ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ
ក្រុមមន្ត្រីបាននិយាយថា វ៉ាក់សាំងកូវីដនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសចិនខណៈដែលអាជ្ញាធរបានអនុម័តការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំងដំបូងបង្អស់របស់ប្រទេសនេះ។

ពួកគេជឿជាក់ថា វ៉ាក់សាំងនេះក៏នឹងមានប្រសិទ្ធភាពលើវីរុសបម្លែងប្រភេទថ្មីផងដែរប៉ុន្តែបានក្រើនរំលឹកថា ការចាក់ថ្នាំបង្ការរោគនៅទូទាំងពិភពលោកនឹងជំរុញឲ្យមានវីរុសបម្លែងខ្លួនបន្ថែមទៀតកើតឡើង។
លោក Chen Shifei អនុប្រធានរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តទីក្រុងប៉េកាំងក្រោមក្រុមហ៊ុនឱសថជាតិចិន (Sinopharm) ត្រូវបានអនុម័តដោយមានលក្ខខណ្ឌកាលពីយប់ថ្ងៃពុធសម្រាប់ការដាក់លក់លើទីផ្សារ។

រដ្ឋបាលនឹងជំរុញឲ្យក្រុមហ៊ុនបន្តដំណើរការសាកល្បងដំណាក់កាលទី៣និងបញ្ចប់វាដោយមានការធានានូវគុណភាពព្រមទាំងការបញ្ជាក់ទិន្នន័យពីការសិក្សា។
លោក Chen និយាយថា រដ្ឋបាលបានពិនិត្យឡើងវិញនូវទិន្នន័យដែលពាក់ព័ន្ធនិងបានធ្វើការត្រួតពិនិត្យទីតាំងជាបន្តបន្ទាប់ដើម្បីធានាថា គុណភាពផលិតកម្មសម្រាប់វ៉ាក់សាំងនេះគឺមានលក្ខណៈស្តង់ដារ។
តម្លៃវ៉ាក់សាំងលក់លើទីផ្សារនឹងត្រូវបានកំណត់អាស្រ័យលើថ្លៃដើមប៉ុន្តែវានឹងត្រូវផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃ។

វ៉ាក់សាំង Sinopharm គឺជាថ្នាំមួយក្នុងចំណោមថ្នាំបង្ការចំនួនបីដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែកក្កដា។
យោងតាមការវិភាគបណ្តោះអាសន្នដែលប្រកាសដោយក្រុមហ៊ុនកាលពីថ្ងៃពុធបានឲ្យដឹងថា វ៉ាក់សាំងដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី បានបង្ហាញថាមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព៧៩,៣៤ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ថៃ នឹងទទួលបានវ៉ាក់សាំងកូវីដ២លានដូសនៅខែក្រោយ
ចុចអាន៖ ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ