Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃមានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដនិងឆ្លង២១៦ករណី

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានប្រកាសថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃ មានករណីឆ្លងថ្មីចំនួន២១៦ករណីនិងស្លាប់ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង២១៤ករណី មាន១៨២នាក់ជាជនជាតិថៃនិង៣២នាក់ជាពលករចំណាកស្រុក។ មានតែពីរករណីប៉ុណ្ណោះដែលជាករណីនាំចូល។

គិតត្រឹមថ្ងៃសុក្រ មានខេត្តចំនួន៥៣បានរាយការណ៍ពីករណីនៃការផ្ទុះឡើងចុងក្រោយបង្អស់។

អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកជំងឺម្នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅក្នុងសណ្ឋាគារមួយដែលត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យនៅក្នុងស្រុក Bang Lamung នៃខេត្ត Chonburi។

ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់៧,៣៧៩ករណី។ ក្នុងនោះមាន៥,៣៥៦ករណីជាការចម្លងក្នុងសហគមន៍។ រហូតមកដល់ពេលនេះ មនុស្សចំនួន៤,២៩៩នាក់បានជាសះស្បើយនិងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរីឯមនុស្ស៦៤នាក់បានស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ លែងឲ្យញ៉ាំអាហារនិងមើលទស្សនាវដ្តីតាមជើងហោះហើរក្នុងស្រុកដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ

ចុចអាន៖ បាងកក​ បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២១ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២២ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៤ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៩ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម