ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដក្នុងមន្ទីរពិសោធន៍វីរុសធំបំផុតរបស់អង់គ្លេស ព្រោះអ្នកវិទ្យាសាស្រ្តបំពានគោលការណ៍សុវត្ថិភាព
មន្ទីរពិសោធន៍ធំបំផុតរបស់ចក្រភពអង់គ្លេសត្រូវរងគ្រោះដោយការផ្ទុះឡើងនៃវីរុសកូរ៉ូណាបន្ទាប់ពីបុគ្គលិកអះអាងថា ខ្លួនមិនបានអនុវត្តតាមនីតិវិធីសុវត្ថិភាព។
អ្នកវិទ្យាសាស្ត្រចំនួន៣ក្រុមក្នុងចំណោមក្រុមទាំង៤នៃមន្ទីរពិសោធន៍ Milton Keynes Lighthouse ក្នុងទីក្រុង Buckinghamshire បានរាយការណ៍អំពីករណីជំងឺកូវីដ១៩។
នេះជាមន្ទីរពិសោធន៍ទីមួយនៅក្នុងចក្រភពអង់គ្លេសដែលបានកត់ត្រាជាផ្លូវការនូវវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីកាលពីខែកញ្ញា។
បុគ្គលិកម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ Daily Mail ថា បុគ្គលិករដ្ឋបាលនិងឃ្លាំងក៏បានរាយការណ៍ផងដែរអំពីករណីឆ្លងហើយមនុស្ស២០នាក់ក្នុងក្រុមពិសោធន៍ដែលមានគ្នា៧០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
ការផ្ទុះនេះបានគំរាមកំហែងដល់សមត្ថភាពរបស់មន្ទីរពិសោធន៍ក្នុងការបំពេញតាមតម្រូវការកាន់តែខ្លាំងសម្រាប់ការធ្វើតេស្តបន្ទាប់ពីខ្លួនត្រូវបានគេស្នើសុំឲ្យធ្វើតេស្តលើមនុស្សចំនួន៧០,០០០នាក់ក្នុងមួយថ្ងៃ។
មន្ទីរពិសោធន៍ថ្មីៗត្រូវបានបើកនៅក្នុងសាកលវិទ្យាល័យទីក្រុងឡុងដ៍ក្នុងខែនេះបន្ទាប់ពីកម្រិតករណីឆ្លងនៅក្នុងរាជធានីបានកើនឡើងមួយគុណនឹងបីក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។
ចក្រភពអង់គ្លេសបានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាចំនួន៣៩,០៣៦ករណីនិងមនុស្សស្លាប់៥៧៤នាក់នៅមុនថ្ងៃបុណ្យណូអែល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស
ចុចអាន៖ ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ១៩ទៅទៀត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ