Connect with us

KPT+

ចរិត ​​៨ ប្រភេទ​លើ ​FACEBOOK ​ធ្វើ​ឲ្យ​គេ​ឈឺ​ក្បាល​វិល​មុខ​ចង់​តែ UNFRIEND ចោល

បានផុស

នៅ

មិត្តភ័ក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ជួន​អាច​ផ្ដល់​ផល​ល្អ ជួន​ក៏​នាំ​តែ​រឿង​ឈឺក្បាល។​ ទោះបី​ជា​មិត្ត​នឹង​គ្នា​លើ​ហ្វេសប៊ុក​ក៏ដោយ ក៏​មិន​មានន័យថា អាច​ល្អ​នឹង​គ្នា​នៅ​ក្រៅ​បណ្ដាញ​សង្គម​ដែរ។ ដូច្នេះ​បើ​ជួប​មនុស្ស​មាន​ចរិត​មិន​អាច​ទទួល​យក​បានមួយចំនួន ទោះ​មិន​ Unfriend ក៏​គួរ Unfollow ដែរ ព្រោះ​អាច​នាំ​យើង​ឲ្យ​កាន់​តែ​វិលមុខ​ថែម។

១. និយម​ទើស​អ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាន​នរណា​ធ្វើអ្វី​ឲ្យ​បាន​ត្រូវ​ចិត្ត​ទេ មិន​ថា​គេ​ល្អ​យ៉ាង​ណា​ ម្នាក់​នេះ​ពូកែ​ទើស​គ្រប់សព្វ។ មិនថា​គេ​បង្ហោះ​អី មាន​ពាក្យ​រិះគន់​មិន​ខ្វះ គ្មាន​ថ្ងៃ​ផ្គាប់​ចិត្ត​ត្រូវ​ឡើយ។

២. ចូលចិត្ត​​ផ្លែ​ផ្កា

បើ​​មាន​ទំនាស់​ជាមួយ​អ្នក​ណា គេ​មិន​និយាយ​ជាមួយ​ម្នាក់​នោះ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ចូលចិត្ត​សរសេរ​ដៀមដាម​លើ​បណ្ដាញ​សង្គម​ដោយ​ផ្លែផ្កា អ៊ីចេះ អ៊ីចុះ។

៣. ត្អូញត្អែរ​ឥតល្ហែ

គ្មាន​ថ្ងៃ​ណា​ដែល​មាន​សុភមង្គល​សម្រាប់​គេ​នោះ​ទេ សូម្បី​រឿង​តូច​បំផុត​ក៏​​យក​មក​បង្ហោះ​ត្អូញ​បាន​ដែរ។ និយាយ​ខ្លី គឺ​ដ្រាម៉ា ទោះបី​គ្មាន​រឿង​អ្វី​ក៏​ដោយ។

៤. ផ្ញើ​ហ្គេម request មិន​ឈប់

មនុស្ស​ប្រភេទ​នេះ យក​ពេល​ស្ទើរ​ទាំងអស់​របស់​ខ្លួន​ អង្គុយ​ផ្ញើ​ហ្គេម​ពី​ព្រឹក​ដល់​ល្ងាច​។ ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់ គេ​តែងតែ​ផ្ញើ​ហ្គេម​ឲ្យ​អ្នកដទៃ​ចូលរួម​រហូត​ឥតល្ហែ។

៥. ចូលចិត្ត​សុំ​គេ​ជួយ like ជួយ share

គ្រប់​ពេល​បង្ហោះ​រូប​ ​ដឹង​តែ​សុំ​ឲ្យ​គេ​ជួយ like ជួយ share ដូច​សុំទាន មិន​ដឹង​ថា​យក like យក share ទៅ​ធ្វើអី​ទេ។ ជំពូក​មនុស្ស​ចរិត​បែបនេះ ធ្វើ​ឲ្យ​គេ​ធុញទ្រាន់​ខ្លាំង ព្រោះ​យល់​ថា​ម្ចាស់​គណនី​ចង់​បាន​តែ​ចំនួន​ចុច។

៦. ​លក់​​អនឡាញ

ការ​លក់​អនឡាញ​ជា​ជំនួញ​មួយ តែ​អ្នកខ្លះ​ add friend អ្នកដទៃ ​ទុក​គ្រាន់​តែ​បង្ហោះ​រូប​ទំនិញ​ខ្លួន​ប៉ុណ្ណោះ។ អូស​ចុះ​អូស​ឡើង​ឃើញ​តែ​ឥវ៉ាន់​អនឡាញ​ពេញ new feeds។

៧. ចូលចិត្ត Tag ឲ្យ​គេ

រូបថត​ក្ដី វីដេអូ​ក្ដី ទោះ​មិន​ទាក់ទង​ជាមួយ​អ្នកដទៃ ក៏គេ Tag ឲ្យ​ដែរ ហើយ​ tag ម្ដង​ៗ​រាប់រយ​នាក់។ ​

៨. បង្ហោះ​តែ​រូប​ខ្លួន​ឯង

មួយ​ថ្ងៃ​ណា​ក៏​ឃើញ​បង្ហោះ​រូបខ្លួនឯងដែរ គ្មាន​លោះ​ពេល​ទេ ទោះ​គ្មាន​អី​សរសេរ​ក៏​មាន​ពាក្យ អារុណ​សួស្ដី ឬ Good night អ៊ីចឹងទៅ។ ជួនកាល​ដាក់​រូប​ម្ដង​មួយ​អាល់ប៊ុម​៥០​សន្លឹក​ក៏​មាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖៧យ៉ាងដ៏ស្មុគស្មាញអំពីបងប្អូនបង្កើត រួមមាន IQ និងភាពលំអៀងនៃឳពុកម្តាយ

ចុចអាន៖កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាង​ស្មោះ ហើយមិនចង់ឱ្យនាងយំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម