ្រប់គ្នានោះទេ។

តើគួរតែបរិភោគអាហារបំប៉នដែរឬទេ?

យើង​អាចឃើញរាល់ការផ្សាយពាណិជ្ជកម្មសម្រាប់អាហារបំប៉នដែលជួយក្នុងការសម្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ។ មនុស្ស​ជាច្រើនបានប្រើប្រាស់ក្នុងក្ដីសង្ឃឹមដើម្បីជួយឲ្យស្រកលឿន​ និងងាយស្រួល។ ប៉ុន្តែសម្រាប់ប្រសិទ្ធភាពរបស់អាហារ​បំប៉ន​គឺនៅមិនទាន់មានភស្តុតាងបញ្ជាក់នោះទេ។ យើង​អាចប្រើអាហារបំប៉ន​បានប្រសិនបើចូលចិត្ត ប៉ុន្តែគួរតែដឹងថាយើង​មិនចាំបាច់ត្រូវការ​របស់នេះក្នុងការសម្រកទម្ងន់នោះទេ។

គ្នា​យើង​ត្រូវ​ដឹងថា​រូបមន្តពិសេសក្នុងការសម្រកទម្ងន់នោះគឺនៅតែដដែល រួមមានរបបអាហារដែលធ្វើឲ្យសុខភាពល្អ និងការហាត់ប្រាណឲ្យបានទៀងទាត់។ ដូចដែលយើង​ដឹងស្រាប់ទៅហើយជាតិ់ខ្លាញ់កើនឡើងបន្តិចម្ដងៗក្នុងរាងកាយពីមួយថ្ងៃទៅមួយថ្ងៃ មិនមែនលេចឡើងក្នុងមួយយប់ភ្លាមៗនោះទេ។ ហេតុនេះហើយទើបគ្មានវិធីដែលអាចធ្វើឲ្យខ្លាញ់​បាត់ទៅទាំងស្រុងបាននោះដែរ។ ជាមួយនឹងការបរិភោគត្រឹមត្រូវ និងគម្រោងក្នុងការហាត់ប្រាណ ព្រមទាំងការប្ដេជ្ញា និងការខិតខំទោះបីជាជាតិខ្លាញ់រឹងក្បាលប៉ុណ្ណាក៏អាចរលាយទៅបានដែរ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ អ្នក​ជំនាញ ​៖ ការ​តម​អាហារ​មិន​ទៀងទាត់​​ មិន​អាច​ស្រក​ទម្ងន់​ថែម​ទាំង​បំផ្លាញ​សុខភាព

ចុចអាន៖ គ្រាន់​តែ​ទឹក​មួយ​កែវ​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ច្រើន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម