Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៨នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារចាក់វ៉ាក់សាំងកូវីដលើសកម្រិតនៅ អាល្លឺម៉ង់

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ត្រូវជួបប្រទះបញ្ហាបន្ទាប់ពីបុគ្គលិកចំនួន៨នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់បានទទួលវ៉ាក់សាំងលើសកម្រិត។

អាជ្ញាធរតំបន់ Vorpommern-Ruegen បាននិយាយថា បុគ្គលិកក្នុងទីក្រុង Stralsund បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech-Pfizer លើសកម្រិតរហូតដល់ទៅ៥ដងឯណោះកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពបន្ទាប់ពីបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយ។

មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់លោក Stefan Kerth បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ ករណីបុគ្គលទាំងនេះគឺបណ្តាលមកពីកំហុសរបស់មនុស្ស។ ខ្ញុំសង្ឃឹមថា អ្នកដែលរងផលប៉ះពាល់ទាំងអស់នឹងមិនមានបញ្ហាធ្ងន់ធ្ងរទេ”។

ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីតំបន់អាល្លឺម៉ង់មួយចំនួនបានបដិសេធចាក់វ៉ាក់សាំងដែលបានទទួលកាលពីចុងសប្តាហ៍ដោយមានការសង្ស័យថា អាកសធាតុត្រជាក់បានរំខានក្នុងអំឡុងពេលដឹកជញ្ជូន។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ុនឱសថទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ បើអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងកូវីដ តើអ្នកណានឹងផ្តល់សំណង ក្រុមហ៊ុនឬរដ្ឋាភិបាល?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម