KPT+
៨ចំណុចនេះហើយដែលគ្រប់គ្នាគួរតែលែងធ្វើក្រោយវ័យ៤០ឆ្នាំ
ប្រសិនបើមនុស្សចូលដល់វ័យ៤០ប្លាយ ហើយចាប់ផ្ដើមទុកចោលរឿងទាំងប៉ុន្មានខាងក្រោមនេះ ពីពេលឥឡូវទៅ ជីវិតក៏នឹងប្រែប្រួលទៅរកវិជ្ជមានទៅតាមនោះដែរ។
១ ឈប់ធ្វើអ្វីងាយៗហើយគ្រវែងចោលកណ្ដាលផ្លូវ
នេះមិនមែនជាពេលវេលាដូចកាលទើបនឹងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ដែលកំពុងសប្បាយរីករាយក្នុងការកសាងទំនាក់ទំនងនិងការបង្ហាញខ្លួនលើបណ្ដាញសង្គមនោះទៀតទេ ប៉ុន្តែជាពេលវេលាដើម្បីធ្វើចលនាពិត ធ្វើសកម្មភាពវែងឆ្ងាយ ច្បាស់លាស់ ចេះរង់ចាំចេះអត់ធ្មត់ និងមានភាពប្រាកដប្រជា អំពីគោលដៅ គុណតម្លៃនៃជីវិតដែលនៅសេសសល់។ ប្រហែលជា ឈាន ដល់អាយុ ៤០ ឆ្នាំគឺជាពេលវេលាដ៏អស្ចារ្យដែលត្រូវពិនិត្យមើលមកខ្លួន នូវចម្លើយសម្រាប់សំណួរបី បានធ្វើអ្វីដើម្បីខ្លួនឯងហើយឬនៅឬតម្រូវចិត្ត តម្រូវមាត់អ្នកដទៃ? យើងមានជំនាញអ្វីពូកែអ្វីឲ្យប្រាកដ បើយើងគ្មានលុយមួយរៀល តើនឹងអាចប្រើជំនាញនោះបានបាយញាំដែរ? តើយើងមានមនុស្សល្អឬចោលម្សៀតនៅជុំវិញខ្លួន?យើងមិនធ្វើអ្វីងាយៗតាមកម្សួលចិត្តនឹកឃើញភ្លាមថាភ្លែតហើយស្អែកឡើងភ្លេចបាត់ទេ យើងត្រូវមានផ្លូវច្បាស់លាស់មួយដែលចង់ទៅ។
២ ឈប់បណ្ដោយឲ្យខ្លួនឯងគ្រប់គ្រងដោយភាពភ័យខ្លាច
អាយុ៤០ឆ្នាំហើយ កុំឲ្យគេដឹកមុខទៀត។ យើងត្រូវរៀនធ្វើការសម្រេចចិត្ត ហើយហ៊ានទទួលខុសត្រូវ។ សមត្ថភាពនៃការវិនិច្ឆ័យនិងប្រាជ្ញាអាចយកឈ្នះផ្នែកខួរក្បាលដែលបង្អន់យើងឲ្យព្រួយភ័យបាន ដរាបណាយើងទម្លាប់ធ្វើការអារកាត់និងសម្រេចចិត្តសម្រាប់ជីវិតរបស់យើង និងជាម្ចាស់លើជោគវាសនាយើង។
៣ កុំអនុញ្ញាតឲ្យអ្នកដទៃកំណត់ថាយើងជានរណា
នៅពេលដែលយើងនៅក្មេង អត្តសញ្ញាណរបស់យើងភាគច្រើនត្រូវបានកាន់កាប់ដោយមនុស្សដទៃទៀត យើងរេរាទៅតាមនិន្នាការនានានិងតាមអ្នកដែលបានជោគជ័យបង្អួតយើង។ តាមពិត វ័យនេះយើងគួរតែគិតយល់ហើយថា ជោគជ័យពិតប្រាកដ គឺការបានធ្វើជាខ្លួនឯងដែលខ្លួនយល់ថាត្រូវ ត្រូវធ្វើជាម្ចាស់នៃនិទានកថាផ្ទាល់របស់យើង មិនថា ចាញ់ឬឈ្នះ យើងនឹងមិនធ្វើ ឬទៅខ្វល់លើអ្វីដែលអ្នកដទៃគិតទេ។ អាយុ ៤០ ឆ្នាំគឺជាពេលវេលាដ៏ល្អដើម្បីស្គាល់ខ្លួនឯង និងផ្ដល់ឲ្យខ្លួនឯងនូវអ្វីដែលអារម្មណ៍ ជំនឿចិត្ត ស្គាល់ខ្លួនឯងច្បាស់ជាងអ្វីដែលធ្លាប់ដឹងមក
៤ យើងគ្មានពេលសម្រាប់គំនុំនិងការផ្ចាញ់ផ្ចាល់ឬបង្អួតទេ
អារម្មណ៍ឈឺចាប់អំពីអ្វីមួយឬ ដែលនរណាម្នាក់បានធ្វើចំពោះយើង លែងអនុញ្ញាតឲ្យមានឥទ្ធិពលមកផ្លាស់ប្ដូរចរិតនឹងនររបស់យើងទៀតហើយ ដោះលែងចរិតចិត្តស្រាលខឹងស្អប់ ហើយដកខ្លួនចេញពីជីវិតបែបនោះ។
នៅក្នុងវ័យក្មេងយើងគ្មានខ្វល់ខ្វាយអ្វីនឹងសមិទ្ធិផលដែលជីវិតខ្លួនចង់បានទេឬខ្វល់ដែរតែលំៗ ដែលបង្កើតការតក់ក្រហល់ និងឆាប់បោះបង់ចោល ពេលខ្លះ ខ្វះវិន័យ មិនចង់តស៊ូចូលចិត្តប្រៀបធៀប តួចចិត្ត ចង់បានចំណាប់អារម្មណ៍ រហូតអ្នកខ្លះដាក់ការគោរពខ្លួនឯងទាប សេព ស្រី ស្រា ល្បែង ។ នៅពេលដែលយើងឈានដល់អាយុ ៤០ ឆ្នាំយើងភាគច្រើនចង់ផ្ដោតលើទិដ្ឋភាពមួយដែលខ្លួនមានអារម្មណ៍ល្អ គោរពខ្លួនឯង មានវិន័យនិងច្បាស់លាស់។
លោក Richard Branson ដែលជាមហាសេដ្ឋីជំនួញអង់គ្លេសនិងក៏ជាស្ថាបនិកនៃក្រុមហ៊ុន Virgin Group បានប្រើភាពទន់ខ្សោយផ្ទាល់ខ្លួនរបស់គាត់គឺ dyslexia ដើម្បីបង្កើតជាចំណុចខ្លាំងមួយវិញ គឺសិល្បៈនៃការប្រាស្រ័យទាក់ទង ព្រមទាំងប្រតិភូកម្មអំណាច។ ក្នុងវ័យ ៤០ ឆ្នាំយើងគួរ ឆ្លុះបញ្ចាំងពីលទ្ធភាពយកឈ្នះលើអ្វីដែលធ្លាប់តែជាចំណុចខ្សោយក្នុងជីវិត គ្រាពីមុនៗមក។
៥ គ្មានទៀតទេភាពស្រងូតស្រងាត់និងដ្រាម៉ា
មនុស្សវ័យនេះ នឹងមិនមានអ្វីច្រើនដើម្បីបើកបង្ហាញទៅប្រាប់នរណាផ្សេងទេទោះនិយាយផ្ទាល់ឬលើបណ្ដាញសង្គម ព្រោះគ្មានទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់។ គ្មានអ្នកណាដឹងថា យើងកំពុង ~Sad~ ឬ Brocken Heart ទៀតទេ ព្រោះយើងចាស់ហើយសម្រាប់ការដួលក្រោមរឿងអស់ទាំងនោះ។
៦ កុំបង្កើតទំនាក់ទំនងលេងសើច
ការមានទំនាក់ទំនងដែលមិនធានាទៅដល់សុភមង្គលនៃអនាគត មិនមែនសម្រាប់វ័យនេះទៀតទេ។ យើងមិនអាចទៅញ៉ែគ្នាដូចយុវវ័យក្មេងៗហើយទុកថាជាស្នេហាដែរនោះឡើយព្រោះនៅវ័យនេះ ស្នេហាក្លាយជាអទិភាពក្រោមៗ តារាងទៅហើយ។ ចំណែកសុភមង្គល និងមិត្តមួយជីវិតដែលល្អនិងយល់ចិត្តគ្នាផង ទើបស័ក្ដិសមនិងវិនិយោគជាមួយ។
៧ បង្កើតសមិទ្ធផលដែលគេចងចាំអំពីយើង
ឈប់ធ្វើការងារច្រើនគម្រោងច្រើន ហត់គឃូស ដកដៃមិនរួច តែមួយណាក៏មិនពិតប្រាកដ ។ វ័យនេះ យើងធ្វើតិចតែធំៗ ព្រោះយើងត្រូវតែមានភាពច្បាស់លាស់មុនពេលវិនិយោគ ពេលវេលាចិត្តថ្លើមចំណេះជំនាញ និងលុយកាក់។ ធ្វើអ្វីមួយដែលថ្មី ហើយគេគ្មានដូចយើង ព្រោះ របស់ដែលជាការច្នៃប្រឌិតថ្មីមួយៗ រមែងមានតម្លៃមិនថា វានឹងបរាជ័យឬជោគជ័យ ជៀសវាងការធ្វើត្រាប់អ្វីៗដែលមានគេធ្វើមុនហើយ។
៨ កុំទុកចោល សុខភាពនិងដៃគូ
សុខភាពជាអ្វីៗទាំងអស់។ ចូររៀនសមាធិ ឲ្យមានអារម្មណ៍ ធូរស្បើយ និងមានកាលវិភាគពិនិត្យសុខភាពបឋមជាប្រចាំ បង្កើតជំនឿគត់មត់ និងរឹងមាំ ជ្រើសរើសមនុស្សក្បែរខ្លួនដែលនាំមកនូវគំនិតល្អ វិជ្ជមាន ធ្វើអ្វីមួយជារៀងរាល់ថ្ងៃដើម្បីបង្ហាញពួកគេថា យើងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា ហើយប្រើពេលវេលាច្រើនឡើងៗជាមួយពួកគេ។
ប្រែសម្រួល៖ស្រស់
ប្រភព The 40th
ចុចអាន៖ចង់ក្លាយជាសេដ្ឋីត្រឹមវ័យ ៤០ ឆ្នាំ អានយុទ្ធសាស្ត្រដែលអាចទៅរួចទាំងនេះ
ចុចអាន៖៥ ជំហានគិតល្អិតល្អន់ មុនចង់បើកអាជីវកម្មឡើងវិញក្នុងវិបត្តិកូវីដ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ