Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលីតម្រូវឲ្យចិនសុំទោសចំពោះការបង្ហោះរូបភាពបញ្ឆេះភាពតានតឹង

បានផុស

នៅ

ប្រទេសអូស្រ្តាលីបានទាមទារឲ្យប្រទេសចិនសុំទោសចំពោះការបង្ហោះរូបភាពក្លែងក្លាយនៅលើគណនី Twitter របស់រដ្ឋាភិបាលដែលបង្ហាញពីទាហានអូស្ត្រាលីម្នាក់សម្លាប់កុមារអាហ្វហ្គានីស្ថាន។

លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា ទីក្រុងប៉េកាំងគួរតែខ្មាស់អៀនចំពោះការចែករំលែករូបភាពដែលគួរស្អប់ខ្ពើមនេះ។

រឿងនេះបានកើតឡើងចំពេលភាពតានតឹងនយោបាយកាន់តែពុះកញ្ជ្រោលខ្លាំងរវាងប្រទេសទាំងពីរ។

រូបភាពដែលចិនបង្ហោះលើគណនី Twitter របស់រដ្ឋាភិបាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពនេះសំដៅទៅលើឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានគេចោទប្រកាន់ថាប្រព្រឹត្តដោយទាហានអូស្ត្រាលីមួយចំនួន។

កាលពីដើមខែនេះ របាយការណ៍បានរកឃើញព័ត៌មានគួរឲ្យទុកចិត្តដែលថា ទាហានអូស្ត្រាលីចំនួន២៥នាក់បានជាប់ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលនិងអ្នកទោសអាហ្វហ្គានីស្ថានចំនួន៣៩នាក់នៅចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។

នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lijian Zhao បានបង្ហោះរូបភាពមួយដែលបង្ហាញពីទាហានអូស្រ្តាលីកាន់កាំបិតប្រឡាក់ឈាមនៅក្បែរកុមារម្នាក់។ គេឃើញក្មេងនោះកាន់កូនចៀមមួយក្បាល។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison

រូបភាពនេះមើលទៅដូចជាសំដៅទៅការចោទប្រកាន់កាលពីពេលកន្លងមកដែលថា ទាហានអូស្រ្តាលីបានប្រើកាំបិតដើម្បីធ្វើឃាតក្មេងប្រុសអាហ្វហ្គានីស្ថានអាយុ១៤ឆ្នាំចំនួនពីរនាក់។

គេបានរកឃើញ ភ័ស្តុតាងដែលអាចជឿទុកចិត្តបាននៃការសម្លាប់ដោយខុសច្បាប់នៅក្នុងអង្គភាពវរជន។ ការចោទប្រកាន់នេះរួមមាន ទាហានវ័យក្មេងត្រូវបានលើកទឹកចិត្តឲ្យបាញ់សម្លាប់អ្នកទោសសម្រាប់ការសម្លាប់ដំបូងរបស់ពួកគេ។

អូស្រ្តាលីបានស្នើសុំឲ្យ Twitter ដកការបង្ហោះនេះចេញពីវេទិការបស់ខ្លួនដោយពណ៌នាថា វាជា “ការផ្សព្វផ្សាយព័ត៌មានមិនពិត” ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lijian Zhao

លោក Morrison បានពណ៌នាការបង្ហោះនេះថា ជាការស្អប់ខ្ពើម ការវាយលុកយ៉ាងខ្លាំងនិងគួរឲ្យខឹងជាទីបំផុត។

លោកនិយាយថា “រដ្ឋាភិបាលចិនគួរតែខ្មាស់អៀនទាំងស្រុងចំពោះការបង្ហោះនេះ។ វាធ្វើឲ្យពួកគេបាត់បង់តម្លៃនៅចំពោះមុខពិភពលោក។ វាជារូបភាពមិនពិតនិងជាពាក្យអាក្រក់មួយសម្រាប់កងកម្លាំងការពារជាតិរបស់យើង”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ

ចុចអាន៖ ក្មេងស្រីអាយុ១១ឆ្នាំធ្វើអត្តឃាតបន្ទាប់ពីបុរសដែលរំលោភតាំងពីអាយុ៥ឆ្នាំត្រូវដោះលែងឲ្យនៅក្រៅឃុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៣៩ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម