ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បដិសេធរបាយការណ៍ដែលថា អ្នកស្នងតំណែងមេក្រុមអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសខ្លួន
អ៊ីរ៉ង់បានបដិសេធចំពោះរបាយការណ៍ដែលថា មេដឹកនាំក្រុមសកម្មប្រយុទ្ធអាល់កៃដាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារដ៏សាហាវទៅលើស្ថានទូតអាមេរិកនៅទ្វីបអាហ្វ្រិកក្នុងឆ្នាំ ១៩៩៨ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីខែសីហា ។
កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ដែលជាមេបញ្ជាការទី ២ របស់ក្រុមអាល់កៃដាត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវដោយភ្នាក់ងារអ៊ីស្រាអែល បន្ទាប់ពីមានការបញ្ជាពីសហរដ្ឋអាមេរិក ។

អ៊ីរ៉ង់បាននិយាយថា ខ្លួនគ្មានភេរវករអាល់កៃដារស់នៅក្នុងប្រទេសរបស់ខ្លួននោះទេ ។
ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ឬ Abu Muhammad al-Masri ត្រូវបានបាញ់សម្លាប់ជាមួយកូនស្រីដោយបុរស ២ នាក់ដែលជិះម៉ូតូកាលពីថ្ងៃទី ៧ ខែសីហា ។

របាយការណ៍បានអះអាងថា ដំបូងឡើយអ៊ីរ៉ង់បានព្យាយាមលាក់បាំងការស្លាប់របស់លោក Abdullah ដោយសារព័ត៌មានអ៊ីរ៉ង់ និងលីបង់បានពិពណ៌នាអំពីជនរងគ្រោះនៃការបាញ់សម្លាប់កាលពីថ្ងៃទី ៧ ខែសីហា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រលីបង់ និងកូនស្រីរបស់គាត់ ។
ទោះយ៉ាងណាក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធរបាយការណ៍នេះកាលពីថ្ងៃសៅរ៍ដោយនិយាយថា “ជាញឹបញាប់ទីក្រុងវ៉ាស៊ីនតោន និងក្រុង Tel Aviv ព្យាយាមចងអ៊ីរ៉ង់ជាមួយក្រុមបែបនេះដោយនិយាយកុហក និងបែកធ្លាយព័ត៌មានមិនពិតទៅប្រព័ន្ធផ្សព្វផ្សាយដើម្បីចៀសវាងការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋកម្មនៃរឿងនេះ និងក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់ ។

ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Al-Masri បានស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ ២០០៣ មកដោយដំបូងឡើយត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែក្រោយមករស់នៅ និងដើរហើរដោយសេរី ។
លោក Al-Masri ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីភេរវករដែល FBI តាមចាប់ខ្លួន និងផ្ដល់ប្រាក់រង្វាន់ ១០ លានដុល្លារសម្រាប់ព័ត៌មាននៃការចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី នៅឆ្នាំ ១៩៩៨ ដែលក្នុងនោះមនុស្ស ២២៤ នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ អ្នកស្នងតំណែងមេក្រុមអាល់កៃដានិងជាមេខ្លោងបំផ្ទុះគ្រាប់បែកស្ថានទូតអាមេរិកត្រូវបានសម្លាប់
ចុចអាន ៖ ចិន គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ