Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយម្នាក់សុខចិត្តញ៉ាំត្រីឆៅអំឡុងការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនទិញអាហារសមុទ្រ (មានវីដេអូ)

បានផុស

នៅ

អតីតរដ្ឋមន្រ្តីក្រសួងជលផលប្រទេសស្រីលង្កាបានបង្ហាញពីការបរិភោគត្រីឆៅក្នុងអំឡុងពេលសន្និសិតកាសែតផ្សាយផ្ទាល់ ដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យទិញអាហារសមុទ្រ ចំពេលមានការភ័យខ្លាចជំងឺកូវីដ ១៩ ។

លោក Dilip Wedaarachchi សមាជិកសភានៃប្រទេសស្រីលង្កាបានធ្វើសន្និសីទមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចំពេលមានការធ្លាក់ចុះនៃការលក់គ្រឿងសមុទ្រនៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយនៅក្នុងវីដេអូនៃព្រឹត្តិការណ៍នោះថា “ខ្ញុំកំពុងអំពាវនាវដល់ប្រជាជននៃប្រទេសឲ្យបរិភោគត្រីនេះ ។ កុំខ្លាចអី ។ អ្នកនឹងមិនឆ្លងជំងឺកូវីដ ១៩ នោះទេ” ។

ទន្ទឹមនោះដើម្បីបញ្ជាក់ពីការអះអាងរបស់គាត់ លោក Dilip បានយកត្រីឆៅមួយក្បាលចេញមកហើយខាំវា ។ លោកបន្តថា “ប្រជាជនរបស់យើងដែលនៅក្នុងឧស្សាហកម្មជលផលមិនអាចលក់ត្រីរបស់ពួកគេបានទេ ។ ប្រជាជននៃប្រទេសនេះមិនបរិភោគត្រីនោះទេ” ។

វីដេអូនេះបានបង្កឲ្យមានការរិះគន់ជាច្រើនចាប់តាំងពីវាត្រូវបានចែកចាយនៅលើបណ្ដាញ YouTube ។

នៅក្នុងខែតុលា ផ្សារត្រីកណ្តាលនៅខាងក្រៅរដ្ឋធានី Colombo របស់ប្រទេសស្រីលង្កា គឺជាទីតាំងនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលរហូតមកដល់ពេលនេះនាំឲ្យមានករណីឆ្លងរាប់ពាន់ករណីនៅទូទាំងប្រទេស ។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨,៤០២ ករណី និងមានអ្នកស្លាប់ចំនួន ៦៩ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១២,៥៨៧ នាក់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ តារាម៉ូដែលរងការរិះគន់ដោយសារថតស្រាតលើខ្នងដំរី

ចុចអាន ៖ ប្រជាជនអាមេរិកសប្បាយចិត្តពេលឃើញលោក Trump ចាញ់ ច្រើនជាងការឈ្នះឆ្នោតរបស់លោក Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម