ព័ត៌មានអន្ដរជាតិ
ផ្ទុយពីប្រទេសដទៃ ឥណ្ឌូនេស៊ីនឹងចាក់វ៉ាក់សាំងកូវីដ លើក្រុមមនុស្សប្រភេទនេះមុនគេ
ប្រទេសឥណ្ឌូនេស៊ីនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដល់ប្រជាជនវ័យក្មេងដែលមានអាយុធ្វើការមុនមនុស្សចាស់ផ្ទុយពីពិភពលោកដែលភាគច្រើនគ្រោងនឹងចាក់វ៉ាក់សាំងដល់មនុស្សវ័យចំណាស់ងាយរងគ្រោះមុនគេ ។
ប្រទេសទី ១ នៅអាស៊ីអាគ្នេយ៍ដែលទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ មួយនេះនឹងផ្តោតលើការចាក់ថ្នាំបង្ការដល់អ្នកដែលមានអាយុចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំដោយចាប់ផ្តើមពីអ្នកដែលធ្វើការនៅជួរមុខនៃរោគរាតត្បាតដូចជា បុគ្គលិកសុខាភិបាល ប៉ូលិស និងយោធា ខណៈអង់គ្លេសបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដំបូងគេបង្អស់នៅលើពិភពលោកលើស្ត្រីអាយុ ៩១ ឆ្នាំកាលពីសប្តាហ៍មុនស្របតាមបណ្តាប្រទេសដទៃទៀតរួមជាមួយនឹងអាមេរិកបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងលើមនុស្សចាស់នៅសប្តាហ៍នេះ ។

ទន្ទឹមនោះនៅពេលចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនៅតែបន្តកើនឡើង រដ្ឋាភិបាលកំពុងតែដោះស្រាយជាមួយនឹងសំណួរថាតើអ្នកណាគួរចាក់វ៉ាក់សាំងមុន ខណៈក្រុមហ៊ុនកំពុងប្រញាប់ប្រញាល់ឆ្លងកាត់ការយល់ព្រម ។
លោក Amin Soebandrio នាយកវិទ្យាស្ថានជីវវិទ្យា Eijkman នៅក្រុងហ្សាកាតាបាននិយាយថា “គោលបំណងរបស់យើងគឺចាក់ដល់មនុស្សវ័យក្មេងដែលមានភាពស៊ាំអាយុចន្លោះ ១៨ ទៅ ៥៩ ឆ្នាំ ។ បន្ទាប់មកការចាក់នោះគឺធ្វើឡើងជាមួយនឹងក្រុមមនុស្សដែលសកម្ម និងប្រឈមបំផុតដើម្បីការពារក្រុមដទៃទៀត ។ វាមិនមានប្រសិទ្ធិភាពទេនៅពេលដែលយើងប្រើចំនួនវ៉ាក់សាំងមានកំណត់របស់យើងលើមនុស្សវ័យចំណាស់” ។

ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលបានកំណត់គោលដៅនូវវ៉ាក់សាំងចំនួន ២៤៦ លានដូសដើម្បីចាក់ទៅដល់ប្រជាជនចំនួន ១០៧ លាននាក់ ឬ ៦៧ ភាគរយនៃក្រុមមនុស្សអាយុចន្លោះ ១៨ ឆ្នាំទៅ ៥៩ ឆ្នាំហើយមានតែ ៤០ ភាគរយប៉ុណ្ណោះដែលនឹងត្រូវចាក់នៃប្រជាជនអស់ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាទិញវ៉ាក់សាំងចំនួន ១៥៥.៥ លានដូសពីក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអាមេរិក Novavax ជាមួយនឹងការបញ្ជាទិញចំនួន ១១៦ លានផ្សេងទៀតពីក្រុមហ៊ុនអាមេរិក Pfizer ក្រុមហ៊ុនអង់គ្លេស AstraZeneca និងកម្មវិធីវ៉ាក់សាំង COVAX របស់ WHO ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ តំបន់មួយក្នុងប្រទេសចិនត្រៀមចាក់វ៉ាក់សាំងកូវីដ យកលុយពីពលរដ្ឋ
ចុចអាន ៖ រោងចក្រមួយធ្វើគ្រឿងទេសពីអាចម៍លានិងអាស៊ីដនៅប្រទេស ឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?