ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅអាហ្វ្រិកក៏រកឃើញជំងឺកូវីដ១៩ក្លាយពូជប្រភេទថ្មីដែរ
ក្រសួងសុខាភិបាលបានប្រកាសកាលពីចុងសប្តាហ៍ថា វីរុសកូរ៉ូណាក្លាយប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះអាចពន្យល់ពីល្បឿននៃការចម្លងរលកទីពីរដែលក៏ជះឥទ្ធិពលដល់អ្នកជំងឺវ័យក្មេងផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងលោក Zwelini Mkhize បាននិយាយថា “វីរុសក្លាយ 501.V2 ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវអាហ្វ្រិកខាងត្បូងនិងបានរាយការណ៍ទៅអង្គការសុខភាពពិភពលោករួចហើយ”។
ក្រុមនេះបានពិនិត្យសំណាករាប់រយពីទូទាំងប្រទេសចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងខែមីនាមក។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពួកគេបានកត់សម្គាល់ឃើញថា មានបម្រែបម្រួលជាក់លាក់ក្នុងលទ្ធផលអំឡុងរយៈពេលពីរខែចុងក្រោយនេះ”។

វេជ្ជបណ្ឌិតនៅអាហ្វ្រិកខាងត្បូងក៏បានកត់សម្គាល់ឃើញការផ្លាស់ប្តូរសណ្ឋាននៃការរាតត្បាតផងដែរដោយអ្នកជំងឺវ័យក្មេងកាន់តែច្រើនមានការវិវត្តនៃទម្រង់ធ្ងន់ធ្ងរនៃជំងឺនេះ។
លោករដ្ឋមន្ត្រីបន្ថែមថា “ការអះអាងទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា រលកទីពីរដែលយើងកំពុងឆ្លងកាត់គឺបង្កឡើងដោយជំងឺកូវីដ១៩ក្លាយពូជថ្មី”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zwelini Mkhize បានលើកឡើងថា គាត់មិនរំពឹងថានឹងមានរលកទីពីរលឿនខ្លាំងទេ។ បន្ថែមពីលើល្បឿននៃការចម្លងដែលអាចទាក់ទងទៅនឹងជំងឺកូវីដ១៩ក្លាយនេះ លោកបាននិយាយថា “សូមកុំទាន់ភ័យស្លន់ស្លោ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Africa News
ចុចអាន៖ ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ១៩ទៅទៀត
ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?