ព័ត៌មានអន្ដរជាតិ
ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីចំនួន២ករណីបន្ថែមទៀត។

ករណីនៅក្នុងទីក្រុងឡុងដ៍និងភាគពាយព្យប្រទេសអង់គ្លេសគឺជាទំនាក់ទំនងរបស់មនុស្សដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងដែលជាកន្លែងវីរុសថ្មីនេះត្រូវបានរកឃើញ។
ស្របពេលជាមួយគ្នានោះ វិធានការរឹតត្បិតការធ្វើដំណើរជាមួយប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានដាក់ចេញ។
អ្នកណាដែលធ្វើដំណើរទៅទីនោះកាលពីពីរសប្តាហ៍មុននិងអ្នកដែលពួកគេបានទាក់ទងជាមួយ ត្រូវបានគេប្រាប់ឲ្យធ្វើចត្តាឡីស័កជាបន្ទាន់។

វីរុសក្លាយពូជថ្មីនេះបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលនៅទីនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Zweli Mkhize បានព្រមានថា “មនុស្សវ័យក្មេងដែលធ្លាប់តែមានសុខភាពល្អ បានក្លាយទៅជាអ្នកជំងឺកាន់តែច្រើន”។
អ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូងនិយាយថា វីរុសក្លាយពូជប្រភេទថ្មីនេះបានរីករាលដាលយ៉ាងឆាប់រហ័សហើយបានក្លាយជាទម្រង់លេចធ្លោនៃវីរុសនៅផ្នែកខ្លះនៃប្រទេស។

វីរុសក្លាយពូជនេះនៅតែកំពុងត្រូវបានគេវិភាគ។ វាមានភាពស្រដៀងគ្នាមួយចំនួនទៅនឹងអ្វីដែលត្រូវបានគេរកឃើញរួចទៅហើយនៅក្នុងចក្រភពអង់គ្លេសបើទោះបីជាពួកគេមានការវិវត្តដាច់ដោយឡែកពីគ្នាក៏ដោយ។
វីរុសទាំងពីរនេះមានការផ្លាស់ប្តូរដែលគេហៅថា N501Y។ វាជាផ្នែកសំខាន់មួយនៃវីរុសក្នុងការចម្លងដល់កោសិកានៃរាងកាយរបស់មនុស្ស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី
ចុចអាន៖ អង់គ្លេសកំពុងស្វះស្វែងជាមួយបារាំង ស្វែងរកដំណោះស្រាយរឿងបិទព្រំដែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី