Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី បញ្ឈប់​ការ​អភិវឌ្ឍ​វ៉ាក់សាំង​កូវីដ ​ដោយសារ​បញ្ហា​ធំ​មួយ

បានផុស

នៅ

ប្រទេសអូស្រ្តាលីបានលុបចោលការអភិវឌ្ឍន៍វ៉ាក់សាំងផលិតក្នុងស្រុកប្រឆាំងនឹងជំងឺកូវីដ១៩បន្ទាប់ពីការសាកល្បងបង្ហាញថា វាអាចរំខានដល់ការធ្វើរោគវិនិច្ឆ័យរកមេរោគអេដស៏។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកផលិតបាននិយាយថា អង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំងដែលត្រូវបានបង្កើតដោយសាកលវិទ្យាល័យ Queensland (UQ) និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL ត្រូវបានគេរកឃើញថា នាំទៅរកការធ្វើតេស្តវីរុស HIV វិជ្ជមានដែលមិនពិត។

ពួកគេបាននិយាយថា ខណៈដែលវ៉ាក់សាំងនេះមានប្រតិកម្មភាពស៊ាំខ្លាំងចំពោះវីរុស SARS-COV-2 ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងការធ្វើតេស្តដំណាក់កាលទី១ដែលមានអ្នកចូលរួមចំនួន២១៦នាក់នោះ ការកែប្រែឡើងវិញអាចនឹងចំណាយពេល១២ខែទៀត។

CSL និងរដ្ឋាភិបាលអូស្រ្តាលីបានសម្រេចរួមគ្នាបញ្ឈប់ការសាកល្បងដំណាក់កាលទី២និងដំណាក់កាលទី៣។

សាស្ត្រាចារ្យ UQ លោក Paul Young បាននិយាយថា “ដោយសារនេះគឺជាការសម្រេចចិត្តដ៏លំបាក តម្រូវការវ៉ាក់សាំងចាំបាច់ត្រូវតែជាអាទិភាពរបស់មនុស្សគ្រប់គ្នា”។

លទ្ធផលនេះបានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ផែនការទិញវ៉ាក់សាំងរាប់លានដូសហើយត្រូវបង្កើនការកុម្ម៉ង់ទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca និង Novax ជំនួសវិញ។

អូស្រ្តាលីក៏មានកិច្ចសន្យាទិញវ៉ាក់សាំងចំនួន១០លានដូសដែលកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer ផងដែរខណៈការអនុម័តបទប្បញ្ញត្តិត្រូវបានគេរំពឹងទុកនៅត្រឹមខែមករាឆ្នាំ២០២១៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មេហ្វេសប៊ុកប្រាប់បុគ្គលិកមិនចាំបាច់ចាក់វ៉ាក់សាំងកូវីដ ហើយត្រឡប់មកធ្វើការនៅអូហ្វីសវិញ

ចុចអាន៖ ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម