វប្បធម៌ ជំនឿ
អំពីគ្រិស្តសាសនា ដែលមនុស្សជាតិច្រើនជាងគេលើពិភពលោកគោរពជឿតាម
យោងតាមស្ថិតិដែលចុះផ្សាយដោយ CNN នៅឆ្នាំ ២០២០ បានឲ្យដឹងថា សាសនាគ្រីស្ទជាសាសនាធំជាងគេ ក្នុងនោះមានគ្រីស្ទបរិស័ទប្រមាណ ៣១.២% នៃមនុស្សជាតិ គោរពជឿតាម។ ក្រៅពីនោះមូស្លីមមាន ២៤.១% អ្នកពុំមានជំនឿលើសាសនា ១៦% ហិណ្ឌូសាសនិក ១៥. ១% ពុទ្ធបរិស័ទ ៦.៩% សាសនាជនជាតិដើមផ្សេងៗ ៥.៧% និងជ្វីហ្វ ០.២%។

តោះ! ឥឡូវមកស្វែងយល់រឿងរ៉ាវខ្លះៗទាក់ទិននឹងគ្រីស្ទសាសនាដែលមនុស្សប្រតិបត្តិច្រើនបំផុតនៅលើពិភពលោក !
ជំនឿ និងការអនុវត្ត
អ្នកកាន់សាសនាគ្រីស្ទ ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ។
គោលការណ៍គ្រឹះនៃការអនុវត្តសេចក្ដីជំនឿរបស់គ្រីស្ទសាសនិកគឺ គោរពព្រះ និងចែកចាយក្ដីស្រឡាញ់ចំពោះមនុស្សទូទៅ។

គ្រីស្ទបរិស័ទជឿលើព្រះតែមួយអង្គគត់ដែលពួកគេចាត់ទុកជាព្រះបង្កើតផ្ទៃមេឃ ផែនដី និងចក្រវាឡទាំងមូល។
គ្រីស្ទានជឿថា ព្រះយេស៊ូវជា “ព្រះមែស្ស៊ី” ឬជាអ្នកសង្គ្រោះនៃពិភពលោក។ ពួកគេជឿទៀតថា ព្រះអង្គជាបុត្រារបស់ព្រះ មានន័យថា ទ្រង់នៅឋានសួគ៌ជាព្រះវរបិតា ពេលមកចាប់កំណើតនៅផែនដី ទ្រង់ជាព្រះបុត្រាឬព្រះយេស៊ូគ្រីស្ទនោះឯង។
ព្រះយេស៊ូវបានប្រសូតមកនៅក្នុងស្នូកសត្វនៅភូមិបេថ្លេហិម ក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល ជាមួយនាងម៉ារីយ៉ាជាស្ត្រីព្រហ្មចារី។ នៅពេលម៉ារីយ៉ាមានគភ៌ នាងមិនទាន់រៀបការនឹងយ៉ូសែបដែលជាគូដណ្ដឹងទេ។ ក្នុងគម្ពីរប៊ីបសរសេរថា ទេវតាព្រះឈ្មោះ កាព្រីយ៉ែល បានទៅជួបនាងម៉ារីយ៉ាដោយប្រាប់ថា នាងនឹងមានកូនប្រុសមួយ ហើយកូននោះនឹងក្លាយជាព្រះមេស្ស៊ី។

ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គ ជាការលុបលាងអំពើបាបរបស់មនុស្សទាំងអស់ ដែលទទួលជឿនិងដើរតាមការបង្រៀនរបស់ទ្រង់។
នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាង ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ ការរស់ឡើងវិញនេះ ត្រូវបានគ្រីស្ទានប្រារព្ធពិធីថ្ងៃបុណ្យ អ៊ីស្ទើរ (Easter) ក្នុងអំឡុងខែមេសា ដែលត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកសំខាន់បំផុតរបស់គ្រីស្ទសាសនា។

គ្រីស្ទបរិស័ទជឿថា ក្រោយការរស់ឡើងវិញរបស់ព្រះយេស៊ូវ ទ្រង់បានយាងទៅឋានសួគ៌ ចំណែកវត្តមានរបស់ព្រះនៅតែមាននៅលើផែនដីគឺក្នុងទម្រង់ជាព្រះវិញ្ញាណបរិសុទ្ធដើម្បីជាជួយសម្រាលទុក្ខដល់អ្នកដែលជឿតាមទាំងអស់។
តាមការបង្រៀនក្នុងគម្ពីរនិយាយថា មនុស្សគ្រប់គ្នាអាចទទួលការសង្គ្រោះដោយជឿថាព្រះយេស៊ូវត្រូវបានបញ្ជូនមកពីព្រះ ហើយអ្នកទាំងនោះត្រូវសារភាពអំពើបាបរបស់ខ្លួនចំពោះទ្រង់ ព្រមទាំងសច្ចាថាឈប់ប្រព្រឹត្តវាទៀត។
ការបកប្រែព្រះគម្ពីរនិងការប្រតិបត្តិនៃព្រះវិហារនីមួយៗខុសគ្នាតាមនិកាយ ប៉ុន្តែគ្រីស្ទានទាំងអស់ជឿលើព្រះតែមួយគឺព្រះយេស៊ូវ ឬព្រះមេស្ស៊ី។

ប្រវត្តិសាសនា
ពុំមានឯកសារបញ្ជាក់ថា គ្រីស្ទសាសនាមានតាំងពីពេលណា គេគ្រាន់តែសរសេរថា សាសនានេះកើតឡើងរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ។
យោងតាមជំនឿរបស់គ្រីស្ទានអះអាងថា ហោរា ឬព្យាការី ជាច្រើនបានទាយពីការយាងមករបស់ព្រះគ្រីស្ទនៅលើផែនដី ហើយពួកគេបានសរសេរទុកនៅក្នុងសៀវភៅជាច្រើននៃគម្ពីរសញ្ញាចាស់ ។
ប្រវត្តិវិទូជាច្រើនជឿថា ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅចន្លោះឆ្នាំ ៣០-៣៣ នៃគ្រឹស្តសករាជ។
គ្រីស្ទសាសនិកដំបូងជាជនជាតិយូដាដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស្ស៊ី។
ឆ្នាំ ៣៩២ នៃគ្រឹស្តសករាជ គ្រីស្ទសាសនាក្លាយជាសាសនាផ្លូវការរបស់ចក្រភពរ៉ូម (អតីតប្រទេសអ៊ីតាលី)។

ឆ្នាំ ១០៥៤ នៃគ្រឹស្តសករាជ វិវាទអំពីតួនាទីនិងសិទ្ធិអំណាចរបស់សម្តេចប៉ាបបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងគ្រីស្ទសាសនារវាងវិហាររ៉ូម៉ាំងកាតូលិក និងវិហារគ្រីស្ទអ័រតូដុក ខាងកើត។
ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា
ចុចអាន៖ ការពិតមួយចំនួនដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ