ព័ត៌មានអន្ដរជាតិ
កុមារអាយុ៩ខែស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបុករះអ្នកថ្មើរជើងនៅ អាល្លឺម៉ង់ (មានវីដេអូ)
ប៉ូលិសបាននិយាយថា រថយន្តមួយគ្រឿងបានបើកបុករះចូលផ្លូវអ្នកថ្មើរជើងក្នុងទីក្រុង Trier ភាគខាងលិចប្រទេសអាល្លឺម៉ង់ដោយបានសម្លាប់មនុស្ស៥នាក់ដោយក្នុងនោះរួមមានទាំងកុមារអាយុ៩ខែម្នាក់ផងដែរ។

អ្នកបើកឡានជាបុរសក្នុងស្រុកអាយុ៥១ឆ្នាំត្រូវបានចាប់ខ្លួន។ រដ្ឋអាជ្ញានិយាយថា ជនសង្ស័យមានជាតិអាល់កុលច្រើន។

អាជ្ញាធរនិយាយថា ពួកគេមិនបានសន្មតថា ឧប្បត្តិហេតុនេះគឺជាហេតុផលនយោបាយឬសាសនានោះទេ។

ស្របពេលជាមួយគ្នានោះ ចៅហ្វាយក្រុងបានរៀបរាប់ថា កន្លែងកើតហេតុពិតជាគួរឲ្យរន្ធត់ណាស់។

សាក្សីនិយាយថា មនុស្សបានស្រែកដោយភាពភ័យស្លន់ស្លោហើយខ្លះត្រូវរថយន្ត SUV បុកប៉ើងឡើងលើ។ រថយន្តនេះកំពុងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមផ្លូវ Brotstrasse និង Simeonstrasse របស់ទីក្រុង Trier ឆ្ពោះទៅកាន់ក្លោងទ្វារ Porta Nigra សម័យរ៉ូម៉ាំងដ៏ល្បីល្បាញរបស់ទីក្រុងនេះ។

អ្នកនាំពាក្យប៉ូលិសក្រុង Trier លោក Karl-Peter Jochem បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល១៣និង៤៥នាទីម៉ោងក្នុងស្រុកហើយជនសង្ស័យបានបើកឡានចម្ងាយ១គីឡូម៉ែត្រដោយបុកមនុស្សគ្រប់គ្នានៅតាមផ្លូវរបស់គាត់មុនពេលត្រូវប៉ូលិសបញ្ឈប់។

ករណីនេះបានធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារឆ្នាំ២០១៦ក្នុងទីក្រុងប៊ែរឡាំងនៅពេលដែលសកម្មប្រយុទ្ធឥស្លាមម្នាក់បានបើកឡានដឹកទំនិញបុករះចូលក្នុងផ្សារបុណ្យណូអែលដោយបានសម្លាប់មនុស្សចំនួន១២នាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌូនេស៊ី ដាក់ពង្រាយកងអង្គភាពពិសេសបន្ទាប់ពីការវាយប្រហារភេរវកម្ម
ចុចអាន៖ អ្នកទោសឥស្លាម ១៤នាក់ ដែលទើបដោះលែង ត្រូវគេចាប់ដាក់ពន្ធនាគារវិញ ក្រោយភេរវកម្មនៅ Vienna

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ