KPT+
៧យ៉ាងដ៏ស្មុគស្មាញអំពីបងប្អូនបង្កើត រួមមាន IQ និងភាពលំអៀងនៃឳពុកម្តាយ
បងប្អូនជាពាក្យដែលយើងបានឮតាំងពីដឹងក្ដីមក ទោះបីជាគ្មានបងប្អូនក៏ដោយ។ បងប្អូនជាមនុស្សដែលស្គាល់យើងតាំងពីតូច ក៏ជាមនុស្សដែលធ្លាប់ឈ្លោះគ្នានិងចែករំលែករឿងរ៉ាវជាច្រើនជាមួយយើងផងដែរ។
ជួនកាលទំនាក់ទំនងសាច់ញាតិជិតស្និទ្ធនេះ អាចប្រេះឆា ហើយជួនកាលក៏ល្អជានឹងគ្នារហូតដល់ចាស់រៀងខ្លួន។ ប៉ុន្តែមិនថាយើងមានបញ្ហាអ្វីនឹងគ្នាទេ ការពិតទាំង ៧ នេះពិតជាមិនអាចប្រកែកបាននោះឡើយក្នុងនិស្ស័យជាបងប្អូន។
តោះ មកអានទាំងអស់គ្នា!
១. បុរសស្ត្រីមានបងប្អូនប្រុស-ស្រី មានទំនាក់ទំនងល្អជាមួយភេទផ្ទុយ
ការសិក្សាបានបង្ហាញថា បុរសដែលធំធាត់ជាមួយបងប្អូនស្រីច្រើនតែធ្វើល្អចំពោះនារីឬក្មេងស្រីច្រើនជាងអ្នកដែលធំធាត់ជាមួយបងប្អូនប្រុសដូចគ្នា។ ស្រដៀងគ្នានេះដែរ ស្ត្រីដែលមានបងប្អូនប្រុសច្រើនតែមានទំនោរធ្វើល្អជាមួយក្មេងប្រុស។ លក្ខណៈពិសេសបន្ថែមទៀតសម្រាប់អ្នកណាដែលមានបងប្អូនប្រុស-ស្រី គឺឆាប់និយាយត្រូវគ្នាជាមួយភេទផ្ទុយ។

២. កូនច្បងច្រើនតែមានកម្រិត IQ ខ្ពស់ និងរៀនភាសាឆាប់ចេះ
ជាទូទៅ កូនច្បងតែងតែមានកម្រិត IQ ខ្ពស់ជាងប្អូនៗ និងរៀនភាសាបានរហ័ស ពីព្រោះពួកគេបានទទួលការយកចិត្តទុកដាក់ ថែទាំទាំងស្រុងពីឪពុកម្ដាយមុនគេ។
៣. កូនកណ្ដាលរមែងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយច្រើនជាងបង
កូនកណ្តាលឬកូនទី២ ច្រើនតែទទួលបានការមើលថែខ្លាំងជាងបង ដោយសារឪពុកម្ដាយយល់ថា កូនច្បងបានថែទាំមកច្រើនហើយ ដូច្នេះពួកគាត់ផ្ដល់ការយកចិត្តទុកដាក់លើប្អូនវិញម្ដង។ ម្យ៉ាងដោយសារកូនច្បងធំដឹងក្ដីច្រើនណាស់ដែរ។
៤. កូនពៅច្រើនតែងរងក់ដើម្បីទទួលចំណាប់អារម្មណ៍
យុទ្ធសាស្ត្រ និងមន្តស្នេហ៍របស់កូនពៅ គឺព្យាយាមធ្វើជាក្មេងតូចជាងគេនៅក្នុងផ្ទះដោយងងក់ និងញ៉ិកញ៉ក់។ ប៉ុន្តែគេជាមនុស្សម្នាក់ដែលធ្វើឲ្យគ្រួសារមានសំណើចនិងសប្បាយរីករាយ ព្រោះគេគួរឲ្យស្រឡាញ់និងសមតែបានការថ្នាក់ថ្នម។
៥. ទ្រព្យសម្បត្តិជាបុព្វហេតុធំបំផុតនៃជម្លោះក្នុងចំណោមបងប្អូន
ទ្រព្យសម្បត្ដិគឺជាបញ្ហាដ៏ធំបំផុតរបស់បងប្អូនបង្កើត។ តាមការស្រាវជ្រាវបង្ហាញថា ៨០% នៃការឈ្លោះគ្នានៅក្នុងផ្ទះផ្ទុះឡើងដោយសារជម្លោះទ្រព្យសម្បត្តិ។ បញ្ហានេះអាចមកពីឪពុកម្ដាយដែរ ដែលមិនបែកចែកទ្រព្យឲ្យកូនៗទទួលបានស្មើគ្នា។
៦. ជម្លោះឪពុកម្តាយអាចធ្វើឲ្យទំនាក់ទំនងបងប្អូនកាន់តែរឹងមាំ
ប្រសិនឪពុកម្ដាយមានជម្លោះមិនថាជាការប្រើហិង្សា ឬលែងលះគ្នាក្ដី ទំនាក់ទំនងបងប្អូននឹងកាន់តែរឹងមាំជាងមុន ព្រោះតែពួកគេចេះយកចិត្តទុកដាក់ជាមួយគ្នា និងចេះមើលថែគ្នាបានល្អ ខណៈមិនបានទទួលភាពកក់ក្ដីពីឪពុកម្ដាយ។

៧. ឪពុកម្ដាយមិនប្រព្រឹត្តចំពោះកូនស្មើៗគ្នាទេ
ទង្វើឪពុកម្ដាយទូទៅមិនផ្ដល់ឲ្យកូនបានស្មើៗភាពគ្នាទេ ពីព្រោះពួកគេជាមនុស្សខុសគ្នា ហើយមានតម្រូវការផ្សេងគ្នា។ ឧទាហរណ៍ អាយុជាកត្តាមួយជំរុញលើបញ្ហាលម្អៀងនេះ ដោយសារកូនច្បងធំជាង ដូច្នេះគេទទួលបានសិទ្ធិនិងសេរីភាពច្រើន រីឯកូនបន្ទាប់ឬកូនពៅមានអាយុតិច គេត្រូវបានហួងហែងខ្លាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ parenting ideas
ចុចអាន៖ស្ត្រីសម័យទំនើប មានគ្រប់លក្ខណា រមែងប្រកាន់ចរិយាមារយាទប៉ុន្មាននេះជាប់ខ្លួន
ចុចអាន៖កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាងស្មោះ ហើយមិនចង់ឱ្យនាងយំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ