Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ

បានផុស

នៅ

ក្រុមមន្ត្រីបាននិយាយថា វ៉ាក់សាំងកូវីដនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសចិនខណៈដែលអាជ្ញាធរបានអនុម័តការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំងដំបូងបង្អស់របស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេជឿជាក់ថា វ៉ាក់សាំងនេះក៏នឹងមានប្រសិទ្ធភាពលើវីរុសបម្លែងប្រភេទថ្មីផងដែរប៉ុន្តែបានក្រើនរំលឹកថា ការចាក់ថ្នាំបង្ការរោគនៅទូទាំងពិភពលោកនឹងជំរុញឲ្យមានវីរុសបម្លែងខ្លួនបន្ថែមទៀតកើតឡើង។

លោក Chen Shifei អនុប្រធានរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តទីក្រុងប៉េកាំងក្រោមក្រុមហ៊ុនឱសថជាតិចិន (Sinopharm) ត្រូវបានអនុម័តដោយមានលក្ខខណ្ឌកាលពីយប់ថ្ងៃពុធសម្រាប់ការដាក់លក់លើទីផ្សារ។

រដ្ឋបាលនឹងជំរុញឲ្យក្រុមហ៊ុនបន្តដំណើរការសាកល្បងដំណាក់កាលទី៣និងបញ្ចប់វាដោយមានការធានានូវគុណភាពព្រមទាំងការបញ្ជាក់ទិន្នន័យពីការសិក្សា។

លោក Chen និយាយថា រដ្ឋបាលបានពិនិត្យឡើងវិញនូវទិន្នន័យដែលពាក់ព័ន្ធនិងបានធ្វើការត្រួតពិនិត្យទីតាំងជាបន្តបន្ទាប់ដើម្បីធានាថា គុណភាពផលិតកម្មសម្រាប់វ៉ាក់សាំងនេះគឺមានលក្ខណៈស្តង់ដារ។

តម្លៃវ៉ាក់សាំងលក់លើទីផ្សារនឹងត្រូវបានកំណត់អាស្រ័យលើថ្លៃដើមប៉ុន្តែវានឹងត្រូវផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃ។

វ៉ាក់សាំង Sinopharm គឺជាថ្នាំមួយក្នុងចំណោមថ្នាំបង្ការចំនួនបីដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែកក្កដា។

យោងតាមការវិភាគបណ្តោះអាសន្នដែលប្រកាសដោយក្រុមហ៊ុនកាលពីថ្ងៃពុធបានឲ្យដឹងថា វ៉ាក់សាំងដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី បានបង្ហាញថាមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព៧៩,៣៤ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ថៃ នឹងទទួលបានវ៉ាក់សាំងកូវីដ២លានដូសនៅខែក្រោយ

ចុចអាន៖ ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម