ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង
ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវរូបភាពថ្មីនៃមេដឹកនាំដ៏ខ្លាំងក្លារបស់ខ្លួនរួមជាមួយនឹងកាំភ្លើង និងកែវយឹតនៅពីមុខ ។ រូបភាពនោះបង្ហាញពីរូបរាងដ៏ធាត់របស់លោក គីម ជុងអ៊ុន ដែលមើលទៅរឹងមាំ និងការតុបតែងលម្អក្នុងឯកសណ្ឋានកងទ័ពជើងទឹកពណ៌ស ។
នេះជាលើកដំបូងដែលគាត់ត្រូវបានគេមើលឃើញនៅក្នុងសម្លៀកបំពាក់យោធាចាប់តាំងពីឡើងកាន់អំណាច បន្ទាប់ពីមរណភាពរបស់ឪពុកគាត់កាលពីខែធ្នូ ឆ្នាំ ២០១១ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីរូបភាពថ្មីនេះ នៅពេលរដ្ឋនេះបានបើកកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាចរបស់ខ្លួនដើម្បីពិភាក្សាអំពីការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ។
រូបបញ្ឈរដ៏ធំបង្ហាញពីលោក គីម នៅក្នុងសម្លៀកបំពាក់ឯកសណ្ឋានពណ៌សដ៏ភ្លឺចិញ្ចាចជាមួយនឹងផ្កាយ និងស័ក្ដិក្នុងងារជាសេនាប្រមុខនៅសងខាង ក របស់លោក ខណៈលោកអង្គុយនៅមុខទូដាក់សៀវភៅនៅតុមួយដែលមានកាំភ្លើងវែង និងកែវយឹតនៅខាងលើ ។

ការស្រឡាញ់កាំភ្លើងរបស់លោក គីម ត្រូវបានគេស្គាល់យ៉ាងច្បាស់ ហើយគាត់ត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយនឹងកែវយឹត ក្នុងអំឡុងពេលនៃការបាញ់មីស៊ីលជាច្រើនរបស់ប្រទេសរបស់គាត់ ។
ផ្ទាំងគំនូរនេះបានលេចចេញឡើងនៅពេលដែលលោក គីម បានសន្យាពង្រឹងការការពាររបស់កូរ៉េខាងជើងពោលប៉ុន្មានសប្តាហ៍មុនពេលដែលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិក ។

ទន្ទឹមនោះរូបភាពនេះក៏បានបង្ហាញនៅក្នុងសាលនៃសមាជគណបក្សពលករកូរ៉េដោយព្យួរនៅតាមជញ្ជាំងនៅឯវិមានវប្បធម៌ April 25 House of Culture នៅទីក្រុងព្យុងយ៉ាង ខណៈរូបភាពរបស់លោក គីម បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់តែងតែស្លៀកសំលៀកបំពាក់ស៊ីវិលសម្រាប់ការបង្ហាញខ្លួនជាសាធារណៈនៅក្នុងរដ្ឋឯកោរបស់គាត់ ។
បន្ថែមពីនេះរូបភាពជាច្រើនទៀតរបស់លោក គីម ក៏បង្ហាញពីលោកជិះនៅលើខ្នងសេះ និងរូបលោកនៅពីក្មេងជាមួយនឹងឯកសណ្ឋានជាឧត្តមសេនីយ៍ផ្កាយបួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun
ចុចអាន ៖ សមាជបក្សកូរ៉េខាងជើងពោរពេញទៅដោយអ្នកមិនពាក់ម៉ាស និងអនុវត្តគម្លាតសង្គម
ចុចអាន ៖ កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន