ព័ត៌មានអន្ដរជាតិ
អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ
បើយោងតាមកិច្ចប្រជុំគណៈកម្មាធិការនៃមជ្ឈមណ្ឌលទប់ស្កាត់ និងការពារជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា បុគ្គលិកសុខាភិបាល និងអ្នករស់នៅមណ្ឌលថែទាំរយៈពេលយូរនឹងក្លាយជាក្រុមដំបូងដែលបានទទួលវ៉ាក់សាំងកូវីដ ១៩ នៅសហរដ្ឋអាមេរិក ។
គណៈកម្មាធិការប្រឹក្សាយោបល់ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការរោគជាក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រក្រៅផ្លូវការដែលផ្តល់យោបល់ដល់ CDC បានធ្វើការសម្រេចចិត្តលើថាតើក្រុមណាដែលនឹងទទួលបានវ៉ាក់សាំងកូវីដ ១៩ ។
ពួកគេបានបោះឆ្នោត ១៣ សម្លេងលើ ១ សម្លេងដើម្បីផ្តល់យោបល់ថា ទាំងបុគ្គលិកថែទាំសុខភាព និងអ្នករស់នៅក្នុងមណ្ឌលថែទាំរយៈពេលវែងនឹងស្ថិតក្នុងជួរដំបូងសម្រាប់វ៉ាក់សាំងកូវីដ ១៩ ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ (EUA) ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ។

ទន្ទឹមនោះទូរទស្សន៍ CNN បានដកស្រង់ប្រភពពី CDC ដោយបាននិយាយថា អ្នករស់នៅមណ្ឌលថែទាំរយៈពេលវែងមានចំនួន ៦ ភាគរយទទួលករណីឆ្លងកូវីដ ១៩ ហើយមាន ៤០ ភាគរយស្លាប់ដោយសារជំងឺនេះ ខណៈបុគ្គលិកសុខាភិបាលជាង ២៤០,០០០ នាក់បានឆ្លងជំងឺកូវីដ ១៩ និង ៨៥៨ នាក់បានស្លាប់ ។
កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិ Moderna បានដាក់ពាក្យសុំទៅ FDA សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៃបេក្ខជនវ៉ាក់សាំងរបស់ខ្លួនឈ្មោះ mRNA-1273 ខណៈបេក្ខជនវ៉ាក់សាំងមួយទៀតមកពីក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុន BioNtech របស់អាល្លឺម៉ង់ ក៏បានដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅថ្ងៃទី ២០ ខែវិច្ឆិកា ។
ស្របពេលជាមួយនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បាននិយាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងកូវីដ ១៩ ដំបូងចំនួន ២ អាចមានសម្រាប់ជនជាតិអាមេរិកមុនថ្ងៃបុណ្យណូអែល ។

លោកបាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer អាចត្រូវបានអនុញ្ញាត និងដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំរបស់ទីប្រឹក្សា FDA ដែលគ្រោងធ្វើនៅថ្ងៃទី ១០ ខែធ្នូ ដែលនឹងពិនិត្យមើលទិន្នន័យសាកល្បងព្យាបាល និងផ្តល់យោបល់ថាតើត្រូវធានាការយល់ព្រមឬយ៉ាងណា ។
ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវបានគេរំពឹងថានឹងត្រូវពិនិត្យការសាកល្បងព្យាបាលនៅមួយសប្តាហ៍ក្រោយ ហើយរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងទាំងនេះតាមរយៈប្រព័ន្ធចែកចាយវ៉ាក់សាំងធម្មតារបស់ខ្លួន ខណៈអភិបាលរដ្ឋជាអ្នកកំណត់កន្លែងដែលពួកគេគួរទៅមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ Florida ក្លាយជារដ្ឋអាមេរិកទី៣ដែលមានការឆ្លងកូវីដលើស១លានករណី
ចុចអាន ៖ ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ