Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ

បានផុស

នៅ

ទីប្រឹក្សាប្រធានសភាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថា សេវាសន្តិសុខអ៊ីរ៉ង់បានកំណត់អត្តសញ្ញាណនិងចាប់ខ្លួនមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួននាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាឈ្មោះ Hossein Amir-Abdollahian ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA ដែលបាននិយាយថា “ជនល្មើសនៃការធ្វើឃាតនេះនឹងមិនអាចរត់គេចពីសំណាញ់ច្បាប់បានទេ”។

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh បានស្លាប់ដោយសាររបួសធ្ងន់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី២៧ខែវិច្ឆិកាបន្ទាប់ពីការវាយប្រហារដោយអាវុធលើរថយន្តរបស់គាត់នៅក្នុងសង្កាត់ Absard ចម្ងាយ៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានី តេអេរ៉ង់។

អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់លោក Ramezan Sharif បានប្រកាសកាលពីថ្ងៃអាទិត្យថា ឧបករណ៍បញ្ជាដោយផ្កាយរណបត្រូវបានប្រើក្នុងការធ្វើឃាតលោក Fakhrizadeh។

អ៊ីរ៉ង់បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ

ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម