ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ២៥០ករណី ភាគច្រើនជាការឆ្លងក្នុងសហគមន៍
នៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃបានរាយការណ៍ករណីកូវីដ១៩ថ្មីចំនួន២៥០ករណីបន្ថែមទៀតដោយក្នុងនោះមាន២៤១ករណីជាការឆ្លងក្នុងសហគមន៍ ៨ករណីជាការនាំចូលនិងមួយករណីជាជនចំណាកស្រុកមីយ៉ាន់ម៉ាខុសច្បាប់។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាននិយាយថា ៩ករណីគឺជាប់ទាក់ទងទៅនឹងខេត្ត សាមុតសាខន។
ក្នុងចំណោមអ្នកទាំង៩នាក់ មាន៤នាក់នៅខេត្ត សាមុតសាខន, ពីរនាក់នៅទីក្រុងបាងកកនិងម្នាក់ទៀតនៅអយុធ្យា រ៉ានុងនិងនុនថាបូរី។
លោក Taweesilp និយាយថា ចាប់ពីថ្ងៃទី១៨ដល់៣០ខែធ្នូ ករណីថ្មីៗត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន៤៨។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង២រសៀលថ្ងៃពុធនេះ ថៃមានករណីឆ្លងជំងឺកូវីដចំនួន៦,៦៩០ករណីនិងមានអ្នកស្លាប់៦១នាក់ខណៈមនុស្ស៤,២១២នាក់ជាសះស្បើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ អនុញ្ញាតឲ្យពលករគ្មានឯកសារមកពី៣ប្រទេសធ្វើការដោយស្របច្បាប់រយៈពេល២ឆ្នាំ ក្នុងនោះមានកម្ពុជាផងដែរ
ចុចអាន៖ បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍